ប្រាំថ្ងៃកន្លងផុតទៅ...
ថេហ្យុងនៅតែមិនទាន់ដឹងខ្លួន ទោះមានការមើល ថែពីជុងគុគ ឬក្រុមគ្រូពេទ្យក៏ដោយ។
«ប្រាំថ្ងៃហើយណា ពេលណាទើបលោកដឹងខ្លួន»
អំឡុងពេលនេះ គេលែងបន្តដាក់សេរ៉ូមទៀតហើយ រយះពេលប្រាំថ្ងៃកន្លងមក គេចាំជួយមើលថែ ចាំជូតខ្លួនឲ្យនាយគ្រប់ពេល រងចាំតែពេលណានាយក្រោកដឹងខ្លួនតែប៉ុណ្ណោះ។
«ខ្ញុំនឹកលោកណាស់ ថេហ្យុង»អាល្អិតយកដៃរបស់នាយដាក់លើថ្ពាល់ ស្របដោយទឹកភ្នែករបស់ខ្លួនកំពុងតែហូរ។ នាយដេកមិនដឹងថាគេនេះគ្រាំគ្រាចិត្តប៉ុណ្ណា? គេអង្គុយមើលនាយមិនហ៊ានសូម្បីតែព្រិចភ្នែក។ ចង់ឃើញនាយភ្ញាក់ឡើងឃើញមុខគេមុនគេ។
«អ្ហឹម...ទ៎...ទឹ..ទឹក...»ម្រាមដៃរបស់នាយស្រាប់តែកម្រើក បបូរមាត់ស្លេកហើបតិចៗ។
«ទឹកហេ៎ស ចាំបន្តិច»បានឃើញនាយហៅស្រែក
ហៅរកទឹក ចិត្តរបស់គេត្រេកអរជាពន់ពេក រហ័សងើបវឹងយកទឹកមកផឹកខ្លួនឯង រួចឱនទៅផ្តឹតលើមាត់របស់នាយដើម្បីបញ្ចូនបន្ត។
«ថេហ្យុង លោកយ៉ាងមិចហើយ?»ឃើញនាយបើកភ្នែកភ្លឹសៗ អាល្អិតក្រសោបប្រអប់ដៃរបស់នាយយ៉ាងណែនដៃ។
«ខ្ញុំមិនទាន់ស្លាប់ទេហេ៎ស?»
«ហេតុអីនិយាយបែបនេះ លោកមិនបានកើតអីទេ លោកគ្រាន់តែគេងសន្លប់ច្រើនថ្ងៃប៉ុណ្ណោះ»
«ខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយ?»
«ប្រាំថ្ងៃហើយ»
«ហ្ហឹម...»គេរំកិលខ្លួនដើម្បីក្រោក មានជំនួយពីជុងគុគផងដែរ។
«ក្នុងខ្លួនលោកយ៉ាងមិច ត្រូវការឲ្យខ្ញុំហៅគ្រូពេទ្យឲ្យទេ?»
«មិនអីទេ ខ្ញុំលែងអីហើយ»
«ខ្ញុំបារម្ភពីលោកណាស់ ឃើញលោកគេងច្រើនថ្ងៃ ខ្ញុំខ្លាចថាលោកមិនដឹងខ្លួនវិញ»ទឹកមុខរបស់គេរកកល់ចង់យំ។ បើសិននាយនៅតែគេងបែបនេះរហូត មិនព្រមដឹងខ្លួនវិញ មិនដឹងថាគេត្រូវរស់យ៉ាងណាទេ បើសិនជាគ្មាននាយ។
«ឯងបារម្ភពីខ្ញុំពិតហេ៎ស?»
«ពិតណា ខ្ញុំបារម្ភពីលោកពិតមែន»
«មែនហើយ ចុះកូន? កូនកើតអីដែរអត់?»
«កូនមានសុខភាពល្អណាស់ កូនរបស់ពួកយើងមិនងាយកើតអីនោះទេ»នាយតូចយកដៃរបស់មនុស្សមាឌធំ ដើម្បីឲ្យស្ទាបពោះរបស់ខ្លួន។
«កូនរបស់យើង?»
«មែនហើយ កូនរបស់ពួកយើង»ស្នាមញញឹមរបស់អាល្អិត កាន់តែធ្វើឲ្យថេហ្យុងចម្លែកកាន់តែខ្លាំង។ កូន របស់យើង បានន័យថាជុងគុគព្រមអត់ទោសឲ្យគេ ព្រមទទួលយកគេមែនទេ បានពោលពាក្យថាកូន របស់យើង។ ទាំងដែលពីមុន មិនដូចពេលនេះ។
«លោកភាំងអ្វី?»ឃើញនាយភ្លឹកៗ អត់មិនបាននិង សួរ។ ឬមួយគេនិយាយខុសអ្វីមែនទេ??
«ខ្ញុំ..ខ្ញុំ...»
«ប្រហែលលោកឃ្លានហើយ ចាំខ្ញុំទៅទិញអីឲ្យលោកញ៊ាំ នៅចាំទីនេះហើយណា...»និយាយរួច គេដើរចេញពីបន្ទប់ ដើម្បីរកអ្វីឲ្យនាយញ៊ាំ។ ខុសអីតែថេហ្យុងនេះ រវល់អង្គុយភ្លឹកនៅហ្នឹង។
«ឯងយល់សពមែនទេ អាថេយ៍!»គេមួលដើមដៃរបស់ខ្លួន ឃើញថាវាឈឺ។ អញ្ចឹងមិនបានន័យថាគេមិនបានយល់សពទេ គ្រប់យ៉ាងជាការពិត។
ក្រោកពីសន្លប់ ក៏បានឃើញជុងគុគនៅក្បែរខ្លួនមុនគេ នេះអាចបញ្ជាក់បានទេ? ជុងគុគលែងខឹងស្អប់គេ ដូចពីមុនទៀតនោះ?
ក្រាក...
«អាថេយ៍! ដឹងខ្លួនហើយហេ៎ស?»យ៉ុនគីចូលមក ព្រមជាមួយខ្វាងស៊ុកដែលមានរបស់យកមកជាមួយ។
«ទើបមិញនេះទេ»
«សន្លប់ច្រើនថ្ងៃហើយឯងនេះ យើងស្មានតែឯងដេកលែងក្រោកមកវិញហើយតើស...»
«យើងស្មានតែយើងស្លាប់ដូចគ្នា»
«គ្រប់គ្នាបារម្ភពីចៅហ្វាយណាស់ បើដឹងថាចៅហ្វាយដឹងខ្លួន ពួកគេច្បាស់ជាត្រេកអរ»ខ្វាងស៊ុក
«ចុះអ្នកណាជាអ្នកផ្តល់ឈាមឲ្យយើង?»គេដឹងថាឈាមរបស់គេពិបាករក ដូច្នេះដែលគេអាចរស់បាន ប្រាកដជាមានអ្នកផ្តល់ឈាមឲ្យគេ រឹតតែមិនអាចជាយ៉ុនគីឬជុងគុគនិងខ្វាងស៊ុកឡើយ។
«កម្មករនៅក្នុងចម្ការជាអ្នកផ្តល់ឈាមឲ្យឯង»
«ចុះឯងបានផ្តល់លុយឲ្យគេខ្លះឬនៅ?»
«ផ្តល់ឲ្យហើយ ចុះជុងគុគទៅណា មិចមិនឃើញ នៅជាមួយឯង?»យ៉ុនគីគេងាកឆ្វេងងាកស្តាំសម្លឹងរកមើលមនុស្ស។
«ចេញទៅទិញអីនៅខាងក្រៅបាត់ហើយ»
«ឯងដឹងទេ? ពេលឯងសន្លប់ គឺមានតែជុងគុគទេដែលចាំជួយមើលថែឯង ចាំជូតខ្លួនឲ្យឯង បារម្ភឯងជាងអ្នកណាទាំងអស់ ពេលខ្លះមិនញ៊ាំបាយក៏មាន»
«គេធ្វើបែបហ្នឹងដើម្បីអី?»
«មកពីជុងគុគនៅស្រលាញ់ឯងនោះអី អាភ្លើ»
«ក្រែងគេស្អប់យើងមិនចឹង?»គេរំភើប ដែលបានឮថាអាល្អិតបារម្ភពីគេខ្លាំង ហើយជាមនុស្សតែម្នាក់ដែលចាំជួយគេ។ គ្រាន់តែចង់សួរពើរ សួរឲ្យដឹងកាន់តែច្បាស់ជាងនេះ។
«ដោយសារឯងជិតងាប់ ជុងគុគខ្លាចអត់ប្តី ខ្លាចកូន កំព្រា ទើបគេឈប់ស្អប់ឯងនិងណា..»និយាយនេះគ្រាន់តែកុហក បោកចិត្តឲ្យមិត្តសម្លាញ់ជឿ។ បើវាអត់ខួរមិនចេះគិតក៏ហី ទុកឲ្យល្ងង់នៅហ្នឹងទៅ។
«លោកយ៉ុននិយាយកុហកចៅហ្វាយទេ»ខ្វាងស៊ុកឃើញមុខចៅហ្វាយដូចមានគេយកទៅបាញ់ចោល ទើបបដិសេធនៅចម្លើយរបស់យ៉ុនគី។
«មកពីវាមិនចេះគិតដោយខ្លួនឯង»
ក្រាក...
«បងយ៉ុន បងខ្វាងស៊ុក!»សំឡេងរបស់ជុងគុគ កាត់ផ្តាច់ការសន្ទនារវាងពួកគេទាំងបីឲ្យក្រឡេកមើល។
«ជុងគុគ ទើបមកពីណា?»យ៉ុនគី
«មកពីទិញអាហារឲ្យថេយ៍ញ៊ាំ ពួកបងមកដល់យូរ ហើយហេ៎ស?»អាល្អិតតប ដាក់របស់របរនៅលើតុ។
«បាទ មកដល់មួយសន្ទុះហើយ»យ៉ុនគី
«ចឹងញ៊ាំអីជុំគ្នាទៅ ខ្ញុំទិញអាហារមកច្រើនណាស់»
«ចឹងក៏បាន បងកំពុងតែឃ្លានល្មម ខ្វាងស៊ុក ឯងញ៊ាំ ដែរទេ?»យ៉ុនគី
«ខ្ញុំញ៊ាំរួចហើយ មុនមក ចឹងខ្ញុំសុំចេញទៅយាមនៅខាងក្រៅសិន»
«អូខេ»ថាហើយ ខ្វាងស៊ុកក៏ចេញទៅ។
«ថេយ៍លោកចង់ញ៊ាំអី ខ្ញុំទិញមកច្រើនណាស់»
«អីក៏បានដែរ»
«បងប្រុសបើចង់ញ៊ាំអី ដាក់ចានខ្លួនឯងទៅ ខ្ញុំបញ្ចុកថេយ៍សិន»ជុងគុគចាប់អាហារបីបួនមុខដាក់ចាន រួចទាញកៅអីអង្គុយក្បែរនាយ ដើម្បីបញ្ចុក។
«អាថេយ៍វាមានដៃសោះ ចាំបាច់បញ្ចុកវាធ្វើអី?»
«តែគេកំពុងឈឺណា បងកុំច្រណែនខុសរឿង»
«ឆឹស..»គេឈប់ប្រកែក យកអាហារដាក់ចានញ៊ាំខ្លួនឯងធ្វើព្រងើយ។ ថេហ្យុងឃើញហើយលួចអស់សំណើច គេមិនតបត ទុកឲ្យអាល្អិតបញ្ចុកដូចកូនក្មេង ចេះTake care គេបែបនេះ គួរឲ្យស្រលាញ់ដល់ ហើយ។
«ក្តៅណាស់»ថេហ្យុង
«ចាំខ្ញុំផ្លុំឲ្យណា..»នាយតូចផ្លុំអាហារធ្វើមាត់ជីបអូច ដែលទង្វើនេះ ធ្វើឲ្យថេហ្យុងញញឹមបិទមាត់មិនជិតឡើយ។ តែសម្រាប់យ៉ុនគីវិញ ដូចជាគ្មានអ្នកណាខ្វល់ជាមួយគេសោះ អង្គុយញ៊ាំបាយម្នាក់ឯងហើយ ត្រូវមកឃើញគេផ្អែមល្អែមនៅនិងមុខទៀត។
«ជ្រេញណាស់...»....
#ថេយ៍ស៊ី
ESTÁS LEYENDO
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Acción«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )