💙 បម្រើស្នេហ៍ Alpha ✨

5.7K 337 0
                                    

Episode 15 : ឯងជារបស់យើងតែម្នាក់ប៉ុណ្ណោះ ...

@ភូមិគ្រិះមីន

  បន្ទាប់ពីទុកអោយ ជីមីន អង្គុយយំតែម្នាក់ឯងនៅភោជនីយដ្ឋានហើយ យ៉ុនហ្គី ក៏ត្រឡប់មកភូមិគ្រិះវិញ តែម្នាក់ឯង ។

" នេះកូនមកវិញហើយហ្អេស៎ ចុះឯណា ជីមីន ?? " លោកស្រីមីន ដោះវែនតាចេញបន្ទាប់ពីបិទសៀវភៅហើយក៏សួរទៅកូនប្រុសតែម្នាក់នៃត្រកូលមីនក៏ជាអ្នស្នងត្រកូលម្ចាស់សណ្ឋាគារលំដាប់ប្រចាំប្រទេសស្វីស ។

  " គេមិនមកទេ ប្រាប់ថាចង់គេងនៅ Apartment " យ៉ុនហ្គី តបគាត់វិញដោយការកុហកថារាងតូចមិនមកជាមួយទាំងដែលការពិតទៅនាយទុកគេចោលសោះ ។

  " មែនហ្អេស៎ ? ចម្លែកណាស់ព្រឹកមិញប្រាប់ថាមកធ្វើទឹកផ្លែឈើក្រឡុកអោយម៉ាក់ ប៉ុន្តែនេះក៏បែរជាមិនមកទៅវិញ "

  " ហ្ហឹមម៎ ខ្ញុំមិនដឹងទេសុំទៅគេងសិនហើយអ្នកម៉ាក់ " ថាតែប៉ុណ្ណឹង យ៉ុនហ្គី ក៏ឡើងទៅខាងលើបាត់ ។ គេមិនចង់នៅស្តាប់នៅឆ្លើយសំណួរដែលទាក់ទងជាមួយ ជីមីន ទៀតទេវាស្រគៀត្រចៀកហើយរំខានអារម្មណ៍ខ្លាំងណាស់ ។

  @Apartment

  ជីមីន មក Apartment ដែលជារបស់ យ៉ុនហ្គី តែម្នាក់ឯង ។ ហើយគ្រាន់តែចូលមកដល់ខាងក្នុងភ្លាមគេក៏ទម្លាក់ខ្លួនព្រូសអង្គុយយំកន្លៀតទ្វារយ៉ាងគួរអោយអាណិតភ្លែត ។ ទឹកភ្នែកដែលថោកទាបគ្មានតម្លៃរបស់គេហូរស្រក់ចុះមកតក់ៗឥតដាច់ ព្រោះវាត្រូវទប់មកយូរហើយតាំងតែពីនៅភោជនីយដ្ឋានម្ល៉េះពេលគ្មានអ្នកណានៅជាមួយនៅជិតគេទៀតឡើយដូច្នេះគេអាចយំតាមចិត្តហើយ គេចង់ស្រែកអោយលឺៗ ចង់យំៗខ្លាំងៗអោយបានធូរស្រាលក្នុងចិត្តប៉ុន្តែវាបែរជាផ្ទុយស្រឡះទៅវិញព្រោះកាន់តែយំគេក៏កាន់តែឈឺជាងមុនទៅទៀត ហេតុអ្វីគេគ្មានអ្នកណាម្នាក់នៅចាំជួយលើកទឹកចិត្ត ចាំអោបលួងលោមបែបនេះអ៊ីចឹង គេពិតជាមានអារម្មណ៍ថាឯកាណាស់ ។

រឺងៗៗ៚

  ភ្លាមនោះសំឡេងទូរស័ព្ទក៏បន្លឺឡើងវាជាលេខរបស់ម៉ាក់ យ៉ុនហ្គី នេះឯង ។ ឃើញលេខទូរស័ព្ទរបស់គាត់ហើយ ជីមីន ក៏ឈប់យំហើយក៏លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់មុននឹងសម្រួលអារម្មណ៍បន្តិចទើបចុចទទួលទូរស័ព្ទរបស់គាត់ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Où les histoires vivent. Découvrez maintenant