Episode 45 : សង្ស័យ...

4.7K 382 1
                                    

បន្ទាប់ពីធ្វើការប្រមានទៅដល់អតីតគូដណ្តឹងរួចហើយ ជុងហ្គុក ក៏កាន់ដៃរបស់អូមេហ្កាតូចចេញមកទាំងកំហឹង ខឹងខ្លួនឯងដែលបានត្រឹមប្រមានដល់អ្នកដែលមកប៉ះពាល់ ថេយ៉ុង ។ ក្នុងចិត្តនិងទ្រូងទាំងក្តៅងំដូចរងើកភ្លើងហើយក៏តឹងស្ទើរបែក មិនបានទេបើមិនធ្វើអីសោះគឺមិនបានឡើយ ។
 
  " ជុង... " អូមេហ្កាតូចហៅអ្នកជាប្តីស្រាលៗនៅពេលដែលនាយអាល់ហ្វាបង្វិលខ្លួនគេមើលគ្រប់កន្លែងទាំងអស់ បើនិយាយពីទឹកមុខវិញហាក់ដូចជាចង់សម្លាប់មនុស្សយ៉ាងចឹង ។

  " អូនមានឈឺត្រង់ណាខ្លាំងទេ ??? "

  " អូនមិនអីទេ " អូមេហ្កាតូចតបដោយស្នាមញញឹមស្រាលស្រទន់ដើម្បីលោមចិត្តរម្ងាប់កំហឹងរបស់អ្នកជាប្តីអោយសាបរលាប ប៉ុន្តែសម្រាប់ ជុងហ្គុក តែគុំគឺគុំហើយមិនងាយថាខឹងហើយគឺបាត់ទេ ។

  " បងនាំអូនទៅផ្ទះវិញ " រាងក្រាស់តបហើយរាងតូចក៏ងក់ក្បាលយល់ព្រមព្រមទើបត្រូវនាយក្រៀកចង្កេះឡើងឡានដែលសំចតចាំនោះដើម្បីធ្វើដំណើរត្រឡប់ទៅភូមិគ្រិះវិញ ។

  ក្រឡេកមកមើលអ្នកដែលនៅហុងកុងឯណេះវិញគឺមិនបានប្រែប្រួលអ្វីក្នុងទំនាក់ទំនងឡើយ យ៉ុនហ្គី នៅតែសោះកក្រោះមិនខ្វាយខ្វល់ជាមួយ ជីមីន ដូចដើម ។ ចំណែកឯអូមេហ្កាតូចវិញស្រឡាញ់នាយគឺហ៊ានលះបង់គ្រប់យ៉ាង ពលីគ្រប់អ្វីទាំងអស់អោយតែបានធ្វើអោយមនុស្សដែលខ្លួនស្រឡាញ់សប្បាយចិត្តទោះបីគេបានត្រឹមទទួលតែភាពឈឺចាប់ក៏ដោយគេក៏ព្រមនិងសុខចិត្ត ។

  មួយរយៈនេះត្បិតថាមិនអាចល្អជាមួយ ជីមីន បានប៉ុន្តែ យ៉ុនហ្គី ក៏មិនបានធ្វើបាបចិត្តគេដូចមុនណាស់ដែរមិនដឹងដូចគ្នាថាមកពីអ្វី គ្រាន់តែមានអារម្មណ៍ចម្លែកៗទៅលើអូមេហ្កាសម្អប់ ។

  " បន្តិចទៀតរៀបចំខ្លួនទៅយើងត្រូវទៅប្រទេសកូរ៉េ " បន្ទាប់ពីបញ្ចប់ការញ៊ាំអាហាររួច យ៉ុនហ្គី ក៏ស្រដីឡើងយ៉ាងសោះកក្រោះដូចរាល់ដងតែក៏ធ្វើអោយរាងតូចងើយមុខតូចច្រមិចឡើងសម្លឹងផ្ទៃមុខសង្ហារបស់នាយម៉ក់ៗ ដឹងទេវាជាលើកដំបូងហើយដែលនាយអោយគេតាមនាយដោយគ្មានអ្នកណាមកបង្ខំ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now