✨ បម្រើស្នេហ៍ Alpha ✨

7.8K 441 0
                                    

𝙴𝚙𝚒𝚜𝚘𝚍𝚎 08 : ឯងត្រូវទទួលខុសត្រូវលើយើង....

ក្រោយពេលសម្រាកយកកម្លាំងអស់ជាច្រើនម៉ោងហើយត្របកភ្នែករបស់ Taehyung ក៏បើក យឺតៗ គេព្រិចភ្នែក 2 ទៅ 3 ដងដើម្បីអោយស្វាងអស់ពីភាពល្វើយ ។

  Taehyung ញញឹមតិចៗដោយមិនដឹងខ្លួនក្រោយឃើញមុខរបស់ Jungkook ។ ពេលគេគេងលក់គឺគួអោយស្រឡាញ់ណាស់ ហើយក្នាញ់បំផុតគឺបបូរមាត់និងតែម្តង ។

  " ហ្ហឹមមម ~ Tae ? " Jungkook បើកភ្នែកព្រមទាំងក្រហឹនៅដើម.ក ។ នាយរឹតរង្វង់ដៃអោប Taehyung ខ្លាំងជាងមុន មុននឹងថើបសក់រាងតូចថើរៗដោយក្តីស្រឡាញ់ ។

  " ក្រោកបានហើយអ្នកប្រុស "

  " ហ្ហឹមម ... អត់ទាន់អស់ងងុយទេចាំមួយម៉ោងទៀតចាំក្រោក "

  " មិនបានទេអ្នកប្រុស នេះថ្ងៃរះឡើងខ្ពស់ហើយណា "

  " Ok ក្រោកក៏បាន សឺតតត " មាត់និយាយថាយល់ព្រមក៏ដោយប៉ុន្តែមុននឹងធ្វើតាមាត់គឺសុំកម្លាំងចិត្តបន្តិចនោះគឺថើបថ្ពាល់ទន់ៗរបស់ Taehyung ហ្នឹងឯងថើបមួយខ្សឺតហើយមានកម្លាំងព្រឹសតែម្តង ។

[ SKIP ]

ក្រោយពេលងូតទឹករួចហើយ Jungkook ក៏បី Taehyung ចេញមកវិញ ។ រាងក្រាស់ទម្លាក់មាឌតូចលើពូកថ្នមៗព្រោះខ្លាចគេឈឺ ទើបដើរទៅប្រមូលខោអាវដែលរាយប៉ាយនោះទៅដាក់ក្នុងកន្រ្តកមុននឹងដើរទៅបើកទូរយកសម្លៀកបំពាក់មកស្លៀកនិងរកមួយឈុតណាដែលតូចសម្រាប់ Taehyung ដូចគ្នា ។

  " អ្នកប្រុស ? "

  " ហ្ហឹមមម ?? "

  " ខ្ញុំមានរឿងចង់សួរអ្នកប្រុស " រាងតូចងើយមុខនិយាយ Jungkook ក៏ងក់ក្បាលដោយដៃនាយក៏កំពុងកិបឡេវអោយ Taehyung ប៉ុន្តែគេនិងស្តាប់ហើយក៏ឆ្លើយសំណួររបស់ Taehyung បានដូចគ្នាទោះមិនបាច់មើលមុខក៏ដោយ ។

  " បើសិនជាខ្ញុំអាច --- "

រឺង រឺង រឺង៚

  " ចាំបន្តិចណា " Jungkook ក៏ដើរទៅយកទូរស័ព្ទដែលរោទ៍ ទើប Taehyung បានត្រឹមដកដង្ហើមធំ ... មិនអីទេ ចាំពេលណាមានឱកាសចាំនិយាយប្រាប់ក៏វាមិនអីដែរ ។

  " Tae ដើរកើតទេ ??? " ក្រោយពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទហើយ Jungkook ក៏ដើមករករាងតូចដែលអង្គុយនៅចុងគ្រែព្រមទាំងបន្ទាបជង្គង់មុខ Taehyung ថែមទៀត ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ