💓 បម្រើស្នេហ៍ Alpha 💓

4.7K 368 12
                                    

Episode 35 : បាត់ប៉ុន្មានម៉ោងការពិតរត់មកនៅជាមួយប្រុសទេហ្ហ៎ ???

  ឈឺចាប់ខ្លាំងណាស់ ឈឺស្ទើរតែផុតដង្ហើមស្លាប់ភ្លាមនៅត្រង់កន្លែងនេះ ។ នាយតូចលើកដៃជូតទឹកភ្នែកចេញម្តងហើយម្តងទៀតប៉ុន្តែទោះបីគេខំប្រឹងជូតយ៉ាងណាក៏នៅតែជូតមិនស្ងួតដដែលព្រោះនៅពេលដែលគេលើកដៃជូតប៉ុន្មានដងនោះទឹកភ្នែករបស់គេនៅតែប្រដេញគ្នាស្រក់ហូរចុះមកឥតឈប់ដដែល ។ ជីមីន ប្រឹងក្រោកឈរយឺតៗទាំងវិលមុខជាខ្លាំង ថែមទាំងឃ្លានទៀតផង គេដកដង្ហើមធំម្តងហើយនិងម្តងទៀតទាំងទ្រូងតឹងប្រេះស្ទើរតែបែក ។ បន្ទាប់ពីឈរដង្ហើមបន្ធូរអារម្មណ៍បានបន្តិច ជីមីន ក៏ដើរទាំងគ្មានកម្លាំងកំហែងចេញពីបន្ទប់សណ្ឋាគារ ។ ចុះមកដល់ជាន់ខាងក្រោមហើយគេក៏សម្លឹងមើលជុំវិញខ្លួន មានមនុស្សច្រើនខ្លាំងណាស់ដើរកាត់គេខ្វាត់ខ្វែងប៉ុន្តែ គេមានអារម្មណ៍ថាហាក់ដូចជាមើលមិនឃើញ ស្តាប់មិនលឺសម្លេង វាហាក់ដូចជាគេកំពុងតែក្នុងកន្លែងមួយតែម្នាក់ឯងដែលជុំវិញមានតែភាពងងឹតស្លុបមើលអ្វីក៏មិនឃើញ ។ ហើយបែបនេះគឺព្រោះគេកំពុងឃុំខ្លួនឯងនៅកន្លែងមួុយនេះដោយខ្លួនគេផ្ទាល់ប៉ុណ្ណោះ ព្រោះស្រឡាញ់ យ៉ុនហ្គី គេពលីគ្រប់យ៉ាង ស្រឡាញ់ហើយចង់នៅក្បែរនាយគេសឹងតែបោះបង់ចោលភាពជាមនុស្ស ធ្វើត្រឹមមនុស្សល្ងង់ម្នាក់ដែលមិនចេះមាត់.ក ធ្វើត្រឹមមនុស្សខ្វាក់ម្នាក់ដែលមើលមិនឃើញពីទង្វើអាក្រក់របស់នាយ និងធ្វើជាមនុស្សថ្លង់ម្នាក់ដែលស្តាប់មិនលឺពីការក្រើនរំលឹកនៃខួរក្បាល ។

  អូមេហ្កាតូចបោះជំហានដើរដើរទៅមុខមួយជំហានម្តងៗរហូត ដើរយឺតៗចេញទៅទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន គ្មានព្រលឹងព្រលះនោះទេ ហើយទោះបីដើរបុកអ្វីក៏ដើរជាន់របស់អ្វីក៏គេកាន់តែមិនចាប់អារម្មណ៍ថែមទៀត មើលទៅផ្លូវចិត្តរបស់គេកាន់តែធ្ងន់ធ្ងរឡើងទៅមួយកម្រិតទៀតហើយ ។

ប៊ឹបប៎...

  " នែ៎...គ្មានភ្នែកទេយ៉ាងម៉េច ? " មនុស្សស្រីជនជាតិចិនម្នាក់ស្រែកថាអោយ ជីមីន ទាំងក្តៅក្រហាយយ៉ាងខ្លាំងនៅពេលដែលគេបានដើរបុកនាងហើយថែមទាំងមិនបានសុំទោសនាងទៀត ប៉ុន្តែក៏ឈរធ្វើធ្មឹងៗ ។ ជីមីន ក៏សម្លឹងនាងភ្លិះទាំងកែវភ្នែកទទេរស្អាត អត់ទេ មិនត្រឹមតែទទេរស្អាតទេវាថែមទាំងគ្មានពណ៌ទៀតផង សម្លេងនាងក៏គេស្តាប់មិនលឺត្រចៀករបស់គេវាហឹងអស់ទៅហើយ ប៉ុន្តែអ្វីដែលនៅតែដដែលនោះគឺបេះដូងក្នុងប្រអប់ទ្រូងខាងឆ្វេង វានៅតែមានរូបរបស់ យ៉ុនហ្គី មានឈ្មោះរបស់នាយឆ្លាក់នៅលើនោះជាប់ ប៉ុន្តែវាក៏មានរបួសធ្វើអោយឈឺចាប់បំផុតដូចគ្នាផងដែរ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now