ភាគ៤៤: ស្នាមញញឹម

769 64 1
                                    

  ល្ងាចឡើង ក្រោយបញ្ចប់ការងារត្រួតពិនិត្យមើលស្រាដែលត្រូវដឹកចេញនៅថ្ងៃស្អែករួច ថេហ្យុងនិងកូនចៅធ្វើដំណើរត្រឡប់មកភូមិគ្រឹះរបស់ខ្លួនវិញ។

  បើកចូលមកក្នុងបរិវេនផ្ទះ ក្រឡេកឃើញថាមានឡានរបស់យ៉ុនគីចតនៅមុខផ្ទះ គេអាចស្មានដឹងថា យ៉ុនគីអាចមកលេងឬមកញ៉ែដើម្បីបានពិន្ទុពីជុងគុគមិនខាន។

  «ខ្យល់អីបក់ឯងមកដល់ទីនេះ អាយ៉ុន!»ថេហ្យុង
រហ័សចុះពីឡានដើរចូលមកក្នុងផ្ទះយ៉ាងលឿន។ ចូលមកដល់ គេបានឃើញមិត្តរបស់គេនិងអាល្អិតកំពុងនិយាយសារសងគ្នាសើចសប្បាយយ៉ាងផ្អែមល្អែម អារម្មណ៍ប្រច័ណ្ឌកើតឡើងមិនដឹងមូលហេតុ។

  «ឯងនេះចម្លែកណាស់អាថេ យើងមកផ្ទះឯងម្តងណា ចូលចិត្តសួរយើងបែបហ្នឹងរហូត យ៉ាងមិចឯង ហាស៎ ឥឡូវនេះយើងចេញចូលផ្ទះនេះមិនបានហើយឬ?»

  «អ្នកណាថាមិនបាន តែចាប់តាំងពីវាមកនៅទីនេះ ឯងមកលេងផ្ទះយើងញឹកញាប់ខុសពីធម្មតា មិនមែន ដោយសារតែអាក្មេងនេះទេដឹង»

  «ពេលយើងមកលេងឯង ឯងមិនជឿ គិតថាយើងមកលេងអាល្អិត ដល់ពេលយើងមកលេងអាល្អិត ឯងខឹង ដេញយើងឲ្យទៅវិញ យើងនេះមិនយល់ពីចិត្តឯងសោះវើយ មកលេងអ្នកណាក៏ខុស»យ៉ុនគី និយាយបែបចម្អកឡកលើយដាក់នាយ។

  មកលេងក៏ខុស បើថាមកលេងជុងគុគចំៗក៏ខុសទៀត គេមិនយល់ពីមិត្តម្នាក់នេះសោះ មិនយល់ថាក្នុងខ្លួនកំពុងគិតអី។ ឬមួយប្រច័ណ្ឌគេទេដឹង អាចដែរទេ វាស្អប់ជុងគុគសឹងអី រឿងអីដែលថេហ្យុងមានកូន ចិត្តស្រឡាញ់អាល្អិតនោះ។

  «ខ្ញុំថាកុំប្រកែកគ្នាអី ដល់ម៉ោងញ៊ាំអាហារពេល ល្ងាចហើយ ពួកលោកនាំគ្នាទៅអង្អុយទៅ»នាយតូច
ចេញមុខមកនិយាយ។ ខ្លាចថាពួកគេបង្ករឿងដោយ សារតែខ្លួន។

  «យើងមិនបាននិយាយជាមួយឯង បិទមាត់របស់ឯងទៅ»ថេហ្យុងងាកមកសម្លក់មុខរបស់រាងល្អិត ដល់ថ្នាក់គេឱនមុខចុះមិនហ៊ានប្រឈមមុខជាមួយនាយ។

  «និយាយស្តីដាក់ក្មេងឲ្យពិរោះបន្តិចទៅ ស្រែកសម្លុតចឹង ដឹងគ្នាភ័យអត់?»

  «រឿងយើង ឯងកុំចេះ!»
  «តែយើងជាមិត្តឯងណា»
  «មិត្តដែលចង់ដណ្តើមរបស់មិត្តដូចឯងនិងហេ៎ស»
  «អាស្រ័យលើរបស់ឯងគេអូខេនិងយើងឬអត់»
  «អាចង្រៃ»បានចិត្ត យ៉ុនគីញាក់ចិញ្ចើមឌឺថែម។ ចង់និយាយដៀមដាមដាក់គេហេ៎ស គេមិនខ្លាចនិងតបត នោះទេ ប្រាប់ឲ្យហើយ។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now