បន្ទាប់ពីចំណាយពេលក្រេបទឹកដោះគោ...ញុយចាឡំក្រេបទឹកឃ្មុំឬផ្សដំណេកពេញមួយយប់ហើយព្រឹកថ្ងៃថ្មី ជុងហ្គុក និង ថេយ៉ុង ដែលទើបតែក្លាយស្វាមីភរិយាគ្នាពេញមុខពេញមាត់ក៏បន្តគេងអោបគ្នាយ៉ាងស្អិតរមួតស្ទើររលាយខ្លួនចូលគ្នាតែមួយទៅហើយ ។ ដៃមាំទាំអោបអង្អែលខ្លួនប្រាណរបស់អូមេហ្កាតូចដែលមាននាមជាប្រពន្ធដោយភាពថ្នាក់ថ្នម ។
" ហ្ហឹមម៎... " ថេយ៉ុង រើបម្រាស់រកល្វែងទ្រូងហាប់ណែនហើយក៏លើកដៃអោបនាយយ៉ាងណែន ។ ចំណែកឯអ្នកដែលត្រូវបានគេអោបក៏ភ្ញាក់ហើយក៏លេចស្នាមញញឹមដ៏មានមន្តស្នេហ៍យ៉ាងស្រស់នៅលើផ្ទៃមុខសង្ហា ។
នាយសម្លឹងមុខស្រស់ស្អាតរបស់អូមេហ្កាតូចក្នុងរង្វង់ដៃហើយក៏អត់សសើរមិនបាននៃរញបសម្រស់របស់គេ អត់ទេគឺសម្រស់ប្រពន្ធរបស់នាយ ។ មែនហើយប្រពន្ធ គឺប្រពន្ធ ជាមនុស្សតែម្នាក់ដែលនាយចង់រៀបការជាមួយហើយក៏ស្បថថានឹងស្រឡាញ់គេជារៀងរហូតព្រោះគេជាគូរជីវិតដែលនាយបានជ្រើសរើសនឹងបានផ្តល់សន្យាអោយខ្លួនឯងថានឹងស្រឡាញ់មើលថែបង្កើតក្តីសុខសុភមង្គលអោយគេពេញមួយជីវិត ។ ខ្សែចំណងមួយនេះនាយនឹងរក្សាអោយគង់ ហើយក៏សន្យាថានឹងធ្វើស្វាមីអាល់ហ្វាដ៏សែនវិសេសសម្រាប់ប្រពន្ធអូមេហ្កាតូចម្នាក់នេះ ។
" ស្អាតអីស្អាតយ៉ាងនេះ ? " នាយលួចញញឹមនោងសសើរហើយក៏លើកដៃប៉ះចុងច្រមុះរបស់រាងតូចដោយភាពក្នក់ក្នាញ់ចង់តែក្រញិកទាំងព្រឹកអោយណាណីនោះទេ មិនដឹងថាមនុស្សឬទេវតាអោយប្រាកដទេទើបបានស្អាតម្លឹងចឹង ។
" ជុង....អ្ហឹម៎ " បើកភ្នែកតិចៗសម្លឹងមុខលោកប្តីថ្មីថ្មោងមិនទាន់បានស្រួនផងគេក៏ត្រូវនាយអោនមកប្រថាប់បបូរមាត់ភ្លាមៗថែមទាំងឈ្លៀតលានអណ្តាតចេញមមគ្រលាស់ក្នុងក្រអូមមាត់របស់គេទៀតផង ចំណែកឯដៃវិញក៏រលៀមមែនទែនលូកមកស្ទាបអង្អែលខ្លួនគេពេញហ្នឹងតែម្តង ។
" ផាច់***អួយយ៎ " ពេលរាងតូចលើកដៃវាយស្មានយថ្នមៗ ជុងហ្គុក ក៏ដកបបូរមាត់ចេញព្រមទាំងស្រែករំអួយដាក់ ថេយ៉ុង ដូចគ្នា ។
" ម្អួយណាស់ " ថេយ៉ុង សម្លក់មុខស្វាមីហើយក៏ថាអោយនាយទាំងក្នាញ់ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន