💛 បម្រើស្នេហ៍ Alpha 💫

5.5K 340 3
                                    

Episode 21 : ទុកគេជាមនុស្សម្នាក់ផងណា កុំទុកគេត្រឹមជារបស់អី...

  មេឃបាក់ងងឹតពេលរាងត្រីក៏ឈាងចូលមកដល់ក៏ជាពេលដែលមនុស្សម្នានាំគ្នាគេងក៏ដូចជាសម្រាកយកកម្លាំងលើកលែងតែអូមេហ្កាតូចកម្សត់ដែលគេងអណ្តឺតអណ្តកទឹកភ្នែកហូរឡើងជោកខ្នើយទៅហើយ ។ គេយំព្រោះគេឈឺ គេឈឺណាស់ ទាំងរាងកាយ អារម្មណ៍ផ្លូវចិត្ត និងបេះដូងក្នុងប្រអប់ទ្រូង ។

  គេយំស្ងាត់ៗបន្ទាប់ពី យ៉ុនហ្គី បញ្ឈប់ការជំរិតយកសេចក្តីសុខពីរាងកាយរបស់គេឆ្អែតឆ្អន់ ។ នាយគេងលក់ស្រួលណាស់ មើលទៅប្រហែលសប្បាយចិត្តណាស់ពេលបានធ្វើអោយគេមកធ្លាក់ក្នុងសភាពដែលយ៉ាប់យឺនបែបនេះនោះ ។

  « អ្ហឹកក៎... » ជីមីន ជូតទឹកភ្នែកទើបប្រឹងងើបទាំងវេទនា គេខាំមាត់បង្ហូរទឹកភ្នែកជន្នះទម្លាក់ជើងចុះពីលើគ្រែមុននឹងព្យាយាមដើរទៅបន្ទប់ទឹកទាំងញ័រជើងតតាក់ដូចមនុស្សម្នាក់ដែលពិការហើយរៀនដើរវិញអ៊ីចឹង ។ ហើយទម្រាំតែចូលក្នុងបន្ទប់ទឹកបានគេក៏ដួលមិនតិចដងដូចគ្នា គ្រាន់តែមិនបញ្ចេញសំឡេងចេញមកក្រៅប៉ុណ្ណោះ ។

  រាងតូចដាក់ខ្លួនតូចស្តើងដែលពោរពេញទៅដោយស្នាមធ្មេញនិងស្នាមជាំចូលអង្គុយក្នុងអាងទឹកក្តៅល្មមក្រែងបានធូរស្រាលក្នុងខ្លួនខ្លះ ។

  ប៉ុន្តែមើលទៅទោះបីជារាងកាយបានធូរស្បើយបន្តិចបន្តួចក៏ដោយចុះប៉ុន្តែផ្លូវចិត្តនិងបេះដូងរបស់គេហាក់ដូចជាមិនបានធូរស្បើយតាមនោះឡើយវាគឺដូចជាកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត ។

  « អ្ហឹកៗៗ » អូមេហ្កាតូចកម្សត់លើកដៃខ្ទប់មាត់យំចេញមកយ៉ាងគួរអោយអាណិត ទឹកភ្នែករបស់គេវាស្ទើរតែជាប្រែឈាមទៅហើយ ។

  ស្ថិតក្នុងពេលនេះគេក៏កាន់តែមានអារម្មណ៍ថាល្វើយខ្លាំងឡើងៗ បេះដូងរបស់គេឈឺចុកផ្សាដូចជាមានអ្វីមករុកឆ្កិះឆ្កៀលយ៉ាងអ៊ីចឹង ។

  « ស្រឡាញ់ខ្ញុំបន្តិចពិបាកខ្លាំងណាស់មែនទេ អ្ហឹកៗ បើមិនស្រឡាញ់ហេតុអ្វីមិនអាចធម្មតាបាន ហេតុអ្វីចាំបាច់អាក្រក់ដល់ថ្នាក់នេះដាក់ខ្ញុំ ហ្ហឺៗ តើខ្ញុំខុសអីទៅ អ្ហឹកៗ » ឈឺចាប់ណាស់ ឈឺខ្លាំងបំផុត ប៉ុន្តែបែរជាមិនអាចស្អប់មិនអាចខឹងនឹង យ៉ុនហ្គី បានទៅវិញ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now