បន្ទាប់ពីផឹកទឹកដោះគោដែល ជុងហ្គុក បញ្ចុកបានមួយស្របក់ ថេយ៉ុង ក៏ទន់ដៃទន់ជើងព្រមទាំងអស់កម្លាំងរលីងពីខ្លួនរហូតខ្លួនតូចស្តើងរបស់គេដួលទៅក្នុងរង្វង់ដៃរបស់ ជុងហ្គុក ។ មូលហេតុដែលគេទៅជាបែបនេះក៏ព្រោះតែនៅក្នុងទឹកដោះគោដែលរាងក្រាស់មកយកគេផឹកនោះវាគឺមានដាក់នូវអស់កម្លាំងហ្នឹងឯងធ្វើដូច្នេះ ថេយ៉ុង ច្បាស់ជាមិនអាចទៅណាបាននោះទេ ។
" ជុង.... "
" បាទ " រាងក្រាស់តបយ៉ាងស្រទន់ព្រមទាំងបន្តឹងដៃអោបរាងតូចយ៉ាងណែនដោយកាយវិការថ្នាក់ថ្នមជាទីបំផុត ។ នាយមិនបានដាក់ថ្នាំសន្លប់ឬថ្នាំសម្រើបអោយឬក៏ដាក់ច្រវាក់ ថេយ៉ុង នោះឡើយព្រោះមិនចង់ធ្វើបាបគេ ត្រឹមគេអស់កម្លាំងគេងនៅលើគ្រែអោយនាយមើលថែបែបនេះទៅបានហើយប៉ុន្តែចុងក្រោយបើសិនជារាងតូចនៅតែចចេសរឹងទទឹងនាយក៏សន្យានោះទេថាធ្វើនូវរឿងទាំងអស់នោះឬក៏អត់ ។
" បងដាក់អ្វីចូលទឹកដោះគោមែនទេ ជុង ??? " ថេយ៉ុង ហើបបបូរមាត់ស៊ីជម្ពូសួររាងក្រាស់ដែលជាស្វាមីស្រាលៗ ។
" បងគ្មាននោះទេ អូនកើតអីមែនទេ ? " អាល់ហ្វារូបសង្ហាប្រកែកបដិសេធទើបសួរជាក្រោយ ។
" អូនអស់កម្លាំងណាស់ អូន--- "
" អ៊ីចឹងអូនគេងទៅណា បងនៅទីនេះហើយ បងនឹងអោបអូន " ជុងហ្គុក ផ្តួលដាក់អោយ ថេយ៉ុង គេងហើយនាយក៏សសុលខ្លួនមាំក្រាស់ចូលក្នុងភួយជាមួយគេមុននឹងធ្វើដូចអ្វីដែលនាយបាននិយាយនោះគឺអោបគេជាប់ក្បែរដើមទ្រូង ។ ថេយ៉ុង ដកដង្ហើមខ្សោយព្រោះគេគ្មានកម្លាំងបន្តិចទាល់តែសោះ គេប្រើកែវភ្នែកដែលកល់ដោយទឹកភ្នែកងើយសម្លឹងមុខសង្ហារបស់រាងក្រាស់ ។
" កុំឃុំអូន " បីម៉ាត់យ៉ាងខ្លីតែបង្កប់នូវអារម្មណ៍ឈឺចាប់របូតចេញពីបបូរមាត់របស់ ថេយ៉ុង ស្របពេលដែលទឹកភ្នែករបស់គេក៏រមៀលស្រក់ចេញមកតក់ៗ បំពង់.កប្រែជាតឹងណែនអណ្តាតរឹងស្ទើរតែគ្រលាស់មិនបានបេះដូងក្នុងប្រអប់ទ្រូងក៏លោតញាប់ៗទង្គិចនឹងអ្វីមួយដែលជាហេតុធ្វើអោយគេមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំង ។
BẠN ĐANG ĐỌC
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Lãng mạnស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន