ភាគ៧២: ជោគជ័យ

709 63 1
                                    

  មួយនាទីទៅមួយនាទី គ្រប់គ្នាអង្គុយរងចាំដំណឹងនៃឈាមប្រភេទOដែលកំពុងតែស្វែងរក។ ជុងគុគបន់ ព្រះសំពះទេវតាឲ្យជួយរកមនុស្សដែលមានឈាមប្រភេទនេះ ដើម្បីជួយដល់ថេហ្យុង។ នេះកន្លងផុតជិត មួយម៉ោងហើយ ខ្វាងស៊ុកនៅតែមិនទាន់រកអ្នកមានឈាមគ្រុបOមកទៀត បើហ៊ានតែលើសម៉ោងកំណត់ នោះ ថេហ្យុងដឹងតែគ្រោះថ្នាក់ដល់ជីវិតមិនខាន។
  «រកបានហើយទាន»ខ្វាងស៊ុករត់មកត្រហេបត្រហម ជាមួយមនុស្សវ័យសាមក្រាស់ពីរនាក់។
  «ពួកគេមែនទេដែលមានឈាមគ្រុបO?»យ៉ុនគី សួរបញ្ជាក់។
  «បាទ! គ្រាន់តែឮដំណឹងថាចៅហ្វាយត្រូវការឈាមភ្លាម ពួកគាត់ព្រមស្ម័គ្រចិត្តជួយ ដោយមិនគិតពីផលប្រយោជន៍អីទាំងអស់»បុរសពីរនាក់នេះ ជាកម្ មករនៅក្នុងចម្ការ។ ពេលទទួលដំណឹងថាចៅហ្វាយខ្លួនចួបគ្រោះថ្នាក់ គាត់ដែលមានឈាមដូចនេះមិនឈរឱបដៃមើលឡើយ សុខចិត្តព្រមជួយដោយមិនគិតពីសំណង ព្រោះអីចៅហ្វាយរបស់គាត់ មានគុណបុណ្យចំពោះគេធំធេងណាស់។
  «ល្អ! បើចឹងឯងនាំពួកគេទីជួបគ្រូពេទ្យទៅ»
  «បាទលោក តោះពួកបង»ពួកគេពីរនាក់ក៏ដើរតាមខ្វាងស៊ុកទៅ ចំណែកជុងគុគវិញ រំភើបរកអ្វីនិយាយមិនចេញទេ។
  «លោកថេយ៍មានសុវត្ថិភាពហើយកូន កុំឈប់បារម្ភ ទៅ»លោកគីមឱបលួងលោមកូនប្រុស។
  «កូនសប្បាយចិត្តណាស់ប៉ា ថេហ្យុងគេមិនកើតអី ទេ គេច្បាស់ជាមានសុវត្ថិភាព»
  «ឈាមរកបានហើយ ដូច្នេះអាថេយ៍វានិងមិនអីទេ ជឿទុកចិត្តលើពេទ្យចុះ ជុងគុគ»យ៉ុនគីក៏ជួយនិយាយ ម្នាក់ទៀត ដើម្បីកុំឲ្យអាល្អិតបារម្ភជ្រុលដល់ថ្នាក់ភ្លេចគិតពីសុខភាពខ្លួនឯងនិងកូន។
  «នោះក្រុមគ្រូពេទ្យមកហើយ»
  «បុរសពីរនាក់នេះពិតជាមានឈាមដូចអ្នកជំងឺពិត មែន ខាងយើងត្រូវនាំគេទៅបូមឈាមសិន រួចចូលវះកាត់អ្នកជំងឺតែម្តង»ក្រោយពេលពិនិត្យក៏រកឃើញថា ពួកគេពិតជាមានឈាមគ្រុបOពិតមែន។ ទោះពួកគេអះអាងថាមានដូច តែខាងពេទ្យត្រូវយកឈាមត្រួតពិនិត្យឲ្យបានបត់ចត់សិន។
  «បាទ ជួយមិត្តរបស់ខ្ញុំឲ្យបានណា ពេទ្យ»
  «ទុកចិត្តចុះ»គាត់ញញឹមតិចៗ រួចយកម៉ាសមកពាក់ ហើយដើរចូលបន្ទប់ICUដើម្បីបន្តការងាររបស់ខ្លួន។
  «លោកប៉ា កូន...»
  «ជុងគុគ ជុងគុគ..»អាល្អិតនិយាយមិនទាន់ចប់ផង ក៏សន្លប់ក្នុងរង្វង់ដៃរបស់គាត់ភ្លេត។
  «ជុងគុគច្បាស់ជាខ្សោយហើយ ខ្វាងស៊ុក បីជុងគុគ ទៅបន្ទប់ពេទ្យទៅ»
  «បាទលោក»ខ្វាងស៊ុកស្តាប់សម្តី គេបីអាល្អិតសំដៅទៅបន្ទប់ពេទ្យ ដែលមានលោកគីមដើរតាម ពីក្រោយទាំងបារម្ភសុខភាពរបស់កូន...។
  ...

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now