យ៉ុនហ្គី ខំតាមរក ជីមីន គ្រប់កន្លែងហើយក៏រត់មកមើលតាមផ្លូវនៅក្បែរស្ពានផងដែរ ប៉ុន្តែក៏សោកស្តាយផងព្រោះនាយមិនអាចរកអូមេហ្កាសម្អប់ចិត្តឃើញនោះទេ ក្នុងពេលនោះនាយក៏គិតដល់ពាក្យសម្តីដែល ជីមីន និយាយមុនពេលគេបែរខ្នងចេញពីនាយទៅ ។
< អរគុណដែលឈរអោយខ្ញុំបានអោបលោក ត្បិតថាខ្ញុំមិនបានទទួលការតបស្នងក៏ដោយ ប៉ុន្តែក៏អាចធ្វើអោយខ្ញុំសប្បាយចិត្តដែរ > ជាមួយនឹងស្នាមញញឹមលាក់ភាពឈឺចាប់នោះវាជំនួសពាក្យលាមែនទេ តើគេពិតជាទៅចោលនាយហើយហ្អេស៎ ? បើអ៊ីចឹងតើនាយតាមរកគេធ្វើអីទៅ នាយត្រូវសប្បាយចិត្តដែលអូមេហ្កាសម្អប់ចេញពីនាយ ។ ទីបំផុតគេឆ្អែតឆ្អន់ចិត្តជាមួយនាយហើយមែនទេ ? ទ្រាំនៅស្រឡាញ់នាយទៀតលែងបានហើយមែនទេ ?? ហ្ហឹម៎...បើអ៊ីចឹងមែនវាក៏ល្អដែរ នៅជាមួយនាយស្គាល់តែការឈឺចាប់និងមានតែទឹកភ្នែកតែប៉ុណ្ណោះ ការពិតគេគួរតែចេញពីនាយយូរមកហើយ ។
យ៉ុនហ្គី ឈរស្ងៀមបន្តិចមុននឹងបោះជំហានដើរត្រឡប់ទៅសណ្ឋាគារវិញ ទឹកមុខស្ងប់ស្មើមើលមិនដឹងនោះឡើយថានាយគឺកំពុងតែគិតពីអ្វី ។ កើតទុក្ខ បារម្ភ ឬសប្បាយចិត្ត ?
ត្រឡប់ទៅដល់សណ្ឋាគារវិញនាយគ្មាននិយាយអ្វីមួយម៉ាត់ឡើយទោះបី លូសុី តាមសួរឬធ្វើយ៉ាងណាដាក់ក៏នាយមកមិនខ្ចីខ្វល់ជាមួយឡើយថែមទាំងដេញនាងចេញទៀត ។" លោកមីន លោកទើបមកពីណាហ្នឹង ? "
" ចេញទៅ " នាយនិយាយពីរម៉ាត់យ៉ាងខ្លីហើយក៏បោះលុយមួយបាច់អោយនាង ។ នេះទុកសំណងថ្លៃដោះដូរដែលនាងឡើងគ្រែជាមួយនាយទៅចុះ ប៉ុណ្ណឹងសង្ឃឹមថាគ្រប់ ។ លូសុី កាលបើបានលុយច្រើនដល់ថ្នាក់នេះហើយនាងក៏មិនសាំសនច្រើនអីដែរ នាងទាញយកលុយដ៏ច្រើនដាក់ក្នុងកាបូបដៃម៉ាកប្រេនហើយទើបដើរចេញទៅបាត់ទុកអោយ យ៉ុនហ្គី គេនៅតែម្នាក់ឯងនោះទេ ។ មនុស្សដូចនាងគឺប្រើសម្រស់ដើម្បីរស់ និងបានសប្បាយហ៊ឺហាតាមចិត្តដែលនាងចង់បាន ...ក្រឡេកមកមើល ជីមីន ឯណេះវិញគេត្រូវបានមនុស្សចិត្តល្អដែលអោយឆ័ត្រគេនោះជួយគេម្តងទៀត ។ វាជាការចៃដន្យមួយដែលហាក់ដូចជាការតភ្ជាប់និស្ស័យរវាងអ្នកទាំងពីរយ៉ាងអ៊ីចឹង ។
BẠN ĐANG ĐỌC
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Lãng mạnស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន