Episode 53 : ស្រឡាញ់យើងយូរប៉ុណ្ណាហើយ ?

5.3K 450 5
                                    

ក្រឡេកមកមើល យ៉ុនហ្គី និង ជីមីន ឯណេះវិញក៏មិនជាអាប់អួរដូចពីមុនដែរហើយអ្នកទាំងពីរស្នាក់នៅសណ្ឋាគារនៅហុងកុងនៅឡើយនោះទេ ។ មួយរយៈនេះទំនាក់ទំនងរវាងអ្នកទាំងពីរក៏ប្រសើរជាងពីមុនណាស់ដែរព្រោះ យ៉ុនហ្គី លែងធ្វើបាបចិត្តរបស់ ជីមីន លែងនាំស្រីទៅបញ្ឈឺគេហើយក៏លែងប្រើពាក្យសម្តីធ្ងន់ៗប្រមាថាអោយគេទៀតដែរព្រោះកំពុងតែធ្វើតាមអ្វីដែលនាយនិយាយ ។ ចំណែកឯអាការៈចាញ់របស់ ជីមីន វាក៏នៅតែមានដូចគ្នាតែពេលខ្លះគេបានញ៊ាំថ្នាំបំបាត់ចាញ់ទើប យ៉ុនហ្គី មិនសូវជាសង្ស័យហើយក៏ជឿតាមគេប្រាប់នាយថាឈឺក្រពះតិចតួចប៉ុណ្ណោះ ។

" អ៊ួក៎ៗ... " ជីមីន ក្អួតយកៗរហូតអស់កម្លាំងទន់ដៃទន់ជើង នេះគេមានកូនប្រាំមួយសប្តាហ៍ទៅហើយប៉ុន្តែគេមិនទាន់បានប្រាប់ទៅដល់ យ៉ុនហ្គី ដែលជាប៉ារបស់កូននៅឡើយនោះទេ ។

" កើតអី ??? " យ៉ុនហ្គី សួរយ៉ាងសោះកក្រោះព្រោះជាទម្លាប់ទៅហើយដែលនាយតែងតែបែបនេះតែវាក៏គ្រាន់បើណាព្រោះឥឡូវនាយចេះបារម្ភសួរនាំពីគេហើយ ។ រាងតូចលួចសប្បាយចិត្តទើបញញឹមស្រាលៗគ្រវីក្បាលបដិសេធបញ្ជាក់ថាគ្មានអ្វីនោះទេទើបបម្រុងដើរទៅយកទឹកផឹកតែក៏ស្រាប់តែងងឹតមុខដួលសំណាងហើយដែល យ៉ុនហ្គី រហ័សត្រកងគេទាន់មិនអ៊ីចឹងយ៉ាប់មិនខានទេកំពុងមានពោះមានពង់ផង ។

" ទៅពេទ្យទេ ??? " យ៉ុនហ្គី សួរទាំងលើកកែវទឹកបញ្ចុករាងតូចដែលកំពុងតែមានមុខស្លេកស្លាំងនោះ តែទោះយ៉ាងណាក៏ ជីមីន នៅតែគ្រវីក្បាលបដិសេធដូចដើម ។ គេគ្រាន់តែចាញ់ប៉ុណ្ណោះខ្លាចថាបើទៅមន្ទីពេទ្យរាងក្រាស់អាចដឹងរឿងគេមានកូន ។ គេមិនចង់លាក់ទេតែមិនមានចិត្តក្លាហានប្រាប់នាយនៅពេលនេះប៉ុណ្ណោះ ។

" ខ្ញុំមិនអីទេ គ្រាន់តែគេងបន្តិចបានធូរវិញហើយ "

" ហ្ហឹមម៎... គេងទៅអ៊ីចឹង " រាងក្រាស់ដកដង្ហើមធំដោយស្របតាមរាងតូចនាយមិនអស់ចិត្តតែបែរជាហើបមាត់បង្ខំអូមេហ្កាតូចទៀតលែងបាន ។ ទឹកមុខអូមេហ្កាតូចដែលគេងនៅលើសាឡុងមើលទៅមិនល្អទើបវាក្លាយជាដុំមួយដែលផុសក្នុងទ្រូងរបស់អាល់ហ្វារូបសង្ហាអោយអត់មានកង្វល់មិនបាន ។ ពីមុនធ្វើបាបគេសព្វគ្រប់បែបយ៉ាងទាំងកាយនិងចិត្តមិនដែលចេះខ្វល់គិតដូចពេលនេះទាល់តែសោះតែក្នុងពេលនេះនាយគឺបារម្ភពី ជីមីន ពិតមែនថែមទាំងបារម្ភខ្លាំងទៀតផង ។ ហើយដោយសារតែទើសភ្នែកដែលឃើញអូមេហ្កាតូចទំនងជាពិបាកក្នុងការគេងលើសាឡុងខ្លាំងពេកចិត្តមួយដែលបញ្ជូនមកពីបេះដូងក៏ជម្រុញអោយ យ៉ុនហ្គី សកដៃចូលលើកបី ជីមីន យកគេទៅដាក់លើគ្រែដើម្បីអោយគេគេងបានស្រួលជាងការដែលគេងនៅលើសាឡុង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now