តាមផ្លូវទៅមន្ទីពេទ្យ ជុងហ្គុក គេពិតជាស្លោស្លន់រហន់ចង់ដឹងស្ទើរតែដាច់ខ្យល់ទៅហើយថា ថេយ៉ុង អូមេហ្កាតូចកំពូលស្នេហ៍របស់គេមានកូនពិតមែនឬអត់ ពេលនេះបេះដូងគេលោតញាប់សឹងរបូតចេញពីទ្រូងធ្លាយមកក្រៅទៅហើយសប្បាយអរជាងពេល ថេយ៉ុង គេព្រមរៀបការជាមួយគេទៅទៀត សប្បាយចិត្តឡើងនិយាយមិនត្រូវតែម្តងទចំណែកឯ ថេយ៉ុង ក៏តែងតែដៀងសម្លឹងមុខរំភើបរបស់អាល់ហ្វារូបសង្ហាជាប់រហូតហើយម្តងម្កាលក៏លេចស្នាមញញឹមចេញមកទាំងមិនដឹងខ្លួនព្រោះមិនបានគិតទាល់តែសោះថា ជុងហ្គុក គេចង់បានកូនថ្នាក់នេះនោះ ឃើញនៅរលៀមធ្វើចរិតដូចប៊េប៊ីសោះចេះមកចង់ក្លាយជាប៉ាគេដែរមិនអោយគេសើចយ៉ាងម៉េចបាន ។
ងឺតត៎
កង់ឡានម៉ាកសេរីទំនើបឈត់ងក់ពីមុខអគាតខ្ពស់មួយដែលមានផ្ទាំងបញ្ជាក់ថាជាមន្ទីពេទ្យ ។ ជុងហ្គុក បើកទ្វារចុះទៅបី ថេយ៉ុង ភ្លាមៗក្រោយពេលឈប់ឡានហើយមិនចាំអោយរាងតូចដើរចូលទៅខាងក្នុងដោយខ្លួនឯងនោះទេ ។ ហើយពេលចូលទៅដល់ខាងក្នុងគេក៏រុញអោយប្រពន្ធតូចចូលទៅពិនិត្យភ្លាមៗមិនទុកពេលអោយលោកគ្រូពេទ្យបានសួរនាំច្បាស់ទេឆ្លើយម៉ាត់ៗហើយក៏ប្រាប់អោយពិនិត្យអោយ ថេយ៉ុង តែម្តងទើបបានមកអង្គុយរងចាំលទ្ធផលទាំងអន្ទះអន្ទែងលើសត្រូវថ្នាំសម្រើបមួយមុឺនដង ។ក្រាកក៎
មួយសន្ទុះក្រោយទ្វារបន្ទប់ដែល ថេយ៉ុង ទើបតែចូលទៅអោយលោកគ្រូពេទ្យពិនិត្យក៏បានបើកឡើងក៏នាំអោយរាងក្រាស់ស្ទុះក្រោកយ៉ាងលឿនស្លេវទៅក្បែរគ្រូពេទ្យមុននឹងសួរគាត់ដោយការចង់ដឹងបំផុត ។" យ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ ប្រពន្ធខ្ញុំមានកូនពិតមែនដែរទេ ? "
" បាទគឺប្រពន្ធស្អាតរបស់លោកកំពុងតែមានផ្ទៃពោះពិតមែន គ្រូពេទ្យចូលរួមអបអរផងណាលោកប៉ាសង្ហា " លោកគ្រូពេទ្យញញឹមងក់ក្បាលទើបលើកដៃទះស្មារបស់ ជុងហ្គុក ថ្នមៗព្រមទាំងមិនភ្លេចជួយរំភើបចិត្តជាមួយអនាគតលោកប៉ាអាល់ហ្វាសង្ហាដូចគ្នា ទាំងគេទាំងគាត់ពេលរៀបការមានគ្រួសារហើយពេលដឹងថាមានកូនដែលជាចំណងដៃនៃស្នេហាការចងភ្ជាប់ទំនាក់ទំនងរវាងប្តីប្រពន្ធអោយកាន់តែស្អិតរមួតនិងមានក្តីសុខហើយក៏អត់សប្បាយចិត្តមិនបានតែទាំងអស់គ្នាហ្នឹង ។
VOUS LISEZ
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Roman d'amourស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន