នៅក្នុងចម្ការឯណេះវិញ កម្មករនៅតែធ្វើការរបស់ពួកគេដដែល ជុងគុគនិងសៀម៉ីក៏ដូចគ្នាលើកលែងតែលីណាម្នាក់ដែលមិនឃើញមក ព្រោះថេហ្យុងបានហៅគេឲ្យទៅនិយាយជាមួយ។
''អាគុគ! ថ្ងៃនេះមិនឃើញនាងលីណាមកធ្វើការសោះ សង្ស័យលួចកិច្ចការងារម៉ងនាងហ្នឹង''សៀម៉ីបេះទំពាំងបាយជូរបណ្តើរលួចរអ៊ូបណ្តើរ។
''នាងអាចជាមិនស្រួលខ្លួនក៏ថាបាន''
''វាមិនដែលអ្នកណាឈឺញឹកញាប់ចឹងទេ''
''ឯងនេះគិតច្រើនរហូត''ជុងគុគអស់ សំណើចនិងនាង ដែលចូលចិត្តគិតរឿងមិនល្អ។
''ឯងតែបែបហ្នឹង ក្រែងលើកមុននាងធ្វើបាបឯងមិនចឹង នេះសំណាងហើយ ដែលចៅហ្វាយមិនបានដាក់ទោសឯង កុំអីយើងទៅវាយនាងឲ្យដឹងសរខ្មៅម្តង''នាងដឹងរឿងដែលចៅហ្វាយមិនបានដាក់ទោសជុង ក៏ដោយសារតែជុងគេប្រាប់។
''តែយើងមិនទាន់មានភស្តុតាងដែលថានាងជាអ្នកធ្វើទេ បានត្រឹមដឹងថានាងជាអ្នកនាំថេទៅកន្លែងនោះ''
''នឹងហើយដែលនាងជាអ្នករៀបគម្រោង ថ្ងៃនោះនាងថែមទាំងសុំច្បាប់ឈប់ សម្រាកទៀត ប៉ុន្តែសុំឈប់ឯណាបែរជានាំចៅហ្វាយទៅកន្លែងដែលឯងត្រូវគេចោតប្រកាន់ បញ្ជាក់ថានាងនិងហើយដែលរៀបគម្រោងការធ្វើបាបឯង''
''ឯងប្រាកដចិត្តមែនទេ?''
''១០០% បើសិនថ្ងៃនោះនាងមិនបានឈប់ច្បាប់ឈឺហើយមកធ្វើការធម្មតា យើងអាចមិនសង្ស័យនាងទេ តែនេះនាងសុំច្បាប់ឈឺ តែបែរជានាំចៅហ្វាយទៅចាប់កំហុសឯង ដូចដឹងមុនថាឯងដេកជាមួយអាប្រុសពីរនាក់នោះចឹង ត្រូវហើយ! ចុះឯងបានដេកជាមួយពួកវាពិតមែនហេ៎ស?''
''យើងអត់ដឹងទេ ក្រោកឡើងឃើញខ្លួនឯងគេងទាំងននោលគោក ថែមទាំងមានបុរសពីរនាក់គេងក្បែរទៀត ព្រោះយើងសន្លប់ ទើបយើងមិនដឹង''គេឱនមុខចុះ ពេលគិតដល់រឿងនេះ។
សូម្បីតែគេខ្លួនឯងក៏មិនដឹងដែរថាបានគេងជាមួយបុរសពីរនាក់នោះឬក៏អត់ អ្វីដែលគេដឹង ពេលក្រោកមកឃើញថេហ្យុងឈរចំពោះមុខ និងបុរសពីរនាក់ទៀតគេងក្បែរគេ តែគេជឿថា បុរសនោះមិនបានធ្វើស្អីគេនោះទេ បើគេត្រូវពួកនោះរំលោភមែន ផ្នែកខាងក្រោមរបស់គេប្រាកដជាឈឺ ដូចដែលថេហ្យុងធ្លាប់ចាប់រំលោភគេ តែនេះអត់ឈឺអីតិច ដើរបានដូចធម្មតាទៀត។
''កុំគិតច្រើនអី ដរាបណាឯងមិនដឹង បានន័យថាឯងនៅបរិសុទ្ធ អ្វីដែលសំខាន់! ឯងនៅតែជាមិត្តរបស់យើងជានិច្ច''នាងនិយាយផ្តល់កំលាំងចិត្តឲ្យគេ មិនចង់ឃើញទឹកមុខរបស់មិត្តស្រពោនបែប ហ្នឹង។
''យើងអរគុណឯងណាស់សៀម៉ីដែលជួយលើកទឹកចិត្តយើងនិងជួយយើងមករហូត ចុះបើយើងប្រាប់ឯងថាយើងមិនបាននៅបរិសុទ្ធ ឯងខឹងយើងទេ?''
''រឿងអីត្រូវខឹង ឯងជាមិត្តយើងណា យើងមិនខឹងហើយក៏មិនស្អប់ឯងដែរ តែថា...ឯងអស់ស៊ីនជាមួយអ្នកណា? កុំប្រាប់ថា...''
''អ្ហឹម!! គឺចៅហ្វាយឯងនឹងហើយ''
''អ្អាយ៎យយ...នេះឯងបានគេងជាមួយចៅហ្វាយហើយហេ៎ស?''នាងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន។ មិត្តរបស់នាងនេះអាចដេកជាមួយចៅហ្វាយខ្លួនទៀត នាយសង្ហាក៏សង្ហា មានក៏មាន មិនដឹងថារសជាតិឆ្ងាញ់យ៉ាងណាទេ គិតទៅក្តីសុខដល់
ហើយ ក្តីសុខជំនួសមិត្ត។
''ឯងស្រែកសប្បាយចិត្តស្អីឯង?''
''ត្រេកអរជំនួសឯងនិងណាដែលបានដេកជាមួយចៅហ្វាយ យើងហាស ឱកាសមើលមុខគាត់ចំមិនសូវមានផង តែឯងបានគេងកើយទ្រូងរបស់គាត់ទៀត ហេតុអីមិនមែនជាយើងចឹង ហ្អឹកៗៗ''នាងល្អិតពេបមាត់ធ្វើយំតូចចិត្ត។
''ចឹងបម្រើគេជំនួសយើងទៅចឹង ចាំយើងប្រាប់គេឲ្យថាឯងចង់ធ្វើជាស្រីបម្រើរបស់គេ''
''អត់ចង់ទេ យើងគ្រាន់និយាយលេងតើ អ្នកណាទៅចង់ទៅ ចៅហ្វាយមានស្រីច្រើនសឹងអី បើលង់ខ្លួនជ្រុលស្រឡាញ់គាត់ ខ្លាចទឹកភ្នែកជោគខ្នើយ''
''យើងលង់ខ្លួនស្រឡាញ់គេហើយ''
''ឯងថាមិច?''
''យើងស្រឡាញ់គេហើយ''អាល្អិតឱនមុខចុះ ចង់សម្រក់ទឹកភ្នែកពេលគិតដល់ចំណុចនេះ។
''មិនអីទេៗ យើងជឿថាឯងអាចយកឈ្នះបេះដូងគាត់ឲ្យមកស្រឡាញ់ឯងវិញ ដរាបណាឯងនៅមានពេលនៅក្បែរគាត់''
''មិនងាយស្រួលដូចឯងនិយាយទេ ឯងក៏ដឹងថាគេមានស្រីរាប់មិនអស់ ថែមទាំងមានអ្នកនាងជីណាដែលជាសង្សារគេទៀត យើងមិនអាចយកក្តីស្រឡាញ់គេបានទេមើលទៅ ព្រោះគេស្អប់យើង យើងជាកូនចោរ ជាកូនអ្នកដែលគេងប្រវ័ញ្ចលុយគេ គេច្បាស់ជាស្អប់យើង''កាន់តែគិតកាន់តែចង់យំ។
យំអាណិតខ្លួនឯង អាណិតបេះដូងខ្លួនឯងមិនគួរណាលង់ខ្លួនស្រឡាញ់ប្រុសឈាមត្រជាក់ ប្រុសគ្មានបេះដូងដូចជានាយ។ មនុស្សដូចនាយ បានតែយកគេកំដរអារម្មណ៍នៅលើគ្រែ ពេលណាចង់ក៏មករកគេ ពេលណាមិនចង់ក៏ទៅរកស្រីផ្សេងឲ្យបម្រើដេកឱបពេញមួយយប់។
''ឯងគិតច្រើនពេកហើយ ចៅហ្វាយអាចមិនមែនជាមនុស្សបែបហ្នឹងក៏ថាបាន បើគាត់ស្អប់ឯង គាត់មិនគេងជាមួយឯងចឹងទេ''
''គេដេកជាមួយយើង ដោយសារតែចង់ជាន់ឈ្លីយើង រឿងអីដែលគេធ្វើមិនបាននោះ ឯងមិនដែលធ្លាប់រស់នៅជាមួយគេ ឯងមិនយល់ទេ ឃើញគេខាងក្រៅស្រស់សង្ហាចឹងមែន តែគេឃោឃៅណាស់''
''ចុះឯងនៅស្រឡាញ់គាត់ទេ?''
''ស្រឡាញ់! ស្រឡាញ់ទាំងដឹងគ្មានសង្ឃឹម''
''បើហត់ ក៏សម្រាកទៅ មានយើងចាំផ្តល់កម្លាំងចិត្តដល់ឯងណា''
''អរគុណឯងណាស់សៀម៉ីដែលនៅក្បែរយើងនិងចាំជួយផ្តល់កម្លាំងចិត្តឲ្យយើងរហូតមក''អាល្អិតខំបញ្ចេញស្នាមញញឹមខ្សោះបែបមិនសូវមានជាតិ
''ពួកយើងជាមិត្តនិងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក មិនថាមានសុខឬទុក្ខ ត្រូវចែករំលែកគ្នាគ្រប់រឿង យល់ទេ?''
''យល់ហើយ''
''ចឹងឆាប់ញញឹមឲ្យយើងឃើញមក''
''ញញឹមមិនចេញទេ''
''ត្រូវតែចេញ នេះជាបញ្ជា''
''យើងកើតទុក្ខ ឲ្យញញឹមមិចចេញ''
''សាកញញឹមតិចក៏បាន វាមិនខាតទេ''
''ហិហិ''អាល្អិតព្យាយាមសើចបន្លំ។
''បែបហ្នឹងមិនយកទេ''
''ចង់យ៉ាងមិចឯងនេះ''
''ចង់ឃើញឯងញញឹម ពេលឯងញញឹមស្អាតណាស់ឯងដឹងទេ''
''លង់សម្រស់យើងមែន''
''តិចតួចនិងណា បើឯងកុំជាមិត្តយើង កុំអីយើងញ៉ែយកធ្វើប្តីហើយ''
''យើងមិនយកឯងទេ មុខដូចបង្គួច''
''មុខឯងដូចទន្សាយ''
''គ្រាន់ជាងឯងដែរ''
''យ៉េស!! ឯងញញឹមចេញពីចិត្តហើយ''នាងខំនិយាយបន្លំជាច្រើន ដើម្បីតែឲ្យគេញញឹមឈប់គិតរឿងសោកសៅមុននេះ។
''សប្បាយចិត្តឯងនៅ?''
''សប្បាតចិត្តហើយ ត្រូវញញឹមរាល់ថ្ងៃឮទេ?''
''អ្ហឹមម!!!''គេទាំងពីរញញឹមដាក់គ្នាយ៉ាងស្រស់ ទើបបន្តការងាររបស់ខ្លួនបន្តទៀត និយាយគ្នាយូរហើយ ភ្លេចគិតពីរឿងការងារអស់រលីង...។
សូមរងចាំភាគបន្ត
#ថេយ៍ស៊ី
KAMU SEDANG MEMBACA
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Aksi«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )