មាត់និយាយថាមិនបានខ្វល់ តែគេនៅតែខលប្រាប់យ៉ុនគីឲ្យជួយមើលថែការពារជុងគុគដដែល។ សម្តីរបស់សៀម៉ីអាចនិយាយត្រូវក៏ថាបាន លីណាអាចជារៀបគម្រោង ដើម្បីចេញទៅធ្វើបាបជុងគុគនៅខាង ក្រៅ។
«កុំភ្លេចជួយមើលថែគេផង»
(ឯងមិននិយាយប្រាប់គេខ្លួនឯងទៅ)
«កុំអីល្អជាង ឯងកុំប្រាប់គេថាយើងខលទៅ»
(អឺៗ ចាំយើងមើលថែគេឲ្យល្អ សូម្បីស្រមោចមិនឲ្យវាលើខ្លួនដែរ ប៉ុណ្ណឹងអូខេទេ?)
«អូខេ»
(ស្អែកនេះកុំឲ្យខកណាត់ទៀត នាំប៉ាជុងមកផង)
«យើងដឹងហើយ បាយ...»ទូត...!!!
...
«អ្នកណាខលមកបងហ្នឹង?»ជុងគុគសួរទៅនាយ ក្រោយឃើញនាយដើរមកវិញ។
«គឺ...»
«សង្សារបងមែនទេ?»ឃើញនាយស្ទាក់ស្ទើរនិងឆ្លើយបែបនេះ អាល្អិតជុងគុគដឹងថាជាមនុស្សសំខាន់ច្បាស់ណាស់។
«មិនមែនទេ»
«ចុះអ្នកណាខលមក?»
«គឺអាថេយ៍វាខលមកបង»
«ចឹងខ្ញុំមិនចង់ដឹងទេ»ឮឈ្មោះនាយហើយ មិនចង់ដឹងឮទៀតទេ ខលមកធ្វើអីក៏ខលទៅ។
«វាខលមកនិយាយរឿងឯងហ្នឹងណា...»
«និយាយរឿងខ្ញុំ សង្ស័យតែចោតប្រកាន់អីខ្ញុំទៀត ហើយមើលទៅ គេនិយាយអីខ្លះពីខ្ញុំ?»
«មិនមែនទេ អេ..ក្រែងថាមិនចង់ដឹងហេ៎ស?»ដេញ
ជើងទាន់។ មាត់ថាមិនចង់ដឹង តែនេះបែរជាសួរចង់ដឹងទៅវិញ។
«ខ្ញុំ..ខ្ញុំមិនបានចង់ដឹងទេ»កាយតូចឆ្លើយរដាក់រដិប ពេលត្រូវនាយដេញជើងទាន់។
«ចាំបងប្រាប់ក៏បាន វាខលមកបង ចង់ឲ្យបងការពារឯងឲ្យបានដិតដល់ មិនឲ្យផុតពីក្រសែភ្នែកទេ»
«ហេតុអីចាំបាច់ការពារខ្ញុំ?»
«វាខ្លាចឯងមានគ្រោះថ្នាក់ហ្នឹងណា»
«ខ្ញុំមិនបានកើតអីទេ មិនបាច់ឲ្យគេមកការពារ បង ប្រាប់គេវិញទៅ រឿងខ្ញុំ កុំមកចេះ»
«វាបារម្ភពីឯង ទើបខលប្រាប់បង»
«បារម្ភខ្ញុំចឹងហេ៎ស បើគេបារម្ភមែន គេប្រាប់ខ្ញុំខ្លួន ឯងហើយ ទេមិនមែនទេ បើបារម្ភមែន គេមិនមែនដេញខ្ញុំនិងកូនឲ្យចេញឆ្ងាយពីគេទេ ទាំងដែលកូន នេះជាកូនរបស់គេ»រំលឹកដល់កូនក្នុងពោះ ទឹកភ្នែកចាប់ផ្តើមហូរម្តងទៀត។ មែនហើយ ការពិតនាយមិន បានបារម្ភពីគេទេ គ្រប់យ៉ាងដែលនាយនិយាយជា មួយយ៉ុនគី អាចជាការកុហក ធ្វើខ្លួនដូចជាបារម្ភពីគេ គ្រាន់តែជាការសម្តែង ឲ្យយ៉ុនគីគិតថាខ្លួនជាមនុស្សល្អ សោកស្តាយនូវកំហុសដែលខ្លួនបានធ្វើ តែចិត្តរបស់នាយវិញ មិនបានគិតបែបហ្នឹង។
«ឯងក៏ដឹង វាមិនបានដឹងទេថាកូននេះជាកូនរបស់វា ព្រោះបងទៅវិញទេ ដែលនិយាយថាកូននេះជាកូនរបស់បងខ្លួនឯង»
«យ៉ាងណាក៏ដោយ គេមិនគួរគិតថាខ្ញុំមានអ្នកផ្សេងដែរ ទាំងដែលខ្ញុំគេងជាមួយគេតែម្នាក់ តែគេបែរជាចោតប្រកាន់ខ្ញុំ ថាខ្ញុំគេងជាមួយប្រុសច្រើននាក់ ហ្នឹងក៏ស្មើរថាគេគិតមិនល្អមកលើខ្ញុំហើយ»
«បើបងវិញ បងអាចជាគិតដូចវា ព្រោះឯងក៏ធ្លាប់មានប្រវត្តិ អាប្រុសពីរនាក់នោះចាប់ឯងយកទៅ ទោះពួកវាមិនបានធ្វើស្អីឯង យ៉ាងណាអ្នកដែលដឹងរឿង គេនៅតែគិតបែបហ្នឹង»
«សូម្បីបងក៏មិនជឿខ្ញុំដែរមែនទេ?»មិនគិតថា នាយនិយាយពាក្យនេះចេញមក។ នាយនិយាយមក បាន ន័យថានាយក៏មិនជឿគេដែរ ថាកូននេះជាកូនរបស់ថេហ្យុង។ នាយគិតថា គេដេកប្រឡូកប្រឡាក់ជាមួយប្រុសមិនរើសមុខ ដល់មានកូន គិតតែឯងថាកូននេះជាកូនរបស់ថេហ្យុង។
«ជុងគុគ បងមិនមែនបានន័យចឹងទេ»
«ហ្ហឹកៗ បងមិនបានន័យបែបហ្នឹង តែបងគិត បងមិនជឿខ្ញុំ បងគិតថាខ្ញុំដេកជាមួយប្រុសច្រើនចឹងហេ៎ស»
«ឯងកំពុងគិតខុសហើយ»
«ការពិត មិត្តបងនិងបងសុទ្ធតែដូចគ្នា ខ្ញុំខំគិតថាបងជាមនុស្សល្អ អាចឲ្យខ្ញុំពឹងពាក់បាន ពេលខ្ញុំលំបាក ត្រូវការជំនួយ តែការពិត បងដូចជាមិត្តបងចឹង ខ្ញុំមិនគួរណាលង់ជឿមនុស្សដូចជាបងសោះ បងជាមនុស្សអាក្រក់ដូចមិត្តបង ខ្ញុំស្អប់បង ហ្ហឹកៗ...»ជុងគុគទ្រហ៊ោយំដូចកូនក្មេង។ អន់ចិត្ត ឈឺចាប់ធ្វើអីមិនបាន មានតែអង្គុយយំនៅលើឥដ្ឋ ស្រែកយំខ្លាំងៗ សំឡេងលាន់ឮរំពងពេញផ្ទះ។
«ស្តាប់បងសិនៗ»យ៉ុនគីចូលមកអង្អែលឱបខ្នងរាងតូចស្រាលៗជាការលួងលោម និងផ្តល់កំលាំងចិត្ត ទើបនិយាយបកស្រាយបន្ត...
«ការពិតមិនដូចឯងគិតទេ បើបងមិនជឿឯង បងនាំឯងមកទីនេះធ្វើអី នាំឯងចេញពីវា នាំឯងមកសាងជីវិតថ្មី ឈប់រស់នៅផ្ទះអាថេយ៍ទៀត គិតទៅមើស បងជាមនុស្សអាក្រក់ដូចឯងនិយាយមែនទេ? កន្លងមក ទង្វើបងបង្ហាញថាបងជាមនុស្សអាក្រក់ហេ៎សជុង...»
«គឺ...ហ្ហឹកៗ...គឺ...»អាល្អិតមិនតប តែយំអន្ធឹកៗ ងើយសម្លឹងមុខនាយភ្លឹសៗ ទឹកភ្នែកហូរពីប្រឡង់ភ្នែកមូលក្រឡង់មិនឈប់។
«បើបងអាក្រក់ បងធ្វើបាបឯង បងមិននាំឯងមកទីនេះទេ បងយកឯងទៅឲ្យអាថេយ៍ធ្វើបាបវិញហើយ»
«ចុះដែលបងនិយាយមិញនោះ?»
«បងខុស ដែលបងនិយាយបែបហ្នឹង តែបងមិនបានគិតថាកូននេះជាកូនប្រុសផ្សេងទេ ហើយបងក៏មិន បានគិតថា ឯងដេកជាមួយប្រុសមិនរើសមុខដែរ បងជឿជាក់លើឯង»
«ខ្ញុំសុំទោស ដែលជ្រុលមាត់ថាឲ្យបង»
«មិនអីទេ តែលើកក្រោយកុំចូលចិត្តគិតអីតែឯងទៀត ស្តាប់គេនិយាយឲ្យចប់សិន ចាំបញ្ចេញមតិ»
«បាទ...សុំទោសបងប្រុស»
«បានហើយ ឆាប់ទៅងូតទឹក និងបានញ៊ាំបាយហើយចូលគេង»គេជូតទឹកភ្នែកលើថ្ពាល់រាងតូចថ្នមៗ
ក្រោយឃើញអាល្អិតមានស្នាមញញឹមជាថ្មី។
«បងក៏ដូចគ្នា»
«បងដឹងហើយ...»
.....ញ៊ាំអាហាររួច ជុងគុគឡើងមកលើបន្ទប់របស់ខ្លួនដើម្បីសម្រាក។ តែមុនចូលគេង គេឈរសម្លឹងមើល
ព្រះចន្ទ ដៃអង្អែលពោះរាប់ស្មើររបស់ខ្លួនតិចៗ។
«កូនសម្លាញ់ ពេលនេះមិនដឹងជាប៉ាកូននឹកពួកយើងអត់ទេ...»គេពោលម្នាក់ឯង ចិត្តសែននឹកដល់មនុស្សដែលខ្លួនស្រលាញ់ បុរសដែលខ្លួនគេងកើយទ្រូងរាល់យប់មិនដែលខាន។
អ្នកណាថាគេមិនខ្វល់ ពេលឮយ៉ុនគីនិយាយថាថេហ្យុងខលមក ដើម្បីឲ្យការពារគេ គេខ្វល់ណាស់ ត្រេកអរណាស់ ដែលនាយខលមកបែបហ្នឹង ទោះនាយមិនបាននិយាយជាមួយគេ តែគេក៏សប្បាយចិត្ត នាយបារម្ភពីគេ នោះបានន័យថា នាយអាចជាមាន កូនចិត្តគិតដល់គេនិងកូន។
«ម៉ាក់នឹកប៉ាកូនខ្លាំងណាស់ ម៉ាក់ចង់ឱបគេ ចង់គេងកើយទ្រូងគេ ចង់ឱបគេឲ្យណែនៗ ដើម្បីទទួលភាពកក់ក្តៅពីរង្វង់ដៃគេ តែពេលនេះលែងបានធ្វើបែបហ្នឹងទៀតហើយ ប៉ាកូនបានដេញពួកយើងចេញពីផ្ទះ ពួកយើងមិនអាចជួបមុខប៉ាកូនទៀតទេ»ទឹកភ្នែកហូរមកមិនឈប់ ពេលគិតដល់នាយគ្រប់ពេល។
បេះដូងនេះ ចិត្តមួយនេះ នៅតែគិត នៅតែនឹក នឹកគ្រប់ពេល នឹកគ្រប់ដង្ហើមចេញចូល មិនថាឃ្លាតឆ្ងាយគ្នាទៅហើយក្តី នៅតែនឹកគ្រប់ពេល។ ចង់ឱបណាស់ ចង់ជួបណាស់ ចង់ដឹងថាអ្នលខាងនោះសុខទុក្ខយ៉ាងណា? យ៉ាងណាហើយពេលគេមិននៅក្បែរ មានគិត ដល់គេនិងកូនដែរទេ?
មិនគិត មិនខ្វល់ពីគេក៏មិនអី តែសម្រាប់គេ នៅតែនឹកជានិច្ច ទោះចាកចេញហើយក្តី តែសូមប្រាប់ថា នៅតែស្រលាញ់ ស្រលាញ់មិនប្រែ...#ថេយ៍ស៊ី
JE LEEST
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Actie«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )