ត្រឡប់មកពីឃ្លាំងចាស់វិញ ថេហ្យុងដើរចូលក្នុងផ្ទះ ស្រាប់តែលីណាដើរមកស្ទាក់ផ្លូវរបស់គេ។
«លីណា»
«ខ្ញុំមានរឿងចង់និយាយជាមួយចៅហ្វាយ»
«រឿងអី?»
«ទៅនិយាយកន្លែងផ្សេងបានទេ?»
«ទីនេះបានហើយ»
«រឿងសំខាន់ មិនអាចនិយាយទីនេះបានទេ»
«ក៏បាន»គេដើរទៅខាងក្រោយ ដើម្បីទៅនិយាយគ្នានៅសួនច្បារក្រោយផ្ទះ ដែលមាននាងដើរតាម ពីក្រោយ។
«ឆាប់និយាយមក»មិនឲ្យខាតពេលយូរ មកដល់កន្លែងអង្គុយភ្លាម គេរហ័សនិយាយទៅកាន់នាងតែ ម្តង។
«ខ្ញុំចង់ចេញពីទីនេះ»
«ហេតុអី?»
«ខ្ញុំចង់ឃើញពិភពលោកខាងក្រៅ ចង់ស្វែងយល់នូវជីវិតថ្មី ចង់កសាងជីវិតថ្មីដោយខ្លួនឯង»
«នាងប្រាកដទេ?»
«ចា៎! ដើម្បីកុំឲ្យចៅហ្វាយទើសទាល់ដោយសារខ្ញុំ ណាមួយចៅហ្វាយក៏មិនចង់ឲ្យខ្ញុំនៅទីនេះប៉ុន្មានទេ សូម្បីតែសៀម៉ីក៏ស្អប់ខ្ញុំ រួមទាំងអ្នកផ្ទះនេះ»
«នាងចង់ទៅនៅឯណា បើនាងគ្មានសាច់ញ្ញាតិនៅឯណាក្រៅពីទីនេះ»
«ចេះតែដើរៗ យ៉ាងណាក៏គ្រាន់ជាងនៅទីនេះដែរ ខ្ញុំចង់មកទីនេះ ដើម្បីធ្វើយ៉ាងណាឲ្យចៅហ្វាយចាប់អារម្មណ៍ខ្ញុំខ្លះ តែចៅហ្វាយមិនដែលខ្វល់ មិនដែល
រវល់ជាមួយខ្ញុំ អញ្ចឹងខ្ញុំមិនដឹងជានៅធ្វើអី នាំតែឲ្យចៅហ្វាយទើសទាល់ចិត្ត»
«នាងចង់បានប៉ុន្មាន?»
«៥០០០០$ បើចៅហ្វាយព្រម ខ្ញុំសន្យាថាឈប់រញ៉េរញ៉ៃជាមួយអ្នកគ្រប់គ្នា ជាពិសេសគឺជុងគុគ ខ្ញុំព្រមឈប់ឈ្នានីសគេ ឈប់និយាយអាក្រក់ពីគេ ឈប់ធ្វើបាបគេតទៀត ឈប់មួលបង្កាច់គេ បញ្ឃប់គ្រប់យ៉ាងដែលពាក់ព័ន្ធនិងគេទាំងអស់»
«នាងដឹងខ្លួនដែរហេ៎ស ថានាងធ្វើបាបគេ?»
«ចា៎ខ្ញុំដឹង ហើយក៏ដឹងថាចៅហ្វាយដឹងដូចគ្នា តែចៅហ្វាយមិននិយាយ ចៅហ្វាយអាចរងចាំថ្ងៃនេះយូរហើយក៏ថាបាន ដើម្បីឲ្យខ្ញុំនិយាយពាក្យថាចង់ចេញពីទីនេះ ព្រោះរូបរាងខ្ញុំ គ្មាននៅក្នុងក្រសែភ្នែកចៅហ្វាយ ដូចជាជុងគុគទេ តាំងពីដើមមក»
«តាមតែនាងគិត លុយ៥០០០០$យើងនិងឲ្យនាង តែយើងឲ្យនាងថែម៥០០០០$ទៀត ដើម្បីឲ្យនាងសាងជីវិតថ្មី តែនាងត្រូវសន្យានូវអ្វីដែលនាងនិយាយ មុននេះហាមធ្វើបាបជុងគុគតទៀត ទោះគេចេញពីទីនេះហើយក្តី តែហាមនាងឈប់រវល់ជាមួយជីវិតគេ»ទោះជុងគុគចាកចេញទៅហើយក្តី សម្រាប់គេ គេនៅតែបារម្ភ មិនចង់ឲ្យនរណាធ្វើបាបទាំងផ្លូវ កាយនិងផ្លូវចិត្ត។ ព្រោះគេធ្លាប់ធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តរួចមកហើយ ដូច្នេះគេចង់ប៉ះប៉ូវនៅកំហុសគ្រប់យ៉ាងវាអាចជាយឺតពេលបន្តិចពិតមែន តែយ៉ាងណាគេនៅតែធ្វើ។
«ចា៎បាន! ខ្ញុំសន្យា»
«ល្អ! ស្អែកនេះ យើងឲ្យគេរៀបចំលុយឲ្យនាង»
«ចា៎! ចាប់ពីស្អែកនេះទៅ ជីវិតខ្ញុំ ខ្ញុំជាអ្នកកំណត់ដោយខ្លួនឯង លែងមានចៅហ្វាយជាអ្នករៀបចំទៀត ហើយ»
«សង្ឃឹមថាពេលនាងចេញទៅ ជីវិតនាងនិងល្អជាង នេះ នាងបាននិយាយទៅហើយ ថាទីនេះនាងរស់ នៅមានតែទុក្ខ តែពេលនាងចេញទៅ ជីវិតនាងអាចជាល្អជាងនេះ»
«ខ្ញុំក៏សង្ឃឹមដូចគ្នា អញ្ចឹងខ្ញុំលាសិនហើយ ចៅហ្វាយ»នាងញញឹមដាក់គេបន្តិច រួចក៏ដើរទៅបន្ទប់របស់ខ្លួនទាំងញោចស្នាមញញឹមតាមគែមមាត់។
គម្រោងការទីមួយបានជោគជ័យ នូវឡើយតែគម្រោងការបន្ទាប់ទៀត។ គិតថានាងចេញទៅនេះ ដើម្បីចាប់ផ្តើមជីវិតថ្មីមែនទេ? គិតខុសហើយ ចាំតែមើលទៅ រឿងល្អៗច្បាស់ជាកើតឡើងប្រាកដណាស់...។
VOUS LISEZ
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )