ព្រឹកថ្ងៃបន្ទាប់ ពេញមួយយប់ថេហ្យុងមិនបានគេងសូម្បីបន្តិច។ គេរកនឹក រកគិតអង្គុយមើលកាំមេរ៉ាសុវត្ថិភាពដែលឡាននោះចាប់យកជុងគុគទៅ ព្យាយាមមើលគ្រប់ទិសទីដែលឡាននោះបើកចេញ ទៅ តែមានច្រកមួយ ដែលកាំមេរ៉ាចាប់យកមិនបាន។
«គេចាប់អូនទៅណា ជុង?»មនុស្សដែលខ្លួនស្រលាញ់ត្រូវគេចាប់យកទៅ ក៏ដោយសារតែខ្លួន ឯង។ ពេលនេះទើបដឹងថា បេះដូងរបស់គេចង់បានអី គឺត្រូវការអាល្អិត ស្របពេលដែលអាល្អិតត្រូវគេចាប់ខ្លួនយកទៅណាក៏មិនដឹង។ បើសិនជាជុងគុគនិងកូនមានរឿងអីកើតឡើងនោះ គេមិនព្រមអត់ទោសឲ្យខ្លួនឯងជាដាច់ខាត។
គ្រីង គ្រីង...
សំឡេងទូរស័ព្ទរោទ៍នៅក្បែរតុដែលខ្លួនអង្គុយ គេមិនព្រមលើក ទុកឲ្យវារោទ៍ម្នាក់ឯង។
គ្រីង គ្រីង...
យូរទៅកាន់តែយូរទៅ សំឡេងរោទ៍កាន់តែបំន្លឺឡើងមិនឈប់ ធ្វើឲ្យគេទ្រាំមិនបានដាច់ចិត្តលើកវាមកនិយាយ៖
«អាឡូ! អ្នកណាគេ?»
(ឯងគឺថេហ្យុងមែនទេ?)
«ត្រូវហើយ ឯងជាអ្នកណា?»
(យើងជាអ្នកណាមិនសំខាន់ទេ សំខាន់អាក្មេងឈ្មោះជុងគុគនោះកំពុងនៅជាមួយយើង)
«ឯងមែនទេជាអ្នកចាប់យកជុងគុគទៅ»
(មែនហើយ)
«ឯងត្រូវការអីពីយើង ហេតុអីចាប់យកគេទៅ?»
(ឯងគ្មានសិទ្ធិសួរ មកជួបយើងនៅឃ្លាំងចាស់ ក្បែរជាយក្រុងដេហ្គូ ហាមប្តឹងប៉ូលីស យកលុយមកដោះ ដូរនិងអាក្មេងម្នាក់នេះចំនួន ១លានដុល្លារ យើងយកជាលុយសុទ្ធ មិនយកជាសែកទេ)
«ធ្វើមិចយើងជឿឯងទៅ មានភស្តុតាងអីថាជុងគុគ នៅជាមួយឯងនោះ»
(ឯងមិនជឿក៏មើលសារទៅ យើងមិនចង់និយាយច្រើនទេ មកជួបយើងនៅម៉ោង៤ល្ងាច ហាមតេប្តឹងប៉ូលីសឲ្យសោះ ត្រូវមកម្នាក់ឯង បើឯងលេងល្បិច អាក្មេងនេះងាប់...» ទឺត...!!
ទឺត...
សំឡេងសារលោតចូលទូរស័ព្ទថេហ្យុង គេចុចចូលកន្លែងសារ ក៏បានឃើញក្លីបជុងគុគកំពុងអង្គុយសន្លប់នៅលើកៅអី ត្រូវពួកវាចងដៃភ្ជាប់ជាមួយកៅអីព័ន្ធដៃទៅក្រោយ ជើងទាំងគូរក៏ត្រូវពួកវាចាប់ចងដូចគ្នា។
«ជុងគុគ...»ក្រោយមើលសារចប់ គេលាន់មាត់ទាំងភ្ញាក់ផ្អើល។ សភាពអាល្អិតនៅពេលនោះពិបាក មើលណាស់ ខោអាវប្រលាក់សុទ្ធតែដី មុខមាត់សុទ្ធតែស្នាមម្រាមដៃ មិនដឹងជាពួកវាវាយធ្វើបាបអ្វីខ្លះ បានសភាពមើលមិនយល់បែបហ្នឹង។
«បងនិងទៅជួយអូន ចាំបន្តិចសិនទៅ»គេងើប ឡើងរៀបចំខ្លួន និងខលប្រាប់យ៉ុនគីឲ្យមកទីនេះ ដើម្បីរៀបចំផែនការ រីឯខ្វាងស៊ុក គេបញ្ជាឲ្យទៅដកលុយសុទ្ធពីធនាគារ ដើម្បីដោះដូរយកជុងគុគមកវិញដោយសុវត្ថិភាព...។
BINABASA MO ANG
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )