🥀 បម្រើស្នេហ៍ Alpha ❤️

5K 366 4
                                    

Episode 32 : ពេលនេះអង្ករក្លាយជាបាយហើយម៉ាក់...

  " ... " ត្រូវហើយ គេល្ងង់ ល្ងង់ខ្លាំងណាស់ដែលរស់ខ្វះ យ៉ុនហ្គី មិនបាន ។ ប៉ុន្តែវាប្រហែលជាអាចស្រួលចាកចេញជាងនេះបន្តិចបើសិនជានាយមិនបានម៉ាកគេនោះ ។

  ហើយគ្រប់សកម្មភាពទាំងអស់ក៏មិនបានផុតពីភ្នែករបស់ យ៉ុនហ្គី ដូចគ្នា ។ នាយដឹង នាយលឺ គ្រប់យ៉ាងគ្រាន់តែមិនបានចេញទៅបង្ហាញខ្លួនបញ្ឈប់ទង្វើរបស់ លូសុី ធ្វើទៅកាន់ ជីមីន ប៉ុណ្ណោះ ។

  ( ហេតុអ្វីនៅតែទ្រាំ តើពេលណាទើបឯងឆ្អែតចិត្តហើយដើរចេញពីជីវិតរបស់យើង ក្មេងល្ងង់ :( ? )

SKIP៚
  @ប្រទេសកូរ៉េខាងត្បូង
  បន្ទាប់ពីត្រឡប់មកពីហុងកុងវិញ ជុងហ្គុក ក៏មានបំណងចង់ទៅនិយាយជាមួយម៉ាក់របស់នាយរឿងផ្តាច់ពាក្យជាមួយ យូជីណា អោយដាច់ស្រេចតែម្តងហើយនិងនិយាយរឿងរបស់នាយជាមួយ ថេយ៉ុង ប៉ុន្តែដោយហេតុតែខួរតូចបន្តិចគិតមិនបានជ្រៅខ្លាំងនោះនាយក៏គិតតែផ្តេសផ្តាសចេញមកនៅមានទាំងគិត10$ 10$  ម្នាក់ឯងទៀត ។

  ក្រឹបប៎
  " ខ្ញុំសូមទោសម៉ាក់ ខ្ញុំបានទៅចាប់រំលោភ ថេយ៍ ពេលនេះ ថេយ៍ មានផ្ទៃពោះហើយ អង្ករក្លាយជាបាយ ដូច្នេះខ្ញុំមកសុំម៉ាក់ដើម្បីរៀបការជាមួយគេនិងផ្តាច់ពាក្យជាមួយ យូជីណា " គ្រាន់តែមកដល់មុខអ្នកជាម៉ាក់ភ្លាម ជុងហ្គុក ក៏បន្ទប់ជង្គង់ចុះក្បែរជើងគាត់ភ្លាមធ្វើអោយមីងមាំងរកថាអ្វីមិនចេញនោះទេ ។

  " .... "

  " ម៉ាក់មិនមាត់បែបនេះបាននន័យថាព្រមមែនទេចឹងខ្ញុំនាំ ថេយ៍ ទៅកាត់ឈុតហើយ បាយៗម៉ាក់ " គ្រាន់តែនិយាយចប់ដោយអឺអើតែខ្លួនឯងហើយនាយក៏ក្រោកក្រេះរត់ចេញទៅបាត់ទុកអោយលោកស្រីចនអង្គុយសើចហួសចិត្តតែម្នាក់ឯង ។

  លោកស្រីចនក៏បានត្រឹមសើចតិចៗហួសចិត្តជាមួយកូនប្រុសតែម្នាក់របស់គាត់ខ្លាំងណាស់ ។ មើលចុះចង់មានដៃគូរជីវិតទាំងដែលខ្លួនឯងក៏សស្លាក់សស្លើតដូចទឹកកន្លះក្អមអ៊ីចឹង ។ ហើយមួយវិញទៀតគាត់ក៏មិនបាននិយាយអ្វីឬឃាត់គេដែរ បើគេស្រឡាញ់ហើយចង់រស់នៅជាមួយមនុស្សដែលគេស្រឡាញ់គាត់ក៏ព្រមហើយមួយវិញទៀតនោះគាត់ក៏ស្គាល់ ថេយ៉ុង ច្បាស់បន្តិចដែរដូច្នេះគាត់ជឿជាក់ថាកូនប្រុសគាត់ប្រាកដជាមានក្តីសុខនិងសុភមង្គលបំផុតដែលមានគេជាដៃគូរជីវិត ហើយគាត់ក៏សង្ឃឹមថាកូនប្រុសតែម្នាក់របស់គាត់អាចបង្កើតសុភមង្គលអោយទៅ ថេយ៉ុង វិញដូចគ្នា ។ ចំណែករឿងដែលនៅសល់នោះគឺគាត់ត្រូវទៅនិយាយជាមួយគ្រួសាររបស់ យូជីណា ហ្នឹងឯង អោយធ្វើម៉េចបើកូនៗគេស្រឡាញ់គ្នាទៅហើយគាត់មិនអាចហាមឬបំបែកពួកគេទេអាចត្រឹមបំពេញបំណងរបស់ពួកគេតែប៉ុណ្ណោះ  ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Où les histoires vivent. Découvrez maintenant