«ចង្រៃយ៎... ពួកឯងធ្វើការយ៉ាងម៉េចហាស៎ ស្មើរនេះហើយនៅមិនទាន់ចាប់វាបានទៀត? បីថ្ងៃហើយពួកឯងនៅធ្វើស្អីទៀត ចាំឲ្យវារត់បាត់ពីកូរ៉េសិនមែនទេ? ចាំអូសក្បាលវាមកនោះ?»«នៅទេចៅហ្វាយ ពួកខ្ញុំនិងខំប្រឹងតាមរកគេឲ្យឃើញ ទុកពេលឲ្យពួកខ្ញុំសិនទៅ ខ្ញុំសន្យាថាលើកនេះមិនឲ្យផ្លាត់ទៀតទេ»នាមជាកូនចៅឱនក្បាលទាំងភ័យ។ នរណាមិនដឹងចិត្តចៅហ្វាយខ្លួនឯងទៅ ធ្វើការធ្វេសប្រហេសឬយឺតយាវអី ក្បាលងាយនិងជ្រុះពីលើស្មាណាស់។
«យើងទុកពេលឲ្យឯងបីថ្ងៃទៀត បើឯងចាប់វាមកក្រាបបាតជើងយើងមិនបានទេ ក្បាលពួកឯងច្បាស់ជាជ្រុះពីស្មាមិនខាន»
«បាទ! ចៅហ្វាយ» នាមជាកូនចៅឱនគោរព ហើយនាំគ្នាដើរចេញទៅប្រតិបត្តិការរៀងៗខ្លួន។
«លោកគីម យើងដូចជាប្រហេសជាមួយលោកពេកហើយ បើសិនជាយើងចាប់បាន លោកត្រៀមខ្លួនចូលមឈូសឲ្យហើយទៅ» បុរសដែលនិយាយនេះមានឈ្មោះថា មីន ថេហ្យុង។
មីន ថេហ្យុង ជាម្ចាស់ចម្ការទំពាងបាយជូរធំជាងគេនៅដេហ្គូ។ គេមានអាយុ ២៧ឆ្នាំ នៅលីវ តែមិនបាននៅបរិសុទ្ធស្អីទេ បើមួយថ្ងៃៗចេញចូលបន្ទប់ជាមួយស្រីៗសឹងមិនលួសពេលវេលា។ បុរសដែលមានឈ្មោះថា គីម ជាបុរសវ័យចំណាស់ម្នាក់ បានលួចគិបលុយគេអស់មួយលានដុល្លារហើយរត់គេចខ្លួនបាត់។
គាត់ជាមេកាដែលគេទុកចិត្ត ធ្វើការជាមួយគេតាំងពីជំនាន់ប៉ារបស់គេរហូតមកដល់គេ តែមិនគិតថាមនុស្សដែលខ្លួនទុកចិត្តគឺជាចោរក្បត់នៅពីក្រោយខ្នងលួចលុយហើយរត់ទៅបាត់។ គេបញ្ជាឲ្យកូនចៅតាមរកអស់ពេលបីថ្ងៃហើយនៅតែរក មិនឃើញ បើសិនជារកឃើញពេលណា គេមិនទុកនាំឲ្យតែធ្ងន់ផែនដីទេ។
«បើយើងជួបលោក លោកស្លាប់»
***
នៅក្នុងអូតែលមួយកន្លែង មានប៉ាកូនពីរនាក់កំពុងនៅក្នុងបន្ទប់សង្ងំមិនហ៊ានចេញទៅណា ម្នាក់នោះគឺជាលោក គីម នោះឯង គាត់រត់គេចពីពួកកូនចៅហ្វាយរបស់ខ្លួនដែលគាត់បានលួចលុយបំណងរត់ចេញពីកូរ៉េទៅបរទេសរស់នៅជាមួយ កូនប្រុសទោលដែលទើបតែបញ្ចប់ការសិក្សានៅបរទេសរយះពេលប៉ុន្មានថ្ងៃមុន។
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )