ភាគ១៣+១៤: ទាសករ

1.6K 68 4
                                    

  ព្រឹកឡើងថ្ងៃថ្មី ព្រះអាទិត្យរះបញ្ជាំងពន្លឺកម្ពស់ហួសចុងដូង តែបើក្រឡេកមកមើលបុរសពីរនាក់នៅក្នុងបន្ទប់ដ៏ប្រណិតមួយឯណេះវិញ កំពុងគេងឱបគ្នាស្ទើរតែក្លាយជាខ្លួនតែមួយ។

  ភ្លាមនោះ! អាល្អិតជុងគុគបើកភ្នែកមកតិចៗដើម្បី ឲ្យស៊ាំនិងពន្លឺថ្ងៃដែលរះចូលមក ពេលដែលគេបើកភ្នែក អ្វីដែលគេបានឃើញ គឺមានដៃមនុស្ស ម្នាក់ឲ្យគេគេងកើយដៃ ពេលងាកក្រោយសន្សឹមៗ អ្នកដែលឲ្យគេគេងកើយដៃនោះ គឺជាថេហ្យុង។

  គិតសារឡើងវិញ រូបភាពកាលពីយប់មិញក៏ផុសឡើង រឿងរ៉ាវដែលនាយចាប់រំលោភគេលោតឡើងពេញខួរក្បាលរបស់គេ ទឹកភ្នែកចាប់ផ្តើមហូរមកតក់ៗ អាណិតខ្លួនឯងដែលធ្លាក់ក្នុងសភាពបែបនេះ។

  ''អូ៎យ!...''គេរកក្រោកដើម្បីងើបចេញពីទីនេះ តែកម្រើកខ្លួនតែបន្តិច ផ្នែកខាងក្រោមរបស់គេឈឺដូចគេហែកសាច់ជាពីរបីបំណែក ខ្លួនប្រាណទ្រុតទ្រោមប្រៀបដូចមនុស្សកំពុងងើបពីឈឺ រាងកាយខ្លួនឯងសុទ្ធតែស្លាកស្នាមដែលបានបន្សល់ទុកដោយសារនាយកាលពីយប់មិញ។

  ''សឺតត! ចង់ទៅណា?''ថេហ្យុង ភ្ញាក់ឡើងពេលអាល្អិតរើខ្លួនបម្រាស់ គេងើបច្រត់ដៃនឹងពូកថើបថ្ពាល់អាល្អិតកាត់ព្រឹក បន្តគេងឱបអាល្អិតយ៉ាងណែនជាប់វិញ ចង់រើចេញក៏រើមិនរួច។

  ''ហេតុអីលោកធ្វើបែបនេះដាក់ខ្ញុំ?''គេឈប់រើ ព្រមនៅស្ងៀមឲ្យនាយបបោលអង្អែលថើបនេះថើបនោះចាប់នេះចាប់នោះតាមចិត្ត។

  ''ធ្វើបែបណា?''
  ''លោករំលោភខ្ញុំដើម្បីអី?''
  ''យើងចង់បំផ្លាញឯង''
  ''ធ្វើហើយលោកសប្បាយចិត្តឬ?''
  ''ត្រូវហើយ!''
  ''សម្រាប់ខ្ញុំ! បើខ្ញុំស្អប់អ្នកណា ចង់បំផ្លាញអ្នក ណា ខ្ញុំមិនរើសវិធីដូចលោកទេ លោកចង់បំផ្លាញខ្ញុំ តែលោកបែរជាមកបំពានរាងកាយអ្នកដែលលោកស្អប់ បែបហ្នឹងវាមិនត្រូវសោះ បានន័យថាលោកចូលចិត្តខ្ញុំទៅវិញទេ មិនមែនលោកស្អប់ខ្ញុំដូចដែលលោកនិយាយឡើយ''

  ''ឯងគិតថាយើងដេកជាមួយឯងនេះ ដោយសារ តែយើងចូលចិត្តឯងហេ៎ស?''នាយងើបខ្លួនបន្តិច ចាប់បង្វែលមុខអាល្អិតឲ្យងាកមកខ្លួន។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Donde viven las historias. Descúbrelo ahora