ភាគ៦៤: សោកស្តាយ

880 63 2
                                    

  យប់កណ្តាលអាធ្រាត ថេហ្យុងត្រឡប់មកពីក្លឹបវិញទាំងសភាពស្រវឹងជោគជាំ ដែលមានខ្វាងស៊ុករងចាំទទួល។ គេគ្រាហ៍ចៅហ្វាយឡើងទៅលើបន្ទប់ យកទឹកជូតសម្អាតខ្លួន បន្ទាប់មកដោះសម្លៀកបំពាក់ចេញ មុននិងលួចរអ៊ូរម្នាក់ឯង។
  «ចៅហ្វាយអើយចៅហ្វាយ ពេលគេនៅមិនឃាត់ទេ តាំងគេចេញទៅបាត់ មកផឹកសង្ងំខូចចិត្តស្រវឹងខួបនៅហ្នឹងទៅ»ដូចគេនិយាយមិនខុសពិតមែន មើលចុះ ពេលនេះដេកស្តូកដូចខ្មោចងាប់។ នេះបើគេចង់វាយធ្វើបាប ប្រហែលមិនដឹងទេ។ ពេលជុងគុគ នៅមិនព្រមមើលថែទេ ធ្វើបាបចិត្តគ្នារហូត ដល់ ពេលគេចេញទៅបាត់ តាំងមកធ្វើតួកម្សត់ដូចក្នុងរឿងល្ខោន ផឹកស្រាស្រវឹងខួប ការងារមិនព្រមធ្វើ គិតតែពីសង្ងំនៅក្នុងបន្ទប់ ស្រែកបន្ទោសខ្លួនឯងថាខុស។
  «ចាំមើលណា តែស្អែកហ៊ានស្រែកឡូឡាបោករបស់ចោល និយាយថាបងខុស បងសុំទោសជុងគុគ មើស ខ្ញុំនិងចាំសើចចៅហ្វាយម៉ង ចិត្តខ្លាំងធ្វើឯងមិនខ្វល់ពីគេហេស...»ជូតរួច ឆ្លៀតរ៉េបឲ្យនាយពីបីបទ លេង មុននិងក្រោកចាកចេញទៅបន្ទប់របស់ខ្លួនដើម្បីសម្រាក។
  បើក្រឡេកមកមើលថេហ្យុងវិញ ដេកមិនដឹងអី មិនដឹងថាខ្វាងស៊ុកលួចជេរនោះទេ ចុះពីលើឡានភ្លាមក៏ សន្លប់ភ្លាម ដោយសារជាតិអាកុលនៅក្នុងខ្លួនខ្លាំង ពេក។
  «ជ៎...ជុង..»គេដេកមមើមមៀយតែម្នាក់ឯង គិតស្រម៉ៃរូបភាពនៅក្នុងសុបិន្ត ថាបានជួបនាយតូចនៅក្នុងនោះ។ តែគួរឲ្យស្តាយ ដែលម្ចាស់សាមីខ្លួនមិនបានដឹងថាខ្លួនកំពុងគិតអ្វី ព្រោះគេបានត្រឹមដេកមមើតែ ម្នាក់ឯង...។
 
  ថ្ងៃថ្មី...

  ទម្រាំតែភ្ញាក់ដឹងខ្លួនពីស្រវឹងខួបយប់មិញ ស្មើរនេះក៏ម៉ោង១១ព្រឹកជិតពាក្យកណ្តាលថ្ងៃត្រង់ល្មម។ ដូចទម្លាប់ ពេលដែលគេភ្ញាក់ គេតែងរាវរកជុងគុគដែលធ្លាប់គេងក្បែរខ្លួន តែគេភ្លេចគិត ថាពេលនេះវត្តមានជុងគុគលែងបានគេងនៅទីនេះបន្ត។
  «ឯងឆ្កួតហើយអាថេយ៍...»គេយកដៃវ៉ៃក្បាលខ្លួន ឯងតិចៗ ដើម្បីបណ្តេញភាពឆ្កួតលីលាចេញពីខួរក្បាល។
  ថេហ្យុងក្រោកទៅសម្អាតខ្លួន រួចបន្តស្លៀកពាក់ក្រោយពេលងូតទឹករួច ហើយចុះមកខាងក្រោមដើម្បីរកអ្វីញ៊ាំបន្ត...
  «សួស្តីចៅហ្វាយ»ខ្វាងស៊ុកនិងសៀម៉ីជាអ្នកនិយាយ ធ្វើឲ្យថេយ៍មានការចម្លែកចិត្តបន្តិច។
  «ពួកឯងកើតស្អីហ្នឹង?»
  «គ្មានកើតអីទេបាទ/ចា៎»ពួកគេឆ្លើយព្រមគ្នា និងប្រយោគដូចគ្នា កាន់តែធ្វើឲ្យនាយមានការឆ្ងល់លើសដើម។
  «ចំមែន»គេមិនមាត់ បន្តញ៊ាំធ្វើមិនដឹង។ អត់បាយមួយថ្ងៃហើយ ពេលនេះឃ្លានខ្លាំងណាស់។
  «និយាយអីទៀតលោក?»សៀម៉ីខ្សឹបសួរខ្វាងស៊ុក
ពួកគេរៀបគម្រោងការថា ត្រូវធ្វើយ៉ាងណាឲ្យចៅហ្វាយនាយខ្លួនមានអារម្មណ៍ល្អ មិនឲ្យខ្លួនឯងមានអារម្មណ៍ថាឯកោ។ ខ្លាចថានឹកដល់ជុងគុគពេក រវើរវាយឆ្កួតលីលាតែម្នាក់ឯង។
  «មិនដឹងទេ នាងគិតខ្លួនឯងទៅ»
  «តែលោកអ្នកផ្តើមគំនិតណា...»
  «មែន ខ្ញុំអ្នកផ្តើមគំនិត»
  «បើចឹងបញ្ចេញមតិមក»
  «មកពីនឹកមិនឃើញថាត្រូវនិយាយអី»
  «អាវ..បើចឹងក៏បបួលខ្ញុំដែរ»
  «ខ្ញុំនិយាយលេង តែនាងទេ ដែលធ្វើមែនទែន»
  «លោកឯង...»នាងចង្អុលមុខគេ ភ្លេចខ្លួនស្រែកថាឲ្យគេទាំងភ្លេចគិតថាថេហ្យុងនៅទីនេះ។
  «ខាំគ្នាស្អីពួកឯង?»
  «គ្មានអីទេចៅហ្វាយ»នាងឱនសុំទោសគេ រួចងាក មុខមកសម្លក់ខ្វាងស៊ុក បន្តលួចជាន់ជើងរបស់គេមួយទំហឹង។
  «អូយ៎...ស្រីចម្កួត»គេមិនអាចស្រែកបញ្ចេញសំឡេងឮបាន បានត្រឹមខ្ទប់ជើងខ្លួនឯងទាំងឈឺចាប់។ មើលនាងធ្វើចុះ ធ្វើឲ្យគេឈឺហើយ នៅញញឹមឌឺមកកាន់គេទៀត ចាំមើលពេលដែលនៅតែពីរនាក់ណា ចាប់ថើបឲ្យណាណីម្តង...។

  ក្រោយញ៊ាំអីរួច ថេហ្យុងមិនបានទៅឃ្លាំងទេ គេមកអង្គុយសង្ងំនៅសួនច្បារតែម្នាក់ឯង ដែលជាកន្លែងជុងគុគតែងតែអង្គុយលេងនៅទីនេះ។
  «ពេលនេះឯងប្រហែលជាកំពុងមានក្តីសុខជាមួយអាយ៉ុន ឯងរស់នៅស្រួលទាំងកាយ ស្រួលទាំងចិត្ត មិនបាច់ហត់ចិត្តដោយសារយើង លែងមានអ្នកធ្វើបាបផ្លូវចិត្តឯង ធ្វើបាបផ្លូវកាយរបស់ឯងទៀត»
  «អាយ៉ុនវាជាមនុស្សល្អ ឯងរស់នៅជាមួយវាច្បាស់ជាមានសេចក្តីសុខ មិនដូចជារស់នៅជាមួយយើងមានតែទុក្ខ ទឹកភ្នែកមករហូត...»គេសម្លឹងមើលផ្កាកុលាបដែលជុងគុគធ្លាប់ដាំ ដើមឈើដែលជុងគុគ
ធ្លាប់កាត់។ ហេតុអីត្រូវរំលឹកពីគេ ទាំងដែលគេខ្លួនឯង ដែលសម្រេចចិត្តព្រមឲ្យជុងគុគចេញទៅរស់នៅជា មួយមិត្ត។ ពេលនេះគេកំពុងតែស្តាយក្រោយមែនទេ សោកស្តាយដែលព្រមបោះបង់អាល្អិតទៅហេ៎ស?
ហេតុអីទ្រូងខាងឆ្វេងរបស់គេឈឺ? មានអារម្មណ៍ដូច មាននរណាម្នាក់យកឈើមកចាក់រុកឆ្គិះ វាឈឺស្ទោកៗ
អួលណែនពិបាកក្នុងខ្លួន។
  «មិនអាចទេ យើងមិនបានស្រលាញ់គេ មិនបានស្រលាញ់គេទេ»នាយក្រវីក្បាលបដិសេធនូវឧត្តមគតិខ្លួនឯង ថាមិនបានមានចិត្ត មានអារម្មណ៍ស្នេហាលើជុងគុគ។ គេជាអ្នកព្រមឲ្យជុងចាកចេញ ព្រោះគេស្អប់ មិនចង់ឃើញមុខ តែហេតុអីពេលជុងចេញ ទៅ គេមានអារម្មណ៍ថាដូចបាត់បង់របស់ម៉្យាង ដូចបាត់របស់មានតម្លៃចេញពីជីវិត។
  «កូន...កូនរបស់ឯងអាចជាកូនរបស់យើងដែរទេ?»
រឿងកូន គេនៅតែគិតមករហូត។ គេមិនជឿនោះទេថាអាល្អិតជាមនុស្សផ្តេសផ្តាស ដើរដេកជាមួយប្រុសមិនរើសមុខ។ បើតាំងពីមកនៅទីនេះមក មានតែគេទេដែលដេកជាមួយ។ បើរឿងអាពីរនាក់នោះវិញ រឹតតែមិនអាច ព្រោះឡេបានដឹងហើយ អ្នកដែលនៅពី ក្រោយខ្នង គឺជាលីណា។ តែហេតុអីគេនៅតែជឿនាង ព្រមឲ្យនាងមករស់នៅក្នុងផ្ទះ? តើគេមានគោល បំណងអីឲ្យប្រាកដ ចង់យកនាងមកបញ្ឃឺចិត្តជុងមែនទេ? ពេលនេះសមដូចបំណងហើយ ជុងគុគចេញបានសម្រេច ចេញដោយយកកូនទៅជាមួយ ទាំងដឹងខ្លួនហើយថាកូននោះ ១០០%គឺជាកូនរបស់ខ្លួនឯង តែក្បាលវាបញ្ជាមិនព្រមឲ្យជឿ សុខចិត្តធ្វើភ្លើមិនដឹងរឿង ឥឡូវឃើញទេ មកអង្គុយសោកស្តាយក៏ហួសពេលអស់...។

#ថេយ៍ស៊ី

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Donde viven las historias. Descúbrelo ahora