ភាគ៤: ថ្ងៃដំបូង

1K 75 0
                                    


   «អត់ទេ...អ្អាយ៎យយ»
   «ឯងស្រែកស្អីឯងហាស៎?»
   «គឺ..ខ្ញុំស្មានតែលោកធ្វើបាបខ្ញុំ»
   «ល្ងង់មែន ឆាប់ស៊ីភ្លាមទៅ និងបានទៅធ្វើ ការ»រាងក្រាស់នាំអាល្អិតមកផ្ទះបាយដែលរៀបចំអាហារដោយអ្នកម្រើរបស់គេ មិនបានគិតថាចង់យកមកធ្វើបាបស្អីនោះទេ តែកុំមើលចរិត តែមើលតែគេអាកចោលលោកអើយ។

   ជុងគុគ ដួលអាហារដាក់ចូលមាត់ទាំងប្រញាប់ ខ្លាចនាយខឹងដែលគេញ៉ាំយូរ ញ៉ាំយូរៗទៅ ទឹក ភ្នែកហូរមកដោយឯកឯង គេគិតដល់ប៉ារបស់គេ ស្មើរនេះទៅហើយគាត់មិនដឹងស្លាប់រស់នៅឯណា បានញ៉ាំអាហារពេលព្រឹករួចឬនៅ គេមិនអាចសូម្បីតែដឹងកន្លែងនៅរបស់ប៉ាខ្លួន ជាតិនេះទៅកម្មអីទៅ បានជាត្រូវមកពិបាកវេតនាដូចស្លាប់បែប នេះ។

   ប្រើពេលមួយសន្ទុះ គេញ៉ាំបាយរួចរាល់ ដោយ ពេលនេះគេកំពុងជិះកូនឡានទៅក្នុងចម្ការទំពាំងបាយជូព្រមជាមួយនាយ។ កម្មករជាច្រើនកំពុងមមារញឹកនាំគ្នាកាត់វា ចម្ការរបស់នាយនេះពិតជាធំខ្លាំងណាស់ ទម្រាំតែជិះពីផ្ទះមកចម្ការប្រើពេលកន្លះម៉ោងបើជិះកូនឡាន វាមានចម្ងាយពីរគីឡូ ម៉ែត្រឯណោះ។

   ថេហ្យុង គេមិនបាននៅមើលក្មេងម្នាក់នេះធ្វើការនៅថ្ងៃដំបូងទេ ថ្ងៃនេះគេមានការរវល់ចេញ ទៅក្រៅ តែគេក៏មិនភ្លេចនាំមនុស្សម្នាក់ឲ្យជួយបង្រៀនពីរបៀបកាត់ប្រាប់ទៅរាងតូចដែរ ពេលណាដែលគេត្រឡប់មកវិញ គេនិងមើលស្នា ដៃក្មេងនេះធ្វើបាបល្អប៉ុណ្ណា ធ្វើការថ្ងៃដំបូងអាចទ្រាំទ្ររួចឬអត់? បើឲ្យគេទាយ ប្រហែលជាទ្រាំ មិនបានទេ សង្ស័យសន្លប់ពាក់កណ្តាលទីផងក៏មិន ដឹង។ មាឌតូចខ្លួនដូចជាមនុស្សស្រី ធ្លាប់តែរស់នៅស្រួលកន្លែងត្រជាក់ៗ ដល់ពេលមកធ្វើការក្រោមកម្តៅថ្ងៃដែលក្តៅខ្លាំង តើវាអាចទ្រាំបានប៉ុន្មានទឹក បើមិនសន្លប់ឲ្យវាយក្បាលគេ។

   មកដល់កន្លែងដែលត្រូវកាត់ ជុងគុគ ចុះពីលើឡានព្រមជាមួយជំនួយការម្នាក់ចាំបង្រៀនគេពីរបៀបដែលត្រូវធ្វើ។ កម្មករនៅទីនេះ ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ គ្មាននរណាម្នាក់និយាយរកគេឡើយ បានតែដៀងភ្នែកសម្លឹងសម្លក់មុខគេដោយចងគំនុំ ទាំងដែលគេទើបតែមកដល់ ចូលមកទីនេះទើបបានមួយយប់ តែអ្នកគ្រប់គ្នាដូចជាស្អប់ខ្ពើមគេសម្បើមណាស់។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now