ត្រឡប់មកដល់ផ្ទះ ក្រោយអស់ម៉ោងធ្វើការរបស់ខ្លួន ជួនជាពេលនេះទើបតែថ្ងៃត្រង់ គេបន្តធ្វើកិច្ច ការរបស់ខ្លួននៅផ្ទះធំ ព្រោះវាជាតួនាទី។''អេ...អាល្អិត''កំពុងជូតសម្អាតតុទូរ ស្រាប់តែឮសំឡេងមួយពីក្រោយខ្នង អ្នកដែលហៅនោះគឺជា យ៉ុនគី។
''គឺលោក''
''ត្រូវហើយ គឺបង''
''លោកមករកលោក ថេហ្យុង មែនទេ?''
''អត់ទេ! បងមករកឯងជាពិសេស''
''រកខ្ញុំមានការអី?''''ថ្ងៃនេះបងទំនេរ ខានជួបឯងយូរហើយ ទៅដើរលេងកំដរបងបន្តិចទេ បងគ្មានគ្នាទៅ''
''តែខ្ញុំត្រូវធ្វើការ លោកក៏ឃើញ''
''ទុកឲ្យអ្នកបម្រើផ្សេងទៀតធ្វើទៅ''''ខ្ញុំមិនហ៊ានទេ បើលោកថេដឹង គាត់ច្បាស់ជាខឹងខ្ញុំស្លាប់មិនខាន''
''មានបងនៅ ឯងកុំបារម្ភអី''
''តែ....''''មក!!!!''គេអូសដៃអាល្អិតចេញមកខាងក្រៅនាំចូលឡានហើយបើកចេញទៅយ៉ាងលឿន ចង់បដិសេធយ៉ាងណាក៏មិនទាន់។
...
យ៉ុនគី នាំអាល្អិតមកកាន់ផ្សារទំនើប ដើម្បីញ៉ាំអាហារឆ្ងាញ់ៗ នឹងទិញរបស់របរឲ្យអាល្អិតខ្លះ ទោះជាជុងគុគ ចង់បដិសេធយ៉ាងណា គេនៅតែចចេសទិញឲ្យទាល់តែបាន។
''លោក!! ខ្ញុំថាពួកយើងទៅវិញបានហើយ នេះជិតល្ងាចហើយណា...''គេនិយាយប្រាប់នាយ ពេលនេះកំពុងឈរនៅមុខហាងមួយកន្លែង ចំណែកដៃវិញ សុទ្ធតែឥវ៉ាន់ដែលនាយទិញឲ្យពេញដៃ។
''បងចង់មើលកុនសិន ចាំពួកយើងទៅ''
''តែលោក...បើលោកថេដឹងថាខ្ញុំចេញមកក្រៅ ខ្ញុំខ្លាចគាត់ស្តីថាឲ្យខ្ញុំ''''កុំខ្លាចអី បងប្រាប់ហើយ មានបងនៅ វាមិនអាចធ្វើបាបឯងទេ ជឿបងណា...''នាយកំលោះចាប់ស្មាអាល្អិតទាំងសងខាង ដើម្បីឲ្យជឿជាក់លើគេ។
''ក៏បាន! តែម៉ោង៦ពួកយើងត្រូវតែទៅវិញ''
''បាទៗ! តោះទៅ''នាយដើរនាំមុខអាល្អិតសំដៅទៅរោងកុន តែចៃដន្យ បានជួបមិត្តសម្លាញ់របស់គេនៅទីនេះដែរល្មម គ្មានអ្នកណាក្រៅពី ថេហ្យុង ទេ។''ហីយ៉ា...នេះអាសម្លាញ់យើងចេះមើលកុនទៀត'' យ៉ុនគី និយាយឮៗ ព្រោះអី ថេហ្យុង នៅជាមួយនឹងមនុស្សស្រី ប្រហែលជាគេបបួលនាងមកមើលកុនឬអាចជានាងអ្នកបបួលគេ។
BINABASA MO ANG
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )