ត្របកភ្នែកស្តើងចាប់បើកឡើងយឺតៗនៅក្នុងថ្ងៃថ្មីព្រមទាំងកន្លែងថ្មីដែលមិនមែនជាឃ្លាំងចាស់ដែលគេទុកចោលរឹតតែមិនមែននៅលើកៅអីដែលត្រូវចងដោយខ្សែរយ៉ាងតឹងទៀតដែរ ថេយ៉ុង បើកភ្នែកឡើងយឺតៗទាំងខ្សត់ខ្សោយកម្លាំងព្រមទាំងសម្លឹងមើលទៅពិដានពណ៌.សពីពេលព្រិលៗរហូតមើលឃើញបានច្បាស់ពេញភ្នែកទើបគេរហ័សស្ទុះឡើងទាំងបេះដូងលោតបុកឌឹបៗសឹងតែធ្លុះចេញពីទ្រូងមកខាងក្រៅមុននឹងងាកក្រឡេកមើលជុំវិញខ្លួនទើបបានឃើញថាលោកស្រីចនដែលជាម៉ាក់ក្មេករបស់គេកំពុងតែសម្រាន្តលើសាឡុងខ្នាតវែង ។
" ម៉ាក់ក្មេក ? " ថេយ៉ុង ហៅគាត់ទាំងមានដុំរឹងៗមកជាប់ត្រង់បំពង.កសឹងតែហាមាត់ស្រដីមិនចេញទៅហើយ ទឹកភ្នែកក៏លីងលោងថែមទៀតផងព្រោះគេក៏នឹកគាត់ហើយក៏នៅភ័យស្លុតរឿងនៅលើកោះមិនទាន់បាត់ ព្រមទាំងក្រោកបើកភ្នែកឡើងមកទៀតក៏មកនៅមន្ទីពេទ្យដូច្នេះទៀតគេក៏កាន់តែមិងមាំងមិនយល់ហើយនឹកឆ្ងល់នូវរឿងដែលបានកើតឡើងដូចគ្នាកំឡុងពេលដែលសន្លប់បាត់ស្មារតីនោះ ។ មានរឿងអីអោយប្រាកដទៅ តើពេលនោះគឺមុនពេលដែលគេលែងដឹងលឺនូវរឿងអ្វីទៀត ជុងហ្គុក ពិតជាបានទៅជួយគេមែនទេ ហើយពេលនេះគេនៅឯណា ម៉េចបានជាមិនឃើញគេដូច្នេះ ??? សំណួរទាំងនេះវាបានផូសមកផ្ទុកពេញក្នុងខួររបស់ ថេយ៉ុង តែគ្រប់សំណួរគឺគ្មានចម្លើយអោយគេទាល់តែសោះព្រោះបន្ទាប់ពីគេហើបបបូរមាត់ហៅអ្នកជាម៉ាក់ក្មេកឡើងទាំងអួលៗហើយគាត់ក៏ក្រោកមុននឹងស្ទុះស្ទារដើរមកក្បែរគេទើបគេក៏រហ័សអោបគាត់យ៉ាងណែនដៃជាមួយទឹកភ្នែកស្រក់ចុះមករាប់សិបតំណក់ ។
" ម៉ាក់ក្មេក ហ្ហិកៗ... " ថេយ៉ុង យំចេញមកខ្លាំងៗ អោបគាត់យ៉ាងណែនបំផុតដូចគ្នា ហើយគាត់ក៏លើកដៃអោបតបគេវិញដោយការលួងលោមព្រោះ ថេយ៉ុង មិនមែនត្រឹមតែជាកូនប្រសារទេគេក៏ដូចជាកូនបង្កើតម្នាក់របស់គាត់ដូចគ្នា ។
និយាយត្រង់ទៅ គាត់មកដល់កូរ៉េពីម្សិលមិញក៏ទាក់ទងទៅកូនប្រុសបង្កើតមុនគេបង្អស់ ប៉ុន្តែគម្រោងដែលគាត់គិតចង់ស៊ុបប្រាយ៍ ជុងហ្គុក នោះចុងក្រោយបែរជាកូនប្រុសគាត់ជាអ្នកស៊ុបប្រាយ៍ទៅវិញ បើសិនជាគាត់មានជម្ងឺគាំងបេះដូងអីពិតណាស់ថាគាត់នឹងគាំងចូលបន្ទប់សង្គ្រោះបន្ទាន់មិនខានឡើយ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន