" អ៊ួកក៎.... " សំឡេងរបស់ ជីមីន បន្លឺឡើងខណៈពេលដែលគេកំពុងតែឈ្ងោកមុខក្អួតចង្អោរដោយមាន យ៉ុនហ្គី ជួយរីតខ្នងអោយញេពីខាងក្រោយថ្នមៗដោយក្តីបារម្ភ ។
" ហ្ហឹមម៎... " បន្ទាប់ពីក្អួតអស់ពីពោះហើយ ជីមីន ក៏ក្រពុលមាត់ចេញមុននឹងក្រោកដើរចេញពីបន្ទប់ទឹកអង្គុយនៅលើគ្រែដោយរាងក្រាស់ជាអ្នកគ្រាហ៍ ។ នាយគ្រាហ៍គេមកដាក់អោយអង្គុយស្រួលបួលដោយការព្រួយបារម្ភខ្វល់ខ្វាយពីអាការៈរាងតូចជាខ្លាំងមុននឹងសួរឡើង ។
" អូនយ៉ាងម៉េចហើយ ទៅពេទ្យឬអត់ ? "
" អូនមិនអីទេ គេងបន្តិចបានស្រួលខ្លួនវិញហើយ " ជីមីន ឆ្លើយដោយទឹកមុខសស្លេកព្រោះគេចាញ់កូនទើបក្អួតចង្អោរដូច្នេះនៅមានវិលមុខទៀត ។
" អាចមកពីមួយថ្ងៃនេះដើរហត់ពេកឬញ៊ាំអ្វីខុសទេ ?? " រាងក្រាស់សួរឡើងទាំងមិនអស់ចិត្ត មិនចង់ធ្វើដូចដែលរាងតូចប្រាប់បន្តិចទេនាយគឺចង់នាំគេទៅមន្ទីពេទ្យជាងការអោយគេសង្ងំគេងទាំងមុខស្លេកស្លាំងបែបនេះ ។
" យ៉ុន... "
" ហឹមម៎ ? "
" អូន...អូនមានរឿងចង់ប្រាប់បង "
" អូននិយាយមកបងចាំស្តាប់ " យ៉ុនហ្គី និយាយទាំងកាន់ដៃរបស់ ជីមីន យ៉ាងជាប់រងចាំស្តាប់នូវអ្វីដែលគេចង់ប្រាប់នាយទាំងផុសអារម្មណ៍មួយដែលពិបាកនិយាយឡើងមក វាដូចជាសប្បាយចិត្តបន្តិច ញាប់ញ័របន្តិចយ៉ាងម៉េចមិនដឹងនោះទេ បេះដូងក្នុងប្រអប់ទ្រូងបែរជាលោតរន្ធាន់យ៉ាងញាប់ដូចជាគេចាប់អង្រួនអ៊ីចឹង ។
" អូន... "
" អូនយ៉ាងម៉េច និយាយមក ជីមីន " ពេលលឺរាងក្រាស់តឿនដោយការចង់ដឹងហើយ ជីមីន ក៏បិទភ្នែកសម្រួលអារម្មណ៍មួយដង្ហើមទើបងើបមុខឡើងប្រឈមចំមុខសង្ហារបស់រាងក្រាស់មុននឹងតាំងចិត្តប្រាប់នាយពីរឿងកូន ដល់ពេលនេះគេលែងចង់លាក់បាំងនាយទៀតហើយ ។
" អូន...អូនមានកូនរបស់ពួកយើងទាំងពីរហើយ " យ៉ុនហ្គី ចាំស្តាប់គេនិយាយទាំងបេះដូងលោតសឹងតែធ្លាយហើយក៏ទាញគេយកទៅអោបជាប់ទ្រូងមាំភ្លាមៗពេលដែល ជីមីន គេនិយាយចប់ ។ គ្មានការសួរនាំបញ្ជាក់ទាំងរដិតរដុបតែនាយគឺច្បាស់នូវអ្វីដែល ជីមីន និយាយថាច្បាស់ជាការពិតទើបនាយទាញគេយកទៅអោបទាំងរំភើបចិត្ត ។ ទីបំផុតគេអាចមានកូនហើយក៏មានចៅអោយម៉ាក់របស់គេដូចគ្នា ពិតជាសប្បាយចិត្តខ្លាំងណាស់ សប្បាយចិត្តរហូតនិយាយលែងត្រូវហើយ ។
ESTÁS LEYENDO
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន