𝙴𝚙𝚒𝚜𝚘𝚍𝚎 6 : អស់ហើយ ភាពបរិសុទ្ធដែលខំរក្សាមក១៨ឆ្នាំ....
ក្រោយពេលរួចរាល់ក្នុងការដោះទុក្ខរួចសព្វអស់ហើយ Taehyung ក៏ចេញមកវិញ ។
" អុះ....អ្នកប្រុសចង់ទៅណា ? " មាឌតូចភ្ញាក់ព្រើតព្រោះភ្លាមៗក៏ត្រូវ Jungkook ចាប់អូសដៃចេញមកខាងក្រៅដែលមានឡានសំចតចាំជាស្រេច ។ មានរឿងអី ក្រែងកម្មវិធីមិនទាន់ចប់ឯណា ???
" ទៅវិញនិងណា "
" ចុះខាងកម្មវិធីនោះអ្នកប្រុស ??? "
" នៅមិនបានទេម៉ាក់គាត់ឡើង Swiss បាត់ហើយ ពួកយើងត្រូវទៅតាម " Jungkook តបទាំងកំពុងតែញាប់ជើងដើរដូចគ្នា នាយបើកទ្វាឡានខាងក្រោយទើបរុញអោយ Taehyung ចូលទៅមុនខ្លួនក៏ចូលតាមក្រោយ ទើបឡានបើកចេញទៅ ។
តាមផ្លូវត្រឡប់ទៅវិញ Taehyung មិនបានមាត់ឬសួរនាំអ្វីទេគឺអង្គុយស្ងៀមៗសម្លឹងមើលដងផ្លូវ ។ ខុសតែ Jungkook អង្គុយមិនស្ងៀមគេដកដង្ហើមចូលវែងៗរបៀបដូចជាដង្ហក់ មុខក៏ដក់ដោយគ្រាប់ញើសជាច្រើន នាយបន្ធូរក្រវាត់.កចេញបន្តិចព្រោះកាន់តែមានអារម្មណ៍ថាក្តៅទៅៗប្រៀបដូចជានៅក្បែររងើកភ្លើង ក្នុងខ្លួនរសាប់រសល់ ប្អូនប្រុសដែលនៅក្នុងខោក៏ធ្វើទុក្ខឈឺខ្ទោកៗ ។
" បើកទៅ Apartment យើងទៅ ! "
ស៊ូហ្វ័រឡានមិនហ៊ានសួរនាំទោះជាងឿងឆ្ងល់ក៏ដោយក៏បានត្រឹមធ្វើតាមបញ្ជាព្រោះមាននាមជាកូនចៅត្រូវតែស្តាប់និងធ្វើតាមចាហ្វាយអញ្ចឹងឯង ។
" ទៅធ្វើអីអ្នកប្រុស ??? "
" គឺ....ទៅយកឯកសារដែលយើងទុកនៅទីនោះ ថ្ងៃមុនយើងមិនបានយកវាទៅផ្ទះ " លឺចឹង Taehyung ក៏លែងមាត់ព្រោះគិតថាឯកសានោះប្រហែលជាសំខាន់ទើបអង្គុយស្ងៀមៗដូចដើមវិញ ។
ងឺតតត៚
ឡានពណ៌ខ្មៅរលើបដែលជាសេរីចុងក្រោយបង្អស់បានឈប់សំចតពីមុខអគារដែលខ្ពស់មួយនៅកណ្តាលក្រុងតែម្តង ។ មួយជាន់ៗ ជាបន្ទប់ Apartment ដែលគេជួលឬក៏ទិញដាច់ ប៉ុន្តែសម្រាប់ Jungkook គឺនាយជាម្ចាស់ផ្តាច់មុខដែលនៅជាន់លើគេបង្អស់ ។
" ឯងឡើងទៅមុនទៅប្រាប់បុគ្គលិកថាជាមនុស្សរបស់យើងទៅគេនាំឯងទៅហើយ "
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន