ព្រឹកឡើង ជុងគុគ ក្រោកពីដំណេកក៏មិនឃើញនាយគេងក្បែរ ក្នុងបន្ទប់មានតែភាពទទេស្អាត ប្រហែលជាយប់មិញនាយនៅមិនទាន់ត្រឡប់មក វិញទេ។ គេងើបទាញភួយចេញពីខ្លួនដើរចូលបន្ទប់
ទឹកដើម្បីសម្អាតខ្លួន ប្រើពេលមួយសន្ទុះគ្រប់យ៉ាងក៏រួចរាល់ គេចុះមកខាងក្រោមដើម្បីជួយធ្វើអាហារម៉ែដោះនឹងបង យូមី។''បង យូមី! យប់មិញ ថេហ្យុង គេមិនបានមកផ្ទះទេឬ?''អាល្អិតសួរទៅគាត់ អំឡុងពេលធ្វើអាហារក្នុងផ្ទះបាយ។
''មិនឃើញមកទេ មកតែ ខ្វាងស៊ុក មុន ពេល នេះក៏មិនទាន់ឃើញមកដែរ ឯងគេងបន្ទប់ជាមួយគាត់ឯងមិនដឹងទេហេ៎ស?''គេក្រវីក្បាល បញ្ជាក់ថាមិនបានដឹង មិនបានឃើញ។
''ប្រហែលបន្តិចទៀតគាត់ត្រឡប់មកវិញហើយ នោះ ខ្វាងស៊ុក ឯងទៅសួរគេទៅ បើចង់ដឹង''អាល្អិតងក់ក្បាល រហ័សដើរចេញមកក្រៅសួរជំណិតនាយ។
''បង ខ្វាងស៊ុក!''
''អាល្អិត! មានអ្វីឬ?''
''យប់មិញចៅហ្វាយបងមកផ្ទះអត់?''
''អត់ទេ!!! គាត់មានណាត់''
''ណាត់ជាមួយអ្នកណាមួយយប់ដល់ព្រឹកហើយមិនទាន់មកផ្ទះវិញទៀតនោះ?''''ជាមួយអ្នកនាង ជីណា សង្សារគាត់ ស្មើរនេះមិនដឹងជាក្រោកឬនៅទេ''គេភ្លេចខ្លួនច្រឡំនិយាយពាក្យនេះចេញមក ដល់ពេលឃើញអាល្អិតធ្វើមុខស្រពោន គេរហ័សកែប្រែពាក្យសម្តីវិញ។
''បង...បងមិនមែនចង់មានន័យបែបហ្នឹងទេ''
''មិនអីទេបង គេជាចៅហ្វាយខ្ញុំ ពេលបាត់គេពេញមួយយប់បែបនេះ ខ្ញុំគ្រាន់តែសួរនាំចង់ដឹង បើដឹងថាគេនៅជាមួយសង្សារគេចឹង ខ្ញុំលែងបារម្ភហើយ ព្រោះគេកំពុងមានក្តីសុខ''''អាល្អិត!! ឯងមិនអីទេហេ៎ស?''
''ខ្ញុំមិនអីទេ! បងញ៉ាំអីនៅហ្នឹង ចាំខ្ញុំធ្វើឲ្យ''
''រួចហើយ បើចឹងបងទៅធ្វើការសិនហើយណា'' ជុងគុគ ងក់ក្បាល ខ្វាងស៊ុក ក៏ចាកចេញទៅខាង ក្រៅវិញ។''ស្មើរនេះលោកកំពុងតែមានក្តីសុខជាមួយនាងហើយ ខ្ញុំមិនគួរណាមានការបារម្ភពីលោកទេ''គេជូតទឹកភ្នែក ព្យាយាមញញឹមបន្លំហើយដើរទៅធ្វើការរបស់ខ្លួនវិញ អាងតែនាយមិននៅផ្ទះ ថ្ងៃនេះសុំមិនទៅធ្វើការនៅក្នុងចម្ការមួយថ្ងៃសិន គ្មានអារម្មណ៍ ធ្វើការនៅទីនេះនឹងរងចាំនាយត្រឡប់
មកវិញផង។
KAMU SEDANG MEMBACA
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Aksi«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )