🥀 បម្រើស្នេហ៍ Alpha 🥀

5.2K 350 8
                                    

Episode 25 : ខ្ញុំស្អប់លោក មីនយ៉ុនហ្គី...

  " សម្រេចថាព្រមទេ បងឈឺជង្គង់ណាស់ "

  " អ្ហឹកៗ ព្រម ព្រមតើ ហ្ហឺៗ " ថេយ៉ុង និយាយទាំងងក់ក្បាលញាប់ស្អេកដូវម៉ាសុីនដេរហើយអាល់ហ្វារូបសង្ហាក៏ទាញដៃខាងឆ្វេងគេយកទៅបំពាក់ចិញ្ជៀននៅលើម្រាមដៃនាង ហើយក៏មិនភ្លេចថើបខ្នងដៃរបស់អូមេហ្កាតូចមួយខ្សឺតដូចគ្នា ។

  " បងស្រឡាញ់អូន អូមេហ្កាតូចរបស់បង " ជុងហ្គុក និយាយហើយក៏ទាញរាងតូចយកទៅអោបជាប់ផែនទ្រូង ថេយ៉ុង ក៏លើកដៃអោបតបនាយវិញដូចគ្នា ។ គេសប្បាយចិត្តហើយក៏រំភើបឡើងនិយាយលែងចេញទៅហើយ ពិតជារំភើបខ្លាំងណាស់ដែលអ្នកប្រុសអាល់ហ្វារបស់គេមានទំនួលខុសត្រូវបែបនេះ ។

  ហើយសកម្មភាពរបស់អ្នកទាំងពីរក៏ស្ថិតនៅក្នុងកែវភ្នែករបស់អូមេហ្កាតូចកម្សត់ដែលដើរកាត់ទីនេះព្រោះមានបំណងចង់ស្រូបយកខ្យល់អាកាស ។

  ជីមីន សម្លឹងមើលកាយវិការយកចិត្តទុកដាក់របស់ ជុងហ្គុក ទៅលើ ថេយ៉ុង ព្រមទាំងភាពច្បាស់លាស់ដែលនាយមាននោះហើយក៏ក្តាប់មាត់សង្កត់ទ្រូងដើរចេញទាំងទឹកភ្នែកសស្រាក់ ស្មាញ័រទទ្រើត ហេតុអីទៅ ហេតុអី យ៉ុនហ្គី មិនអាចស្រឡាញ់ថ្នាក់ថ្នមគេឱ្យដូច ជុងហ្គុក ស្រឡាញ់ ថេយ៉ុង បាន ? គេទាំងពីរសុតតែអាល់ហ្វាដូចគ្នាប៉ុន្តែហេតុអ្វីខុសគ្នាដូចមេឃនិងដីបែបនេះ ? ហើយចំណែកគេនិង ថេយ៉ុង ក៏ជាអូមេហ្កាដូចគ្នាដែរប៉ុន្តែម៉េចក៏វាសនាខុសគ្នាថ្នាក់នេះអ៊ីចឹង ? ក៏មកពីគេមិនសុភាពរាបសារ មិនស្លូតបូតគួរអោយស្រឡាគ់ដូច ថេយ៉ុង ម្នាក់នោះ? តើគេពិតអន់ខ្លាំងណាស់មែនទេ ?

  " បើលោកអាចបែបនេះដាក់ខ្ញុំមិនដឹងថាល្អប៉ុណ្ណានោះទេ យ៉ុនហ្គី " ជីមីន និយាយទាំងអន់ចិត្តនិងច្រណែនទៅ ថេយ៉ុង ។ មើលជីវិតអូមេហ្ការបស់គេចុះ(ថេយ៍) វាល្អជាងជីវិតអូមេហ្កាដែលខ្លួនគេកំពុងមានឆ្ងាយខ្លាំងណាស់ ។

  ជើងស្រឡូនបោះជំហានមួយៗហាក់ដូចជាគ្មានកម្លាំងក្នុងការដើរបន្ត ប៉ុន្តែទោះបីជាយ៉ាងណាក៏គេនៅតែជម្នះដើរមកដល់មុខបន្ទប់សម្រាកអោយទាល់តែបាន ។ ក្នុងជីវិតដែលតែលតោលមួយនេះដាច់ខាតគេមិនអាចទន់ជ្រាយរហូតដល់ថ្នាក់បោះបង់អ្វីចោលនោះទេមិនអ៊ីចឹងគេមុខជាស្លាប់មិនខានឡើយ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now