Episode 66 : សុភមង្គលពេញលេញ

3.4K 331 3
                                    

[ មួយឆ្នាំកន្លងផុតទៅ... ]

ធ្មេចបើកៗក៏កន្លតផុតទៅមួយឆ្នាំយ៉ាងឆាប់រហ័ស វាពិតជាលឿនខ្លាំងណាស់ បើគិតសារឡើងវិញក្នុងពេលមួយឆ្នាំហាក់បីដូចជាមួយពព្រិចភ្នែកដែលទើបតែធ្មេចរួចមិញនេះអ៊ីចឹង បែបនេះហើយទើបគ្រប់គ្នាតែងតែនិយាយថាពេលវេលាគឺជាមាសប្រាក់ ឬក៏ពេលវេលាពិតជាមានតម្លៃខ្លាំងណាស់ត្រូវចំណាយវាអោយបានល្អ ចំណាយវាសាងក្តីសុខអោយខ្លួនឯង ចំណាយវានៅជាមួយគ្រួសារនិងមនុស្សដែលយើងស្រឡាញ់ហើយក៏ចំណាយវាអោយបានច្រើនដើម្បីបង្កើតក្តីសុខនិងសុភមង្គលសម្រាប់ខ្លួនឯងជាមួយមនុស្សជាទីស្រឡាញ់ ។

កន្លងផុតមួយឆ្នាំមកនេះជីវិតអូមេហ្ការបស់ ជីមីន ដែលស្ថិតនៅក្រោមការមើលថែពីសំណាក់អាល់ហ្វារូបសង្ហា មីនយ៉ុនហ្គី គឺពិតជាល្អខ្លាំងាំងណាស់ នាយផ្លាស់ប្តូរខ្លួនឯងច្រើនថែមទាំងមើលថែទាំគេនិងកូនបានដិតដល់ទៀតផង មួយថ្ងៃៗគិតតែថ្នាក់ថ្នមគេដូចជាកែវដែលមានតម្លៃបំផុត ។

  " បងងាកទៅខាងនោះសិនបានទេ ? " ជីមីន ស្រដីឡើងទាំងសម្លឹងមុខសង្ហារបស់ យ៉ុនហ្គី ម៉ក់ៗខណៈដែលកូនតូចរបស់គេរករឿងទារបៅ ។

  " ខ្មាសអៀនច្រើនធ្វើអីបើបងក៏ធ្លាប់បៅមករហូតហើយនិង ? " អាល់ហ្វារូបសង្ហាតបមកវិញទាំងមិនលាក់លៀមនាំអោយអាប់ប៉ាស្រស់ស្អាតក្រហមថ្ពាល់មួយរំពេចបើតាមចិត្តចង់គឺចង់តែទាញអីគប់អោយបែកមាត់ទេ ។ ចង់ដឹងដល់ហើយថាមានទៅយកខ្លាញ់មកលាបឬអត់រាល់ថ្ងៃនិងទើបបានជាមាត់រអិលដូច្នេះ ???

  " មីនយ៉ុនហ្គី ..... "

  " បាទ មីនជីមីន " ពេលដែល ជីមីន បញ្ចេញសំឡេងស្រទន់ហៅនាយពេញយសទាំងសម្លក់មុខដោយភាពឆ្នាស់ឆ្នើមលោកប៉ាអាល់ហ្វារបស់ មីនហ្គី ក៏តបទាំងអត់ខ្លបខ្លាចញញើតអាប់ប៉ាស្រស់ស្អាតដូចគ្នា មាឌរបស់ ជីមីន តូចជាងគេទេតើទៅខ្លាចអីបើថាតតាំងចង់ឈ្នះណាស់នឹងអាលចាប់បោះឡើងពូកអុកផ្ញាច់អោយណាណីមិនខាន ។

  " ល្មមងាកមុខចេញបានហើយណា " រាងតូចនិយាយហើយ យ៉ុនហ្គី ក៏គ្រវីក្បាលមើលមុខកូនតូចទាំងលួចក្នាញ់ មើលចុះខូចណាស់មកចេះដណ្តើមរបបរបស់លោកប៉ាទៀតសមតែទះគូទអោយហើមទេកូនហ្នឹង ។ ហើយនៅពេលដែលរាងក្រាស់ងាកមុខចេញទៅម្ខាងហើយ ជីមីន ក៏លាត់អាវឡើងដើម្បីបំបៅ មីនហ្គី ។ បបូរមាត់តូចច្រមិចរបស់ក្មេងតូចក៏ងើបមកជញ្ជក់ជីបជុបៗប្រឹងក្រេបច្បិចយកទឹកដោះពីដើមទ្រូងដែលមានសាច់ពើកៗរបស់អ្នកអាប់ប៉ាហើយក៏ធ្វើអោយលោកប៉ាអាល់ហ្វាដែលលបលួចដៀងមកមើលនោះអត់លេបទឹកមាត់តាមមិនបាន ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now