Episode 24 : ធ្វើជា Appa របស់កូនៗរបស់យើងទាំងពីរណា ...
ហើយនៅក្បែរកៅអីរបស់ ជុងហ្គុក នោះគឺជាកៅអីរបស់ យ៉ុនហ្គី ជាមួយនឹង ជីមីន ។
សណ្ឋាគារមួយនេះក៏ជាសណ្ឋាគារមួយទៀតក្នុងចំណោមសណ្ឋាគារជាច្រើនរបស់ លោកស្រីមីន ប៉ុន្តែដោយសារតែគាត់រវល់ដកឃ្លាមិនបានទើបបានជាអោយ យ៉ុនហ្គី ជាអ្នកមកមើលការខុសត្រូវហើយក៏ផ្តាំអោយនាំ ជីមីន មកជាមួយដូចគ្នាគោលបំណងគឺចង់អោយគេបានចេញមកខាងក្រៅបានស្គាល់ពិភពលោកខាងក្រៅខ្លះហ្នឹងឯង ។
ជុងហ្គុក ដាក់ខ្លួនមាំអង្គុុយទៅលើកៅអីជាមុនហើយក៏ប្រើទឹកមុខមាំសម្លក់រាងតូចដែលអេះអុញរារែកមិនព្រមទម្លាក់ខ្លួនអង្គុយលើភ្លៅរបស់នាយនោះ ។ អង្គុយលើភ្លៅធម្មតាសោះរារែកសម្បើមណាស់ ប៉ុន្តែពេលអោយនៅក្រោមទ្រូងណាដូចមិនឃើញបែបហ្នឹងទាល់តែសោះហើយអូមេហ្កាតូច ។
" នៅឈរបែបនេះយូរទៀតទេអូ--- " មិនអោយអ្នកប្រុសហាស្តីនិយាយទម្លាយរឿងការពិតចេញមកទាន់នោះទេ ថេយ៉ុង ក៏ប្រញាប់លើកដៃខ្ទប់មាត់របស់នាយយ៉ាងរហ័សតែម្តង ។
" អ្នកប្រុស.... "
" អង្គុយអោយឆាប់ម៉ោ គេចង់អោយខ្លួនអង្គុយលើភ្លៅរបស់គេណា " ជុងហ្គុក ប្រើទឹកមុខខ្ជូតៗគួរអោយក្នាញ់និងស្រឡាញ់ក្នុងពេលតែមួយជាមួយនឹងពាក្យដែលស្តាប់ហើយគួរអោយចង់ចាប់ទះតែម្តងហើយ មិនដឹងជាស្អីតេបុិនសម្តីខ្លាំងណាស់អ្នកប្រុសអាល់ហ្វាម្នាក់នេះមិនដឹងថាទៅរកទំនុកមកពីណានោះទេ ។
" ហ្ហឹមម៎... " ដោយទាល់គំនិតហើយ ថេយ៉ុង ក៏រកទម្លាក់ខ្លួនតូចស្តើងអង្គុយលើភ្លៅរបស់ ជុងហ្គុក ទៅហើយប៉ុន្តែក៏មានសំឡេងមួយកាត់ចង្វាក់របស់គេហើយក៏ទាញទាំងចំណាប់អារម្មណ៍របស់គេទៅទៀត សូម្បីតែ ជុងហ្គុក ក៏ត្រូវងាកទៅមើលផងដែរ ។
" បើសិនជាមិនមានកៅអីអង្គុយទេឯងអាចអង្គុយកៅអីនៅជិតកៅអីរបស់យើងបានណា " យ៉ុនហ្គី និយាយយ៉ាងសុភាពដាក់ ថេយ៉ុង ធ្វើឲ្យ ជីមីន សម្លឹងមុខនាយភ្លិះៗព្រោះបើសិនជានាយអោយ ថេយ៉ុង អង្គុយជិតនាយចុះតើអោយគេទៅអង្គុយកន្លែងណា ? ឬមួយចង់ដេញគេទៅខាងក្រៅវិញ ?
BẠN ĐANG ĐỌC
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Lãng mạnស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន