[ Episode 12 : បបូរមាត់ផ្អែមហើយឆ្ងាញ់ណាស់ដឹងទេ ? Warning 20+ ⚠️ ]
« យើងមិនបានធ្វើបាបឯងឯណា ? »
« គ្មាននោះទេ អ្នកប្រុសគឺចង់ធ្វើបាបខ្ញុំ » Taehyung ងើយមុខតូចស្អាតឡើងប្រកែកជាមួយរាងក្រាស់ដែលកំពុងសម្លឹងមុខរបស់គេស្រាប់ទៅហើយនោះ ហើយនាយក៏មិនបាននិយាយអ្វីដូចគ្នាគឺមានតែបិទមាត់របស់រាងតូចអោយឈប់និយាយដោយការដើបជញ្ជក់ ។
« ហ្ហឺ.... » ខ្លួនរបស់ Taehyung ទន់ល្អូកនៅពេលទទួលបានរសជាតិនៃការថើបពី Jungkook ។ វាផ្អែមល្ហែម ស្រៀវស្រើប រញ្ជួយចិត្ត ដល់ថ្នាក់រាងកាយរបស់គេព្រឺព្រួចសព្វសាច់ បេះដូងក៏កាន់តែលោតញាប់នៅពេលចុងអណ្តាតក្តៅរបស់ Jungkook ជន្លជន្លេញ រឹតរួម ក្រេបយករសជាតិពីមាត់របស់គេ ។
« បបូរមាត់ផ្អែមខ្លាំងណាស់មានដឹងខ្លួនដែរទេ ... ថាបបូរមាត់នេះវាផ្អែមហើយឆ្ងាញ់ជាប់ចិត្តដូចទឹកឃ្មុំអញ្ចឹង » រាងក្រាស់ដកថយដោយការដកបបូរមាត់ចេញពេលដែលរាងតូចក៏ស្ទើរតែអស់ខ្យល់មុននឹងអោនទៅខ្សឹបប្រាប់ពីអារម្មណ៍របស់ខ្លួនទៀតជាហេតុធ្វើអោយរាងតូចអឹមអៀមឡើងមកភ្លាម ។
ហើយកាយវិការបែបនេះរបស់ Taehyung វាក៏ធ្វើអោយ Jungkook អត់ក្នាញ់មិនបានឡើយទើបនាយអោនទៅថើបគេម្តងទៀត ។
Jungkook លើកដៃដែលរពឹសរាងតូចជាប់ហើយក៏ថើបហាក់ដូចជាស្រេកឃ្លានខ្លាំង ។ នាយបឺតច្បូតជញ្ជក់បបូរមាត់រាងតូចពីផ្អែមល្ហែមធម្មតាទៅជាក្តៅគគុកហើយក៏រឹត Taehyung ទុកក្នុងរង្វង់ដៃមាំយ៉ាងណែនដូចគ្នា ។
« ហ្ហឹមម៎....អ្នកប្រុសប៉ុណ្ណឹងបានហើយ » នៅពេល Jungkook លូកដៃញៅសាច់ត្រគៀក Taehyung ក៏ភ្ញាក់ស្មារតីឡើងវិញមុននឹងរិញដើមទ្រូងរបស់រាងក្រាស់អោយងើបចេញ ។ គិតឡើងវិញណាគេចង់តែមុជទឹកទៅនៅបាតសមុទ្រអោយបាត់ៗនោះទេនេះលេងមកអោបថើបផ្តេកផ្តួលគ្នានៅកណ្តាលវាលចឹងទៅកើត បើមានមនុស្សគេមកដើរលេងតាមឆ្នេរនេះដែរហើយបានឃើញមិនដឹងគួរយកមុខទុកឯណានោះទេ ។
Jungkook ក៏ងើបចេញពីរាងតូចទាំងសោកស្តាយ ព្រោះត្រូវងើបចេញពីសាច់ទន់ល្មើយនិងក្រអូបប្រហើរទាក់ទាញជាប់ចុងច្រមុះ ។ ប៉ុន្តែមិនអីទេ បើមិនមែនជានៅល់ឆ្នេរទេទៅក្នុងបន្ទប់ក៏បាន...
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន