ភាគ៥៤:ចាក់រុក

715 68 4
                                    

  ក្រោយរងចាំរយះពេលយ៉ាងយូរ ទីបំផុតថេហ្យុងក៏មកដល់ ចូលមកក្នុងបន្ទប់ធ្វើការ គេបានឃើញលីណាអង្គុយនៅទីនេះ រាងចម្លែកចិត្ត ទើបសួរទៅកាន់នាង។
  «លីណា! នាងមកទីនេះធ្វើអី?»
  «ខ្ញុំមករកចៅហ្វាយ»
  «មករកយើងរឿងអី ហេតុអីស្គាល់កន្លែងនេះ?»
  «គឺខ្ញុំសួរកម្មករដទៃទៀត ទើបស្គាល់»
  «ការងារនៅផ្ទះធំគ្មានអ្វីធ្វើទេហេ៎ស បានមកទីនេះ»
  «ចា៎មាន តែខ្ញុំមានរឿងសំខាន់ចង់ប្រាប់ចៅហ្វាយ»
  «យើងគ្មានពេលទំនេរស្តាប់រឿងរបស់នាងទេ» គេដើរមកអង្គុយលើតុធ្វើការរបស់គេ។
  «ចុះបើទាក់ទងនិងរឿងជុងគុគ ចៅហ្វាយចង់ស្តាប់ទេ?»ឮឈ្មោះអាល្អិតភ្លាម ឯកសារដែលគេកាន់ថានិងមើលត្រូវទុកមួយឡែកសិន។
  «ជុងគុគគេយ៉ាងមិច?»
  «ខ្ញុំត្រូវការនិយាយជាមួយចៅហ្វាយតែពីរនាក់»
នាងដៀងភ្នែកមើលខ្វាងស៊ុក ចង់បញ្ជាក់ថា ឲ្យគេចេញទៅខាងក្រៅសិន ខ្លាចពេលនាងនិយាយអីចេញទៅ ខ្វាងស៊ុកមកនិយាយកាត់ ឬលូកមាត់ទម្លាក់កំហុសដាក់ខ្លួន។
  «ខ្ញុំជាកូនចៅជំនិតរបស់ចៅហ្វាយ មិនថាចៅហ្វាយ ទៅទីណា និយាយជាមួយអ្នកណា វត្តមានរបស់ខ្ញុំត្រូវតែដឹងឮជានិច្ច»ខ្វាងស៊ុកចេញមុខមកនិយាយ ដោយទឹកមុខមាំ។
  «មិនអីទេ ឯងចេញទៅសិនទៅ ខ្វាងស៊ុក»
  «តែចៅហ្វាយ...»
  «នេះជាបញ្ជា»
  «បាទ»គេព្រមចេញទៅទាំងចិត្តមិនចង់ ទុកឲ្យលីណាញញឹមឌឺដងបន្តិចសិនចុះ។
  «ឆាប់និយាយមក»
  «គឺរឿងដែលខ្ញុំចង់ប្រាប់ចៅហ្វាយនោះ ទាក់ទង
និងរឿងរបស់ជុងគុគ»
  «ជុងគុគគេយ៉ាងមិច នាងកុំអូសអន្លាយពេលវេលា ច្រើនពេក និយាយសាច់ការមក យើងគ្មានពេល
ស្តាប់រឿងអត់ប្រយោជន៍ពីនាងទេ បើមិននិយាយទេ ឆាប់ចេញទៅវិញទៅ»
  «ចា៎ខ្ញុំនិងនិយាយ»
  «គឺព្រឹកមិញនេះ ខ្ញុំបានឮជុងគុគនិងសៀម៉ីនិយាយគ្នា ខ្ញុំបានឮមកថា ជុងគុគគេមានកូន»
  «មានកូន...មិចនិងអាចទៅ?»នាយងើបឈរស្រែក វាសដោយក្តីភ្ញាក់ផ្អើលបែបមិនចង់ជឿ។
  «តែខ្ញុំបានឮគេទាំងពីរនិយាយគ្នាពិតមែន ជុងគុគគេមានកូនបីសប្តាហ៍ហើយចៅហ្វាយ»
  «កូនចឹងហេ៎ស»ទឹកមុខរបស់គេចាប់ផ្តើមមានស្នាមញញឹមលើផ្ទៃមុខ តែស្នាមញញឹមនោះ ត្រីវរលាយបាត់វិញ ក្រោយឮនាងនិយាយបន្តទៀត។
  «តែថាចៅហ្វាយ ខ្ញុំឮមកទៀតថា ជុងគុគគេខ្លាចចៅហ្វាយដឹង គេចង់លាក់រឿងនេះពីចៅហ្វាយ ព្រោះហេតុផលមួយ»
  «ហេតុផលអី?»
  «គេថា កូននេះគេមិនដឹងជាកូនរបស់អ្នកណាទេ ដឹងតែថា កូននេះមិនមែនជាកូនរបស់ចៅហ្វាយឡើយ»
  «ហេតុអី?»
  «គឺ... ខ្ញុំឮជុងគុគនិយាយថា គេមិនសូវប្រាកដចិត្តថាជាកូនរបស់អ្នកណាទេ មិនដឹងជាកូនអាពីរនាក់ដែលគេនាំទៅដេកជាមួយនោះ ឬជាកូនរបស់លោកយ៉ុនគី ដែលជាមិត្តរបស់ចៅហ្វាយ»នាងនិយាយបំផ្លើសខុសពីការពិត។ អាងតែអត់មានខ្វាងស៊ុកនៅជាមួយ និយាយកុហកគេ យ៉ាងណាគេគង់តែជឿសម្តីរបស់នាងដដែលទេ ទោះជាមិនជឿ នាងនិយាយចាក់រុក ឲ្យជឿទាល់តែបានហ្នឹង។
  «នាងនិយាយជាការពិតទេ?»
  «ចា៎ពិត ខ្ញុំឮពួកគេនិយាយបែបហ្នឹងពិតមែន ចៅ ហ្វាយគិតមើលទៅ មើលជុងគុគគេមានកូនជាកូន របស់ចៅហ្វាយពិតមែន គេយករឿងនេះប្រាប់ទៅ ចៅហ្វាយយូរហើយ មិនទុកយូរបែបហ្នឹងទេ»ថេហ្យុងគិតពីសម្តីរបស់នាងនិយាយ។ ដូចនាងនិយាយ ពិតមែន កូននោះច្បាស់ជាមិនមែនជាកូនរបស់គេទេ មុនដំបូងខំតែត្រេកអរ គិតថាជុងគុគមានកូនជាកូន របស់គេ នោះគំនុំទាំងប៉ុន្មានគេនិងលើកលែងឲ្យ ព្រមអត់ទោស ហើយសាងគ្រួសាររួមគ្នា។ តែចុង ក្រោយ គេបិះតែភ្លេចទៅហើយ ជុងគុគមិនមែនដេកជាមួយគេតែម្នាក់ទេ មានអាពីរនាក់នោះ មានយ៉ុនគី ដែលជាមិត្តរបស់គេទៀត។
  «ចៅហ្វាយអាចមិនជឿសម្តីខ្ញុំ តែចៅហ្វាយអាច
យកសម្តីខ្ញុំទៅគិតបាន»ឃើញគេមើលទៅដូចជាជឿសម្តីនាងហើយ តែនាងខំធ្វើជានិយាយបែបទឹកមុខកម្សត់ ដើម្បីកុំឲ្យគេគិតថា នាងប្រឌិតរឿង។
  «នាងមានភស្តុតាងទេ?»
  «បើចៅហ្វាយមិនជឿ ចៅហ្វាយទៅសួរជុងគុគពេលត្រឡប់ទៅវិញបាន ខ្ញុំមានតែប៉ុណ្ណឹងទេ មកប្រាប់ចៅហ្វាយ ចៅហ្វាយសម្រេចចិត្តបែបណា តាមតែចៅហ្វាយចុះ»
  «នាងចេញទៅបានហើយ»
  «ចា៎»នាងញោចចុងមាត់ ព្រមចេញទៅទាំងសប្បាយចិត្ត។ សូម្បីតែខ្វាងស៊ុកដែលឈរនៅខាង ក្រៅ នាងក៏ញញឹមដាក់ទៀត គឺញញឹមបែបមានជ័យជំនះនោះអី។
  «មានជាមានរឿងមិនល្អកើតឡើងមិនខាន»គេហាក់មានអារម្មណ៍ដឹង ទើបសម្រេចចិត្តបើកទ្វារចូលទៅខាងក្នុង ដើម្បីសួររឿងឲ្យច្បាស់។
  «ចៅហ្វាយ នាងលីណានិយាយអីទៅ?»
  «ត្រឡប់ទៅផ្ទះវិញ»នាយមិនតប តែនិយាយផ្សេងជំនួស រួចក៏ដើរចេញទៅទាំងកម្រោល។ ខ្វាងស៊ុកទាយទុក គ្រាន់តែឃើញទឹកមុខ ដឹងតែមានរឿង
អាក្រក់កើតឡើងមិនខាន។ លីណាច្បាស់ជានិយាយចាក់រុកអីទៀតច្បាស់ណាស់ ឬអាចនិយាយមួល
បង្កាច់ដាក់ជុងគុគ រឿងដែលនាងចង់និយាយ គ្មានរឿងអីក្រៅពីរឿងហ្នឹងទេ។ ក្នុងចិត្តបន់តែ ពេលត្រឡប់ទៅដល់ផ្ទះវិញ ជុងគុគនិងមានសុវត្ថិភាពចុះ...។

#ថេយ៍ស៊ី

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now