«អ្ហឹម...ល៎..»អាល្អិតជុងគុគព្យាយាមរើបម្រាស់ ដៃព្យាយាមរុញទ្រូងរបស់នាយចេញ ចំណែកមាត់វិញ គេខ្ជិបមិនព្រមឲ្យអណ្តាតរបស់នាយលូនចូលក្នុងក្រអូមមាត់របស់ខ្លួនឡើយ។
ផ្លាច់!
ក្រោយមាត់មានសេរីភាព គេងើបឡើងហើយទះថ្ពាល់របស់នាយមួយកម្លាំងដៃ។
«លោកមានសិទ្ធិអីធ្វើបែបហ្នឹងដាក់ខ្ញុំ?»
«ខ្ញុំ...»
«ខ្ញុំចេញពីផ្ទះលោកហើយ ហើយលោកក៏បានហែកកិច្ចសន្យាចោលដូចគ្នា ដូច្នេះលោកគ្មានសិទ្ធិបំពានខ្ញុំ ដូចខ្ញុំនៅផ្ទះរបស់លោកទេ ត្រូវចាំថា លោក និងខ្ញុំ ពួកយើងលែងមានទំនាក់ទំនងជាមួយគ្នាដូចមុន ហើយ»
«សុំទោស ខ្ញុំភ្លេចខ្លួន»
«ឆាប់ចេញពីបន្ទប់ខ្ញុំទៅ»
«ខ្ញុំមិនទៅ ដរាបណាឯងព្រមនិយាយគ្នាតាមសម្រួលជាមួយខ្ញុំសិន»
«តែខ្ញុំគ្មានអីនិយាយជាមួយលោកទេ»
«ជុងគុគ...»
«កុំហៅឈ្មោះខ្ញុំ»គេចង្អុលមុខនាយ ធ្វើខ្លាំងមិនឲ្យនាយដឹងពីភាពទន់ខ្សោយរបស់ខ្លួន។
«មុនខ្ញុំចេញ ខ្ញុំសួរឯងមួយបានទេ?»
«បាន! ពេលលោកសួររួច លោកត្រូវចេញទៅពីបន្ទប់ខ្ញុំ ហាមមកជួបមុខខ្ញុំទៀត»
«បាន! តែខ្ញុំមិនសន្យាទេ ថាមិនជួបឯង»
«លោក...»
«ឬឯងខ្លាចមានចិត្តឲ្យខ្ញុំ?»
«ខ្ញុំគ្មានថ្ងៃមានចិត្តលើលោកទេ ខ្ញុំស្អប់លោក ស្អប់មិនចង់ឃើញមុខទៅវិញទេ មានរឿងអីក៏ឆាប់និយាយ មក ខ្ញុំគ្មានពេលទេ»អាល្អិតងាកមុខចេញគេចពីក្រសែភ្នែកនាយ។
«កូនក្នុងពោះឯង ជាកូនរបស់ខ្ញុំមែនទេ?»
«ហឹស! លោកគិតស្អី បានសួរបែបនេះ?»
«ប្រាប់ការពិតមកខ្ញុំមក ជុងគុគ»
«ក្រែងខ្ញុំធ្លាប់ប្រាប់លោកហើយតើ កូននេះមិនមែនជាកូនរបស់លោកទេ ថេហ្យុង»នាយស្ងៀមមួយសន្ទុះ យ៉ាងណាក៏មិនជឿជុងគុគនិយាយជាដាច់ខាត ថាកូនក្នុងពោះនេះមិនមែនជាកូនរបស់គេ។
«ឯងមានអីមកបញ្ជាក់ទេ?»
«គ្មានទេ តែលោកភ្លេចហើយហេ៎ស លោកធ្លាប់និយាយថាខ្ញុំជាប្រុសដេកជាមួយប្រុសមិនរើសមុខ មានទាំងបងយ៉ុនគី កម្មករនៅក្នុងចម្ការរបស់លោក រួមទាំងពីរនាក់ដែលខ្ញុំនាំទៅខ្ទប់ចាស់នោះទៀត ហ៊ើយ...ខ្ញុំក៏មិនដឹងដូចគ្នា ថាកូននេះជាកូនរបស់អ្នកណា ព្រោះឪពុកវាមានច្រើនពេក ពិបាកបែងចែកណាស់»ខំនិយាយឌឺដងនាយ ទឹកភ្នែកហូរមកបណ្តើរ សើចបណ្តើរដូចមនុស្សឆ្កួត។ គេនិយាយបែបនេះ គ្រាន់ចង់និយាយស៊កសៀតឲ្យនាយតែប៉ុណ្ណោះ ព្រោះក្រសែភ្នែករបស់នាយដែលសម្លឹងមកកាន់គេ ពេលនេះ គឺបានផ្លាស់ប្តូរហើយ។ ពីក្រសែភ្នែកដែលស្អប់ខ្ពើម មានគុំនំគួនចងអាឃាត ប្រែមកជាទន់ភ្លន់ ដឹងកំហុសដែលខ្លួនធ្លាប់សាង។
«ខ្ញុំដឹងថាឯងនិយាយស៊កសៀតខ្ញុំ?»
«ខ្ញុំមិនបានស៊កសៀត តែខ្ញុំនិយាយជាការពិត»
«ឯងកុហក! កូននេះជាកូនរបស់ខ្ញុំ ប្រាប់ការពិតមក កូននេះជាកូនរបស់ខ្ញុំមែនទេ?»ថេហ្យុងចូលទៅអង្រួនស្មាអាល្អិតកន្រ្ទាក់យកៗ ចង់ជ្រុះក្បាលអាល្អិតចេញពីកទៅហើយ។
«ហ្ហឹកៗ ថេហ្យុងលែងខ្ញុំ លែងណា...»
«មិនលែង ខ្ញុំលែងឯង ដរាបណាឯងព្រមប្រាប់ការ ពិតមកខ្ញុំសិន»
«កូននេះមិនមែនជាកូនរបស់លោកទេ»
«ខ្ញុំមិនជឿ»
«មិនជឿជារឿងលោក លែងខ្ញុំ ខ្ញុំឈឺ..ហ្ហឹក...»
ឃើញទឹកភ្នែកនាយតូចស្រក់ខ្លាំង ធ្វើឲ្យគេមាន
ស្មារតីឡើងវិញ ទើបព្រមប្រលែងអាល្អិត។
«ចេញពីទីនេះទៅ ខ្ញុំមិនចង់ឃើញមុខលោកទេ»
«ជុងគុគ! ខ្ញុំ...»
«មិនបាច់មកនិយាយល្អដាក់ខ្ញុំទេ ពេលនេះលោកដឹងខុស ឬដឹងកំហុសក៏ដោយ ខ្ញុំក៏គ្មានថ្ងៃព្រមអត់ ទោសឲ្យលោកដែរ»គេសម្លឹងមុខនាយដោយក្រសែ ភ្នែកស្អប់ខ្ពើម។ បេះដូងគេឈឺខ្ទិចខ្ទាំដោយសារនាយ ច្រើនដងហើយ ពេលនេះទោះមកសុំទោស សុំអភ័យពីគេ គេគ្មានថ្ងៃព្រមជាដាច់ខាត។
«....»
«កូននេះជាកូនរបស់លោកឬមិនមែន លោកក៏គ្មានសិទ្ធិដែរ ព្រោះលោកបានដេញពួកយើងចេញពីផ្ទះដូចឆ្កែ ដូចឆ្មា កូនខ្ញុំ មិនសមមានឪពុកចិត្តអាក្រក់ដូច លោកទេ ហ្ហឹក...»
«បានន័យថា កូននេះជាកូនរបស់ខ្ញុំមែនទេ?»បានឮ
ចឹង គេកាន់តែដឹងច្បាស់១០០% កូននេះគឺជាកូនរបស់គេពិតប្រាកដ។
«មែនហើយ កូននេះជាកូនរបស់លោក តាំងពីដើមមកខ្ញុំគេងជាមួយលោកតែម្នាក់គត់ តែពេលខ្ញុំមានទម្ងន់ លោកចោតប្រកាន់ខ្ញុំថាមានកូនជាមួយអ្នកផ្សេង លោកចោតខ្ញុំ គិតថាខ្ញុំជាមនុស្សមិនល្អ ពេលនេះលោកដឹងការពិតនូវអ្វីដែលលោកចង់ដឹងហើយ ដូច្នេះលោកឆាប់ចេញពីផ្ទះបងយ៉ុនទៅ ហាមមកជាន់ទីនេះទៀត»
«តែកូនក្នុងពោះឯងជាកូនរបស់ខ្ញុំ»
«គេគ្មានឪពុកដូចលោកទេ ហ្ហឹកៗ ខ្ញុំអាចមើលថែ ចិញ្ចើមគេពេលគេកើតមកបាន ខ្ញុំនិងចិញ្ចើមគេម្នាក់ ឯង កូនខ្ញុំមិនត្រូវការឪពុកឃោឃៅដែលគ្មានទំនួសខុសត្រូវដូចលោកឡើយ ថេហ្យុង...»ជុងគុគជូតទឹក ភ្នែកដែលស្រក់ដោយសារនាយជាលើកចុងក្រោយ មុននិងដើរចូលបន្ទប់ទឹក ចាក់សោរមិនឲ្យនាយចូលមកតាម។
គេត្រូវតែរឹងមាំ មិនត្រូវទន់ជ្រាយ មិនត្រូវអត់ទោសឲ្យនាយឡើយ។ កូននេះជាកូនរបស់គេ គេអាចចិញ្ចើមបីបាច់មើលថែម្នាក់ឯងបាន។ ព្រោះតាំងពីថ្ងៃដែលនាយហាមាត់ដេញគេចេញពីផ្ទះពេលនោះមក គេសន្យានិងខ្លួនឯងហើយថាមិនព្រមអត់ទោសឲ្យនាយ ឈប់ស្រលាញ់នាយតទៀត កាត់ចិត្ត កាត់ថ្លើមពីមនុស្សគ្មានបេះដូងដូចនាយ។
«សុំទោស...»ថេហ្យុងបានត្រឹមពោលពាក្យសុំទោសតិចៗតែម្នាក់ឯង។ គេលុតជង្គង់ចុះទល់ឥដ្ឋ ឱនមុខចុះសម្រក់ទឹកភ្នែកជារឿយៗ។ ពេលនេះដឹងការ ពិតហើយនូវអ្វីដែលខ្លួនចង់ដឹង។ តែគ្រប់យ៉ាងហួសអស់ ថ្ងៃដែលគេព្រមឲ្យជុងគុគចាកចេញ ថ្ងៃនោះដែលគេត្រូវបាត់បង់អាល្អិតនិងកូនទៅ។ កំហុសគ្រប់យ៉ាងមកពីគេតាំងពីដំបូង ដូច្នេះចង់សុំទោសពេលនេះក៏មិនអាចជួយអ្វីបានដែរ...។គេចុះមកខាងក្រោមដូចគ្មានវិញ្ញាណនៅក្នុងខ្លួន យ៉ុនគីដែលអង្គុយរងចាំនៅខាងក្រោម រហ័សដើរទៅសួរនាំ ពេលឃើញមិត្តចុះមក៖
«យ៉ាងមិចហើយអាថេយ៍»
«មិនបានផលទេ»
«មិនបានផល មកពីឯងសម្លុតដាក់គេដឹង»
«អត់ទេ តែគេរឹងរូសពេក»
«ឯងមិនគួរបន្ទោសគេទេ គេក៏ដឹងថាគេឈឺមកច្រើនប៉ុណ្ណា ដូច្នេះជុងគុគមិនងាយស្រួលត្រូវគ្នាវិញជាមួយឯងទេ»
«មិនអីទេ យ៉ាងណាយើងក៏បានដឹងរឿងដែល យើងចង់ដឹងហើយ»
«រឿងអី?»យ៉ុនគីជ្រួញចិញ្ចើម។
«រឿងកូននោះអី»
«ឯងដឹងការពិតហើយហេ៎ស?»
«អឺ! ដឹងហើយ កូនក្នុងពោះគេ ជាកូនរបស់យើង»
«ចុះឯងប្រុងធ្វើមិចបន្ត?»
«មានធ្វើមិច តាមលួងនិងហើយ»
«តាមលួង? បានន័យថាឯងស្រលាញ់ជុងគុគហើយ មែនទេ?»
«យើងមិនច្បាស់ទេ តែពេលគេសោះកក្រោះដាក់ យើង គេនិយាយថាស្អប់យើង មិនចង់ឃើញមុខយើង យើងមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេងណាស់»
«នោះហើយជាអាការៈដែលបញ្ជាក់ថាឯង
ស្រលាញ់គេ ចុះឯងមានអាការៈខុសពីហ្នឹងទៀតអត់»
«មាន»
«ស្អីវើយ?»
«គឺយើងនឹកគេ ពេលមិនបានជួបមុខគេ មួយថ្ងៃយើងអង្គុយគិតពីគេគ្រប់វិនាទី ពេលគេចាកចេញលែងនៅក្បែរយើង ដូចជាបារ់បង់របស់ម្យ៉ាងចេញពីជីវិត រាល់ដងពេលគេនៅជាមួយ ទោះយើងនិយាយអាក្រក់ដាក់គេ ធ្វើបាបគេយ៉ាងណា យើងក៏សប្បាយចិត្ត ដែលវត្តមានគេនៅក្បែរយើងគ្រប់ពេល តែដល់ពេលគេចាកចេញ ពេលនោះហើយទើបយើងដឹងថា យើងបាត់របស់សំខាន់ចេញពីជីវិតទៅ នៅមានច្រើនទៀតដែលយើងមិនអាចនិយាយប្រាប់ឯង និងមិនទាន់យល់ពីចិត្តខ្លួនច្បាស់»
«ដែលឯងនិយាយប្រាប់យើងនេះ បញ្ជាក់ថាឯង
ស្រលាញ់ជុងគុគពិតមែន»ស្តាប់ការរៀបរាប់របស់មិត្ត គេស្មានយល់គ្រប់យ៉ាង។ មិត្តរបស់គេមានស្នេហា ចេះស្រលាញ់ដូចអ្នកដទៃ។
«ស្រលាញ់ហេ៎ស?»
«អឺ..អាល្ងង់»
«មិនអាចទេ យើងមិនបានស្រលាញ់គេទេ»ថាហើយ ថេហ្យុងចាកចេញពីផ្ទះយ៉ុនគីទៅបាត់ ព្រោះគេនៅមិនជឿថាគេលង់ស្រលាញ់កូនសត្រូវ អ្នកដែលគេស្អប់ អ្នកដែលគេធ្វើបាបកន្លងមក វាមិនអាចទៅរួចទេ យ៉ុនគីច្បាស់ជាគិតច្រើន ហើយចេះតែស្មានៗក៏ថាបាន។
«នៅធ្វើល្ងង់មិនដឹងចិត្តខ្លួនឯងទៀត ពេលណាទើបឯងយល់អាថេយ៍ ចាំពេលជុងគុគកើតកូនមក ហើយរត់ទៅបាត់ ចាំឯងយល់ចិត្តខ្លួនឯងហេ៎ស អាមិត្តល្ងង់ដូចក្របីអើយ...»
....#ថេយ៍ស៊ី
أنت تقرأ
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
حركة (أكشن)«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )