[ skip ]
" គ្មានអ្វីមើលទេឬ ? " ថេយ៉ុង សួរឡើងនៅពេលដែលឃើញអ្នកប្រុសអាល់ហ្វារូបសង្ហាចុចប្តូរប៉ុសិ៍ទៅមកមិនឈប់ ។" មាន ប៉ុន្តែមើលមិនចូលមានអារម្មណ៍ថាធុញ " នាយតបទាំងមុខតឹងមុខធូរ ដើមឡើយថានាំ ថេយ៉ុង ទៅមើលឈុតត្រៀមចូលព្រះវិហារប៉ុន្តែត្រូវម៉ាក់នាយហាម ។ គាត់ប្រាប់គេអោយចាំគាត់ទៅដោះស្រាយជាមួយខាងគ្រួសាររបស់លោកលីដែលជាប៉ារបស់ យូជីណា សិនចាំរៀបការតាមក្រោយវាក៏មិនហួសពេលដែរ ។ មិនហួសយ៉ាងម៉េចទៅ បើពេលវេលាមិនហួសធ្វើម៉េចមានថ្ងៃថ្មី នេះគេចង់រៀបការជាមួយ ថេយ៉ុង ស្ទើរស្លាប់ទៅហើយប៉ុន្តែអោយគេចាំ ចាំៗមិនដឹងចាំប៉ុន្មានថ្ងៃទេ ។
" អ្នកប្រុស "
" ហ្ហឹមម៎....គេចង់រៀបការជាមួយខ្លួនឯងណាស់ដឹងអត់ " ជុងហ្គុក ប្រាប់ទាំងមុខកម្សត់ប៉ុន្តែសម្រាប់រាងតូចគឺពិតជាគួរអោយក្នាញ់មែនទែន ។ ថេយ៉ុង កាលបើឃើញកាយវិការរបស់អ្នកប្រុសអាល់ហ្វាដូច្នេះហើយគេអត់សើចនិងនាយមិនបានឡើយ មើលចរិតនាយចុះមិនត្រឹមតែ 10$ ម្នាក់ឯងទេនៅមានចរិតក្មេងមិនចេះធំទៀតផង... ។
" ខ្ញុំក៏ចង់រៀបការជាមួយអ្នកប្រុសដូចគ្នា ប៉ុន្តែលោកស្រីគាត់និយាយត្រូវ អ្នកប្រុសគួរតែចាំគាត់ដោះស្រាយរឿងផ្តាច់ពាក្យរបស់អ្នកប្រុសជាមួយអ្នកនាង យូជីណា សិនទៅណា " អូមេហ្កាតូចតបប្រាប់នាយដោយសម្លេងផ្អែមស្រទន់ដើម្បីលួងលោមចិត្តអ្នកប្រុសអាល់ហ្វា ចាំតែបន្តិចទៀត គឹតែបន្តិចទៀតប៉ុណ្ណោះ ។
" ក៏បាន ប៉ុន្តែយប់នេះទៅមើលខនសឺតជាមួយគ្នាណា " ជុងហ្គុក ដកដង្ហើមធំចេញមួយហឿកស្រាលៗទើបនិយាយបបួល ថេយ៉ុង ព្រោះយប់នេះមានកម្មវិធីខនសឺតនៅយប់នេះ លឺថាមានការច្រៀងនិងសម្តែងដោយតារាល្បីៗទៀតផង ។
" បាទ " អូមេហ្កាតូចរូបស្រស់ឆ្លើយទាំងញញឹមទើបត្រូវដៃរបស់រាងក្រាស់ទាញគេយកទៅអោបយ៉ាងជាប់ក្នុងល្វែងទ្រូងហាប់ណែន ។
នៅពេលយប់ឈាងចូលមកដល់ ស្បៃរាត្រីក៏ចូលមកគ្របដណ្តប់ពេញទីក្រុងទាំងមូលដែលមានអំពូលភ្លើងបំភ្លឺគ្រប់កន្លែងហើយបើកក្រឡេកទៅមើលមួយផ្នែកទៀតក៏បានឃើញឆាកដ៏ធំសម្រាប់កម្មវិធីខនសឺតយប់នេះផងដែរ ។
VOCÊ ESTÁ LENDO
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន