''ជុងគុគ! ឯងកើតអី?''ឃើញមិត្តដើរមកវិញទឹក
ភ្នែករហេមរហាម នាងតូចសៀម៉ីរហ័សរត់ទៅសួរយ៉ាងលឿន និងជួយគ្រាហ៍គេឲ្យអង្គុយនៅមួយកន្លែងសិន។''ហ្អឹកៗៗ សៀម៉ី...''អាល្អិតមិនតប តែសង្ងំយំនៅ
ក្នុងរង្វង់ដៃរបស់នាង ដែលនាងបានឱបគេ។''មិនអីទេណា មិនអីទេ! ឯងអាចប្រាប់យើងបាន យើងនៅក្បែរឯងហើយ ប្រាប់យើងមកហេតុអីឯងយំ អ្នកណាគេធ្វើបាបឯង?''នាងតូចឱបអង្អែលខ្នងរបស់គេថ្នមៗ។ មិនសូវស្រួលចិត្តប៉ុន្មានទេពេលឃើញមិត្តបែបនេះ ថាចេញមកទទួលចៅ
ហ្វាយ មានឯណាដើរមកម្នាក់ឯងថែមទាំងមានទឹកភ្នែកហូរសស្រាក់ទៀត។''ថេហ្យុងគេយកលីណាធ្វើប្រពន្ធ ហ្អឹកៗ''ក្រោយសម្រួលចិត្តបានហើយ អាល្អិតប្រាប់ទៅនាងទាំងយំនូវឡើយ ដើម្បីឲ្យចិត្តបានធូរស្បើយខ្លះ។
''មិចនិងអាចទៅ ក្រែងលីណានៅតែក្នុងចម្ការនោះអី ចៅហ្វាយមិចនឹងអាចយកនាងធ្វើប្រពន្ធទៅ ឯងកុហកយើងមែនទេ?''
''ហ្អឹកៗៗ យើងមិនបានកុហកទេ ពេលយើងរត់ទៅទទួលគេមិញនេះ យើងបានឃើញលីណាចេញពីក្នុងឡានរបស់ថេ នាងថែមទាំងប្រកាស
ប្រាប់យើងក្តែងៗទៀត ថានាងជាប្រពន្ធរបស់គេ ថេក៏មិនតប បានន័យថានាងជាប្រពន្ធរបស់គេច្បាស់ណាស់ ហ្អឹកៗ ហេតុអីគេយកនាងធ្វើប្រពន្ធទៅវិញ ឯង...យើងឈឺ...''និយាយរៀបរាប់ហើយ គេឱបនាងម្តងទៀតយ៉ាងណែន។ក្នុងទ្រូងនៀក...វាឈឺសឹងប្រេះទៅហើយ ហេតុអីនាយយកនាងធ្វើប្រពន្ធទាំងដែលនាងនិងនាយមិនដែលបានជួបនិយាយគ្នាអីបន្តិចសោះ។ គេគេងកើយទ្រូងនាយរាល់យប់មិនអាចឲ្យនាយមានចិត្តស្រឡាញ់តបវិញខ្លះទេឬ? ទង្វើល្អនិងការយកចិត្ត
យកថ្លើមរបស់គេកន្លងមកមិនអាចឈ្នះនាងដែលនាយមិនដែលទាំងជួបបានទេហេ៎ស លម្អៀងពេកហើយសម្រាប់គេ។''មិចរឿងក្លាយជាបែបហ្នឹង''
''យើងមិនដឹងទេ ហ្អឹកៗៗ''''ចៅហ្វាយភ្នែកខ្វាក់បំផុតហើយដែលយកនាងលីណានោះធ្វើប្រពន្ធ ស្រីផ្សេងម៉ាគគោកមិចមិនយក យកឯងធ្វើប្រពន្ធល្អជាងនាងរាប់រយដង''
BINABASA MO ANG
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )