" អ៊ីចឹងដេកជាមួយ ចនជុងហ្គុក ទៅ " យ៉ុនហ្គី ពោលឡើងនៅក្នុងចិត្តព្រមទាំងសម្លឹកមុខតូចស្រទន់របស់ ជីមីន ។ ហេតុអ្វីលើកនេះស្ទាក់ស្ទើរ ហេតុអ្វីលើកនេះអល់ឯករារែកដូច្នេះ នាយបែរជាយល់ថាមិនគួរនិយាយវាឡើយ ណាមួយវិញទៀតក៏គ្មានហេតុផលត្រូវធ្វើដូច្នេះដែរព្រោះ ជុងហ្គុក និង ថេយ៉ុង គេរស់នៅរៀងខ្លួនជាមួយនាយនិង ជីមីន ។
ជីមីន វិញក៏បានត្រឹមឈ្ងោកមុខចុះក្រោមទាំងញញឹមលាក់ភាពឈឺចាប់ព្រោះគេដឹងថាទោះបីគេស្រឡាញ់នាយប៉ុណ្ណាក៏ដោយនាយក៏ប្រហែលមិនអាចស្រឡាញ់គេវិញដែរ ។
" ឯងមិនគួរមកស្រឡាញ់យើងទេ ផាកជីមីន " រាងក្រាស់និយាយទាំងមិនដកភ្នែកចេញពីរាងតូចដែលអង្គុយនៅលើភ្លៅ ធ្វើអាក្រក់ដាក់ធ្វើបាបចិត្តគេកន្លងមកច្រើនយ៉ាងនេះទៅហើយគេនៅអាចស្រឡាញ់នាយហើយថែមទាំងចង់នៅក្បែរនាយទៀត ។
" លោកមិនបាច់ស្រឡាញ់ខ្ញុំវិញក៏បានដែរ ប៉ុន្តែសុំកុំដេញខ្ញុំចេញពីជីវិតឬទៅណាឆ្ងាយពីលោកអី " អូមេហ្កាតូចងើបមុខឡើងនិយាយទាំងអួលដើម.កទៅរាងក្រាស់ ក្នុងកែវភ្នែកក៏ចាប់ផ្តើមរលីងរលោងចេញមក ។ គេអាចហត់ គេអាចឈឺ ហើយទោះបីជាយ៉ាងណាក៏គេអាចទ្រាំបានទាំងអស់ ប៉ុន្តែគេប្រហែលរស់មិនបាននោះទេបើសិនជាគ្មាននាយ ។
យ៉ុនហ្គី កាលដែលបានលឺដូច្នេះហើយនាយក៏ស្ងាត់ព្រមទាំងសម្លឹងមុខរបស់ ជីមីន ដោយលេចថ្គោលនូវគំនិតមួយឡើងមក ។ មែនហើយរវាងនាយជាមួយ ជីមីន គ្មានស្នេហា មិនមែនចាប់ផ្តើមដោយក្តីស្រឡាញ់ ប៉ុន្តែវាចាប់ផ្តើមដោយគំនុំគឺគំនុំមួយដែលនាយជាអ្នកដាំទុកក្នុងទ្រូងទៅលើអូមេហ្កាឬមនុស្សគ្រប់គ្នាដែលចូលមកក្បែរនាយបន្ទាប់ពីនាយត្រូវបានខូចចិត្តព្រមទាំងឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីបាត់បង់ស្នេហាលើកដំបូង ។ ប៉ុន្តែមនុស្សដែលចាកចេញទៅចោលនាយយូរណាស់ទៅហើយ ហេតុអ្វីនាយត្រូវគិតទៀត ហេតុអ្វីត្រូវចងចាំ ហេតុអ្វីយកគំនុំមួយនោះមកចោទនិងទម្លាក់ទៅលើមនុស្សដែលមិនដឹងអី ??? វាគួរតែដល់ពេលដែលនាយគួរតែចំហរចិត្តបើកបេះដូងទទួលយកមនុស្សល្អដែលស្រឡាញ់នាយយ៉ាងពិតប្រាកដហើយ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន