ព្រឹកថ្ងៃថ្មី ថេយ៉ុង ក្រោកពីគេងដោយស្នាមញញឹមយ៉ាងស្រស់ស្អាយនូវពេលដែលគេឃើញមនុស្សជាទីស្រឡាញ់ដំបូងគេបង្អស់ ។ រាងតូចលើកដៃប៉ះផ្ទៃមុខរបស់អ្នកប្រុសអាល់ហ្វាបណ្តូលចិត្តអង្អែលស្រាលៗដោយក្តីស្រឡាញ់ ។ ជុងហ្គុក នាយពិតជាសង្ហាខ្លាំងណាស់ សង្ហាដូចទេវបុត្រយ៉ាងអ៊ីចឹង មិនត្រឹមតែសង្ហានិងមានមន្តស្នេហ៍យ៉ាងខ្លាំងឡើយនាយថែមទាំងជាមនុស្សកក់ក្តៅនិងផ្អែមល្ហែមជាមួយគូស្នេហ៍ទៀតផង ។ នៅពេលដែលគិតដល់រឿងបែបនេះអូមេហ្ការូបស្រស់ក៏អត់ញញឹមនិងរំភើបចិត្តមិនបានព្រោះកាន់តែគិតគេក៏កាន់តែយល់ថាខ្លួនឯងមានសំណាងយ៉ាងខ្លាំងគឺមានសំណាងខ្លាំងបំផុតដែលជាម្ចាស់បេះដូងរបស់អាល់ហ្វាដ៏សង្ហាម្នាក់នេះថែមជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់នាយទៀត ។ ដឹងទេ នៅពេលដែលមនុស្សដែលយើងស្រឡាញ់គេមើលថែថ្នាក់ថ្នមនិងអោយតម្លៃយើងនោះវាគឺអាចបញ្ជាក់ថាគេស្រឡាញ់យើងណាស់ក៏ជាមនុស្សដែលគេចង់រក្សាទុកក្នុងរង្វង់ដៃបំផុតដែរ ។ ហើយនើសិនជាបានបែបនេះហើយតើយើងអាចមិនរំភើបចិត្តបានដោយតបៀបណាទៅ ???
" ហ្ហឹមមម៎.... " រាងក្រាស់ក្រហឹមតិចៗទាំងមិនព្រមបើកភ្នែកប៉ុន្តែក៏បន្តឹងដៃទាញនាយតូចយកទៅអោបយ៉ាងជាប់បន្ថែមនូវអារម្មណ៍ទាំងព្រឹកតែម្តង ហើយឡើងមានក្តីសុខខ្លាំងៗ ។
" អ្នកប្រុសភ្លឺហើយ... " ថេយ៉ុង ញញឹមចេញមកយ៉ាងស្រស់ទើបប្រាប់រាងក្រាស់ដោយលើកដៃស្រឡូនទៅប៉ះថ្ពាល់របស់នាយព្រមទាំងក្តិចនិងទាញលេងតិចៗដើម្បីជាការរំខាមួយធ្វើអោយនាយភ្ញាក់ផងដែរ ។ ជុងហ្គុក កាលបើត្រូវរាងតូចរំខានដោយបែបនេះហើយនាយក៏ព្រមភ្ញាក់ទាំងមិនចង់ គេជាកូនទោលនៅក្នុងគ្រួសារជាកូនសំណព្វចិត្តរបស់ម៉ាក់ៗណាដូច្នេះហើយចង់គេងដល់យប់វិញក៏គ្មានអ្នកណាមកស្តីថាអោយគេឡើយ ប៉ុន្តែមិនគួរណាមកចាញ់និងអូមេហ្កាតូចសោះ ។
" ក្រោកហើយៗ " នាយនិយាយហើយក៏យកដៃញីភ្នែកតិចៗឬកពារគួរអោយក្នាញ់ចង់តែញិកមែនទែន គឺដូចប៊េប៊ីយ៉ាងអ៊ីចឹង ( កូនទន្សាយអាល់ហ្វា ) ។
" បើចឹងទៅងូតទឹកទៅអ្នកប្រុស ខ្ញុំប្រមូលខោអាវនិងកម្រាលពូកទុកយកទៅបោកសម្អាតសិនណា " ថេយ៉ុង និយាយដេញនាយហើយក៏ទាញអាវសឺមុីនាយមកពាក់ ចង់និយាយថាយប់មិញផាតធីចប់ ជុងហ្គុក អត់ខ្ចីពាក់ខោអាវអោយគេវិញទេទុកអោយគេដេកស្រាតមួយយប់ចំណែកនាយគឺស្លៀកតែខ្លួនឯងទេ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន