ជីមីន បើកភ្នែកម៉ក់ៗសម្លឹងមុខដ៏សង្ហារបស់ យ៉ុនហ្គី ព្រមទាំងលួចអរនៅក្នុងចិត្ត ។ ចំណែកឯរាងក្រាស់ក៏ងាកមុខចេញយ៉ាងលឿនព្រោះពេលនិយាយចេញមកហើយមានអារម្មណ៍ថាអៀនម៉េចៗមិនដឹងសោះព្រមទាំងគិតថាខ្លួនញ៉ែ ជីមីន ទៀតផង ។
" មែនហើយថ្ងៃស្អែកត្រូវត្រឡប់ទៅស្វីសវិញហើយ " រាងក្រាស់និយាយទម្លុះភាពស្ងប់ស្ងាត់ក្រោយពេលនាយជាមួយរាងតូចលែងហាស្តីឬក៏និយាយអីអស់មួយសន្ទុះ ។ ជីមីន លឺហើយក៏ងក់ក្បាលតិចៗបែបយល់ស្របតែក៏ស្រាប់តែសួរទៅ យ៉ុនហ្គី វិញក្រោយនឹកគិតឃើញរឿងមួយ ៖
" ក្រែងលោកមានការទៅកូរ៉េមិនមែនឬ ? ហេតុអ្វីទើបត្រឡប់ទៅស្វីសវិញ ??? "
" អ្នកម៉ាក់ខលមកប្រាប់ថាគាត់ដោះស្រាយរឿងនៅខាងនោះអស់ហើយចឹងក៏គ្មានការអ្វីត្រូវទៅទៀតដែរ ឯងចង់ទៅមែនទេ ??? " អាល់ហ្វារូបសង្ហាតបហើយក៏សួរត្បកទៅរាងតូចវិញនាំអោយ ជីមីន គេស្ទាក់ស្ទើរក្នុងការតបមកនាយវិញព្រោះគេក៏ចង់ទៅដូចគ្នាគ្រាន់តែមិនហ៊ាននិយាយទើបចុងក្រោយក៏សុខចិត្តគ្រវីក្បាលបដិសេធ ។
" គឺ...អត់ទេ "
" បើឯងចង់ទៅពួកយើងទៅលេងទីនោះពីរបីថ្ងៃហើយចាំត្រឡប់ទៅស្វីសវិញក៏បាន "
" បា...បានដែរហ្ហេស៎ ??? " ជីមីន ងើបមុខសួររាងក្រាស់ទាំងកែវភ្នែកមានពន្លឺដែលបង្ហាញពីភាពត្រេកអរ ។ យ៉ុនហ្គី ក៏ងក់ក្បាលដាក់គែជំនួសចម្លើយហើយក៏ធ្វើអោយ ជីមីន គេរំភើបចិត្តយ៉ាងខ្លាំងដូចគ្នាព្រោះចង់ទៅលេងយូរហើយ ។
____
ចំណែកឯ ថេយ៉ុង វិញប៉ុន្មានថ្ងៃនេះគេនៅក្នុងបន្ទប់រហូតវាក៏មិនជាពិបាកឬអផ្សុកអីណាស់ណាដែរព្រោះ ជុងហ្គុក ក៏នៅជាមួយគេស្ទើរតែពេញ២៤ម៉ោងទៅហើយ គ្រាន់តែពេលខ្លះនាយចេញទៅខាងក្រៅមួយទៅពីរម៉ោងប៉ុណ្ណោះ ។" ហេតុអ្វីសុខៗបងក៏ប្រែមកជាបែបនេះ ជុង ??? " សំឡេងស្រទន់ស្រាលៗបន្លឺឡើងតិចៗស្របពេលដែលដែលតូចស្រឡូនលើកទៅប៉ះថ្ពាល់លើផ្ទៃមុខសង្ហារបស់ ជុងហ្គុក ដែលកំពុងតែគេងនោះ ។ នាយស្រឡាញ់គេគេក៏ដឹងនិងយល់បានក៏សប្បាយចិត្តដែលនាយស្រឡាញ់គេខ្លាំងប៉ុន្តែក៏នឹកឆ្ងល់ហើយក៏ទទួលយកមិនបានក្នុងពេលដែលលោកប្តីអាល់ហ្វាជាទីស្រឡាញ់ប្រែប្រួលក្នុងរយៈពេលដ៏ខ្លីដូច្នេះ ត្បិតថានាយមិនបានធ្វើបាបបង្អត់បាយទឹកឬមានស្រីនិងវាយគេក៏ដោយតែនាយបិទសិទ្ធិឃាត់ឃាំងគេមិនអោយចេញទៅខាងក្រៅបែបនេះគេក៏ទទួលយកមិនបានដែរ ។
أنت تقرأ
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
عاطفيةស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន