ភាគ៤៦: បរាជ័យ

864 69 4
                                    

  «ល្អ! ចាត់ការទៅ»ឮគេនិយាយបែបហ្នឹង នាងញញឹមបិតមាត់មិនជិត។ ទីបំផុត ថ្ងៃដែលនាងរងចាំបានមកដល់ ថ្ងៃដែលនាងបានបម្រើគេ ហើយក៏ជាថ្ងៃដែលនាងនិងបានក្លាយជាប្រពន្ធរបស់គេឆាប់ៗដែរ
  «អ៉ូយ...ចៅហ្វាយ យ៉ាងមិចហ្នឹង?»នាងបម្រុងនិងផ្តួលរបស់គេទៅលើពូក ស្រាប់តែគេរុញនាងឲ្យដួលអុកគូទមួយទំហឹង។
  «គិតថាយើងឲ្យនាងចាប់ផ្តើម ដោយឲ្យនាងមកដេកជាមួយយើងចឹងឬ?»
  «ចៅហ្វាយបានន័យថាមិច?»
  «ឲ្យនាងចាប់ផ្តើម គឺឲ្យនាងចេញពីបន្ទប់របស់យើងយើងមិនត្រូវការនាងឲ្យបម្រើនាងទេ លីណា! នាងគិតថាស្រាតចំពោះមុខយើងហើយ ធ្វើឲ្យយើងចង់ដេកជាមួយនាងមែនទេ? នាងគិតខុសហើយ រូបរាងរបស់នាង មិនបានមួយចំនិតមនុស្សស្រីដែលយើង
ធ្លាប់ដេកជាមួយផង នាងនៅឆ្ងាយលំដាប់គ្នាឆ្ងាយណាស់»
  «ចៅហ្វាយ»
  «ឆាប់ចេញពីបន្ទប់យើងទៅ បើមិនចង់ដាច់ក្បាលចេញពីស្មា នាងក៏ដឹងថាយើងជាមនុស្សបែបណា យើងមិនចូលចិត្តនិយាយដដែលឡើយ»
  «ហ្ហឹក...»លីណាប្រមូលឈុតគេងយប់មកស្លៀកវិញ មុននិងរត់ចេញទៅបន្ទប់របស់ខ្លួនវិញយ៉ាងលឿន
  ខំគិតថាផែនការបានសម្រេចហើយ ចុងក្រោយគេនៅតែមិនយកភ្នែកមើលដដែល។ នេះដល់ថ្នាក់ ស្រាតចំពោះមុខគេហើយ គេនៅមិនយកភ្នែកមើលទៀត នាងអន់ដល់ថ្នាក់ហ្នឹងឬ??
  «ពុទ្ធោអ្ហើយ...»មិនមែនគេមិនចងឲ្យនាងបម្រើឡើយ។ ខ្លួនប្រាណរបស់នាងទាក់ទាញខ្លាំងណាស់ មិញនេះគេសឹងតែទ្រាំមិនបានហក់ទៅសង្រ្គប់នាងចាប់ស៊ីហើយ។ តែដោយសារតែខំទប់ចិត្តទន់ កុំអីគេ មិនឲ្យនាងរួចខ្លួនទេ។
  ចំណីនៅចំពោះមុខហើយ អ្នកណាដែលអាចទ្រាំបាន តែគេចិត្តសឿង ខំទប់ចិត្ត ហាមអារម្មណ៍ខ្លួនឯង
មិនឲ្យធ្វើស្អីនាង។ គេមិនធ្វើអ្វីនាង មិនបានន័យថាគេគ្មានអារម្មណ៍ចំណងផ្លូវភេទឡើយ។ តែគេខំទប់ ហាមចិត្តខ្លួនឯង បើមិនចឹងទេ ពេលនេះកំពុងបង្កាត់ ភ្លើងស្នេហ៍ជាមួយនាងយ៉ាងក្តៅគគុកបាត់ហើយ។
  «អារម្មណ៍យើងពិបាកណាស់ ចំណងកំពុងតែកើន ឡើង យើងត្រូវការមានសិចពេលនេះ»មិនឲ្យខាត ពេលយូរ នាយចុះទៅខាងក្រោម ដើម្បីរកមនុស្ស
ម្នាក់បំពេញចំណងតណ្ហារបស់ខ្លួន ម្នាក់នោះគ្មានពី ណាក្រៅពី ជុងគុគ។
  ក្រាក...
  ចុះមកដល់ជាន់ខាងក្រោម នាយសំរុកបើកទ្វារចូល បន្ទប់របស់អាល្អិតយ៉ាងលឿន។ ចូលមកដល់ គេបាន ឃើញអាល្អិតគេងសើយអាវឡើងទៅលើអស់ ឃើញដូចនេះ កាន់តែធ្វើឲ្យអារម្មណ៍របស់គេពុះកញ្រ្ជោលបន្ថែមទៀត។
  «អ្ហឹម...»នាយសង្ហាក្រហឹមពេញចិត្ត។ ព្រោះអីពេលនេះ ខ្លួនកំពុងប៊ឺតជញ្ជក់មាត់របស់អាល្អិត ដែលកំពុងគេងលក់យ៉ាងស្គប់ស្គល់នោះ។
  «ហ្ហឹម...»អ្នកខាងក្រោមក៏មិនអន់។ អាល្អិតកូនទន្សាយកំពុងគេងទាំងពិបាកដកដង្ហើម។ គេយល់សពថាដូចមានអ្នកណាម្នាក់មកសង្កត់មាត់របស់គេ ដើម្បីកុំឲ្យដកដង្ហើមរួច។ ដូចជាចេតនាចង់សម្លាប់គេចោលអញ្ចឹង។
  «ល៎..អ្ហឹម...»បើកភ្នែកមក ការពិតគេមិនបានយល់ សពសោះ។ គឺថេហ្យុងកំពុងបឺតមាត់របស់គេ មិនដឹងជានាយមកតាំងពីពេលណា ហើយមកថើបមាត់របស់គេ ទាំងដែលគេកំពុងគេងលង់លក់ទៅកើត។
  «ថេហ្យុង! លោកយ៉ាងមិចហ្នឹង?»រុញខ្លួនរបស់នាយបានសម្រេច គេសួរទៅនាយទាំងចម្លែកចិត្ត។ ក្រឡែកមើលម៉ោងឃើញថា ពេលនេះវាជិតកណ្តាលអាធ្រាតហើយ ចុះនាយមករកគេធ្វើអីទៀត
សំខាន់មកលើកនេះ មកថើបគេទាំងដែលគេកំពុងលង់លក់។
  «បម្រើយើងបន្តិចទៅ យើងត្រូវការឯង អ្ហឹម..»
  «ឈប់សិន! លោកកើតអី ហេតុអីចង់ធ្វើវាភ្លាមៗ?»
  «ដឹងតែយើងត្រូវការឯងទៅបានហើយ»
  «តែពេលនេះខ្ញុំងងុយ»
  «ឬឯងចង់ឲ្យយើងទៅដេកជាមួយលីណា?»
  «លីណាហេ៎ស?»
  «ត្រូវហើយ! មិញនេះនាងមកស្រាតចំពោះមុខយើង នាងចង់ឡើងគ្រែជាមួយយើង»
  «ចុះលោកព្រមទេ?»
  «បើយើងព្រម យើងមករកឯងធ្វើអី?»
  «ហេតុអីនាងទៅរកលោក?»
  «ព្រោះចង់ឡើងគ្រែជាមួយយើងនឹងហើយ»
  «ពេលនេះនាងនៅឯណា?»
  «យើងដេញនាងទៅបន្ទប់នាងហើយ»
  «ហេតុអីលោកមិនព្រមដេកជាមួយនាងទៅ នាងទាំងស្អាត រូបរាងក៏ល្អ គួរឲ្យស្តាយណាស់»នាយតូច
និយាយបែបឌឺដងទៅកាន់គេ។ ទាំងដែលចិត្តខ្លួនឯង លួចរំភើបស្ទើរស្លាប់ ក្រោយឮចម្លើយថានាយ
បដិសេធនាង។
  «ល្អ! បើចឹងយើងទៅរកនាងវិញ»
  «អេ..ក្រែងថាដេញនាងទៅបន្ទប់នោះអី?»អាល្អិត
ចាប់ដៃរបស់នាយ ពេលនាយងើបចេញពីលើខ្លួន។
  «ឯងឲ្យយើងទៅរកនាងខ្លួនឯង ណាមួយពេលនេះយើងទ្រាំមិនបានទេ យើងចង់មានសិចជាមួយនរណា ម្នាក់ ម្នាក់នោះគឺជាលីណា សត្រូវរបស់ឯង»
  «អត់ទេ! ខ្ញុំមិនព្រមឲ្យលោកទៅដេកជាមួយនាងទេ»កាយតូចពេបមាត់ តូចចិត្តក្រោយឮចម្លើយរបស់គេ។ ត្បិតថាគេនិយាយបញ្ឆេះចង់ឲ្យនាយទៅ តែការពិតចិត្តរបស់គេមិនចង់ឲ្យនាយទៅឡើយ ដេកជាមួយ ស្រីណាក៏មិនចង់ឲ្យទៅដែរ។
  «ឯងមិនព្រមបម្រើយើង ដូច្នេះយើងទៅរកនាង»
  «មិនឲ្យទៅទេ»
  «ឯងមិនអាចឃាត់យើងបានទេ លែងដៃ»
  «ប្រាប់ហើយថាមិនឲ្យទៅទេ»
  «ពេលនេះចំណងយើងកំពុងកើនឡើងហើយ យើងត្រូវការធ្វើវា»
  «ខ្ញុំ..ខ្ញុំព្រមជួយលោក»គេតបទាំងក្រហមថ្ពាល់។
  «ជួយយ៉ាងមិច?»
  «កុំធ្វើពើបានទេ»
  «យើងមិនយល់ន័យឯងទេ»
  «ថេយ៍...»អាល្អិតនិយាយបង្ហូរសំឡេង។ មើលចុះ
ដឹងថាគេសំដៅលើអ្វីហើយ នូវឆ្លៀតធ្វើពើ ធ្វើឲ្យគេអៀនចង់ជ្រែកខ្លួនចូលទៅក្នុងដីហើយនៀក។
  «យើងមិនយល់ពិតមែន»
  «ខ្ញុំព្រមធ្វើវាជាមួយលោក ឮច្បាស់ឬនៅ យល់ហើយមែនទេ?»នាយតូចស្រែកដាក់ត្រចៀករបស់នាយមួយទំហឹង។ ចូលចិត្តធ្វើពើណាស់មែនទេ តិច
យប់នេះអត់លិឍ តិចថាគេមិនបានប្រាប់។
  «ល្អ! តែយើងរាងហត់បន្តិចហើយ ដូច្នេះយើងទុក ពេលឲ្យឯងចាត់ការយើង»នាយដាក់ខ្លួនគេងលើពូក យកដៃដាក់លើគ្រែជំនួសឲ្យខ្នើយកើយ។
  «តែ.. តែខ្ញុំអត់ចេះ»
  «ធ្វើដូចយើងធ្លាប់ធ្វើដាក់ឯងនោះអី»
  «មិនដឹងទេ លើកមុនៗធ្វើវាភ្លាមៗពេក ចឹងអ្នកណា ទៅចាប់អារម្មណ៍ទៅ»
  «គិតមើលខ្លួនឯងទៅ នេះមិនមែនលើកទីមួយរបស់ឯងទេ ដូច្នេះសាកគិតទៅ»
  «លោកលេងខូច»
  «លេងខូចយ៉ាងមិច?»
  «ប្រាប់ហើយថាខ្ញុំមិនចេះ»
  «បើអីតាមដែលឯងធ្លាប់ទៅ»
  «បើចឹង ទៅឆែករកមើលក្នុង google ទៅ»
  ....

                To be continued.

#ថេយ៍ស៊ី

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Opowieści tętniące życiem. Odkryj je teraz