''អ្អាយ៎យយ....''
សំឡេងស្រែកបន្លឺឡើងយ៉ាងខ្លាំង ខ្លួនប្រាណអាល្អិតត្រូវនាយយកម្ហូបអាហារស្រោចលើក្បាលរបស់គេយ៉ាងព្រៃផ្សៃ។
''ក្តៅ ក្តៅណាស់''
''ស៊ីមិនកើត គ្មានរសជាតិ''
''បើញ៉ាំមិនកើតហេតុអីចាំបាច់មកជះលើក្បាលខ្ញុំ? ហ្អឹកៗ ខ្ញុំក្តៅ''
''ក្រែងឯងនិយាយខ្លួនឯងមិនចឹង បើយើងស៊ីមិនកើត ឲ្យជះលើក្បាលឯង យើងស៊ីវាមិនកើត យើងជះលើក្បាលឯងតាមឯងនិយាយហើយតើ''
ជុងគុគមិនមាត់ គេខាំមាត់សម្រក់ទឹកភ្នែក ទោះជាឈឺរាងកាយ តែឈឺចិត្តដែលត្រូវនាយនិយាយធ្វើ
បាបជាន់ឈ្លីច្រើនជាង។
''សម្លឹងមើលអីទៀត? ឆាប់ជូតសម្អាតឲ្យស្អាតភ្លាមទៅ យើងមិនមែនរូបចម្លាក់ទេ''
''ខ្ញុំអាចសុំប្តូរឈុតសិនបានទេ?''
''មិនបាន! ជូតសម្អាតឲ្យរួច ទើបឯងមានសិទ្ធិ''
''តែ...''
''គ្មានតែគ្មានស្ករអីទាំងអស់ បើយើងមកវិញនៅមិនទាន់ឃើញហើយ ឯងដឹងតែត្រូវហើយ អ្នក ណាក៏ហាមជួយវាដែរ បើយើងឃើញ យើងនឹងដេញចេញឲ្យអស់''ថេហ្យុងញញឹមចុងមាត់ ទើបឈានជើងចាកចេញពីទីនោះឡើងទៅខាងលើមើលការងាររបស់ខ្លួន។
''អាល្អិត! ចាំបងជួយណា...''យូមីដែលជាអ្នក បម្រើនៅទីនេះ ឃើញចៅហ្វាយខ្លួនធ្វើទង្វើព្រៃ ផ្សៃដាក់ក្មេងថ្មីបែបនេះ នាងមានចិត្តអាណិតយ៉ាងខ្លាំង នេះបើសិនម៉ែដោះនៅទីនេះដែរ អ្នកប្រុសគេប្រហែលជាមិនកាចសាហាវដល់ថ្នាក់ហ្នឹងទេ។
''មិនអីទេបង! ខ្ញុំធ្វើខ្លួនឯងបាន''
''តែខ្លួនរបស់ឯង-''
''ខ្ញុំមិនចង់នាំទុកដល់បងទេ បងទៅសម្រាកចុះ'' យូមីមិនមាត់ តែនាងដកដង្ហើមធំចាកចេញទៅបន្ទប់ស្នាក់របស់ខ្លួន។
ជុងគុគដើរទៅយកប្រដាប់សម្អាត នឹងក្រណាត់មួយមកជូតឥដ្ឋដែលប្រលាក់កាកសំណល់ដែលនាយធ្វើមកលើគេ។ គេជូតបណ្តើរលួចយំបណ្តើរ ដៃកាន់ក្រណាត់សង្កត់លើឥដ្ឋភ្ជាប់ជាមួយកំហឹង ក្នុងចិត្តកំពុងតែគិតថាគេអាចទ្រាំបានឬអត់? ថ្ងៃដំបូងរបស់គេ នាយបញ្ចេញភាពឃោឃៅមកលើគេទៅហើយ តើថ្ងៃបន្ទាប់គេអាចទ្រាំបានទេ? ឬមួយគេត្រូវស្លាប់ដោយសារតែស្នាដៃនាយនឹងមែនទេ?
''ហ្អឹកៗ...ឯងត្រូវតែទ្រាំ ទ្រាំដើម្បីប៉ារបស់ឯង''គេខាំមាត់សង្កត់ចិត្តព្យាយាមហាមទឹកភ្កកុំឲ្យហូរ ព្រោះទឹកភ្នែករបស់គេមានតម្លៃណាស់ មិនគួរស្រក់ចុះមកដោយសារតែប្រុសចិត្តព្រៃផ្សៃ ចិត្ត អប្រិយដូចជានាយទេ។
ទម្រាំហើយរួចរាល់នឹងធ្វើការងារផ្ទះបន្តទៀត គេប្រើពេលជិតពីរម៉ោង ពេលនេះគឺម៉ោង11យប់ជិត កណ្តាលអាធ្រាត។
''ហត់ខ្លាំងណាស់''អាល្អិតជុងគុគគោះស្មារបស់ខ្លួនតិចៗ ព្រោះថាវាឈឺចុកស្រពន់ខ្លាំងពេក។
''បន្ទប់ស្នាក់ខ្ញុំនៅឯណា? ខ្ញុំមិនទាន់មានបន្ទប់ទេ ធ្វើម៉េចទៅ''គេបើកភ្នែកឡេងឡង់ ងាកឆ្វេងងាក ស្តាំរកមើលផ្លូវទៅសម្រាក តែភ្លេចគិតថាថេហ្យុងមិនទាន់អនុញ្ញាតឲ្យគេមានបន្ទប់ដូចអ្នកបម្រើដទៃទេ។
''រួចហើយឬ?''សំឡេងរាងសង្ហាចុះមកពីកាំ ជណ្តើរម្តងមួយសួរទៅកាន់អាល្អិត។
''បាទ!''
''ឯងនៅធ្វើអីទៀត?''
''ខ្ញុំមិនទាន់មានបន្ទប់គេងទេ''ជុងគុកឱនមុខចុះ។
''គេងលើឥដ្ឋនៅបន្ទប់ទទួលភ្លៀវទៅ''
''តែវាត្រជាក់ណាស់លោក''
''ចង់ជំទាស់សម្តីយើងហេ៎ស?''
''អត់ទេ!''គេមិនហ៊ានងើយសម្លឹងមុខ សុខចិត្តខាំ មាត់លួចជេរនាយនៅក្នុងចិត្ត។
''បន្ទប់ឯងនៅខាងនោះ មូលហេតុដែលយើងឲ្យឯងគេងនៅផ្ទះយើង ដោយសារព្រឹកឡើងឯងត្រូវមានការងារធ្វើតាំងពីប្រលឹម កុំគិតថាយើងចិត្ត ធម៌ឲ្យឯងគេងលើគ្រែស្រួល''ថេហ្យុងគ្រាន់តែនិយាយកុហកថាឲ្យគេងលើឥដ្ឋ តែតាមពិតគេឲ្យកូនចៅគេរៀបចំបន្ទប់សម្រាប់អាល្អិតហើយ។
''ខ្ញុំត្រូវក្រោកម៉ោងប៉ុន្មាន?''
''អ្នកបម្រើគេក្រោកម៉ោង5:30នាទីព្រឹក តែចំណែកឯង ត្រូវក្រោកម៉ោង5 មុនពូកគេកន្លះ ម៉ោង ហាមជំទាស់!''
''អស់អ្វីឲ្យខ្ញុំធ្វើហើយមែនទេ?''ជុងគុគមិនតបត គេសុខចិត្តធ្វើជាសួរអ្វីផ្សេង ទោះនាយហាមាត់បញ្ជាឲ្យគេទៅស្លាប់ គេក៏គ្មានសិទ្ធិជំទាស់ ដរាបណាប៉ាគេនៅក្នុងដៃនាយ នាយចង់បញ្ជាឲ្យគេធ្វើអីគេក៏ព្រម។
''ល្អ! ឆាប់ចេញទៅ''អាល្អិតងក់ក្បាល គេដើរទៅបន្ទប់របស់គេនៅឈៀងកាំជណ្តើរនៃផ្ទះមួយនេះ ដែលនៅជាន់ខាងក្រោម។
''សប្បាយលេងដល់ហើយ យើងនឹងយកឯងធ្វើជាគ្រាប់អុកដើម្បីឲ្យប៉ាឯងឈឺចាប់ស្អិតទ្រូងម្តងបន្តិចៗ''ថេហ្យុង សម្លឹងមើលអាល្អិតដើរចូលបន្ទប់ពីចម្ងាយ ទឹកមុខពិលពុលញញឹមបែបកំណាច គេដើរឡើងទៅខាងលើបន្ទប់វិញដើម្បីសម្រាកយកកម្លាំងគិតរកវិធីថ្មីដើម្បីធ្វើបាបអាល្អិតបន្តទៀត។
ជុងគុគចូលមកបន្ទប់ ក្នុងបន្ទប់ទាំងមូលមានសភាពធំខ្លាំងណាស់ ធំជាងបន្ទប់អ្នកបម្រើដទៃ ទៀតគុណនឹងប្រាំ ប្រៀបបានជាសណ្ឋាគារមួយកន្លែងដែរអញ្ចឹង។
''ចូលងូតទឹកល្អជាង''គេទាញកន្សែងពោះគោចូលបន្ទប់ទឹក មិនចង់គិតរឿងបន្ទប់មួយនេះ មិន មែនគេមិនធ្លាប់គេងបន្ទប់បែបនេះនោះទេ គេក៏ធ្លាប់ដែរ តែរាងចម្លែកចិត្តតែប៉ុណ្ណឹង ព្រោះអីគេមានឈ្មោះជាអ្នកបម្រើនាយ តែបានបន្ទប់គេងពិសេសជាអ្នកបម្រើទូទៅ។
ក្រោយចេញពីសម្អាតខ្លួនហើយ គេដាក់ខ្លួនគេងលើពូកទន់ៗទាំងហត់នឿយ ដាក់ខ្លួនគេងហើយពិតជាស្រួលខ្លួនខ្លាំងណាស់ មិនទាន់ទាំងដល់មួយនាទីផង គេក៏គេងលង់លក់បាត់ទៅ ដោយសារតែមួយថ្ងៃនេះធ្វើការលើសម៉ោងទៅទៀត។ព្រឹកថ្ងៃថ្មី៚
អាល្អិតជុងគុគក្រោកតាមម៉ោងកំណត់ដែលនាយបានដាក់បញ្ជា! គេក្រោកមកសម្អាតផ្ទះ រៀបចំស្រោចទឹកផ្កា ធ្វើអាហារទុកឲ្យនាយមួយមុខពីរ ជៀសវាងនាយយកចាក់ចោលទៀត។
''អាល្អិត! ក្រោកលឿនដល់ហើយ''យូមី ដើរចូលមកក្នុងផ្ទះបាយ នាងឃើញអាល្អិតកំពុងតែញាប់ ដៃញាប់ជើងធ្វើម្ហូប។
''ចៅហ្វាយឲ្យក្រោកលឿនបន្តិចនឹងណាបង''
''មានអ្វីឲ្យបងជួយទេ?''
''បងជួយបកបង្គាឲ្យខ្ញុំបន្តិចទៅ ខ្ញុំចង់ធ្វើបបរ គ្រឿងសមុទ្រឲ្យគេ''
''រាល់ដងចៅហ្វាយផឹកតែកាហ្វេទេជំនួសអាហារពេលព្រឹក បងខ្លាចថាឯងធ្វើវាខក ខ្លាចត្រូវដូចម្សិលមិញ''
''បើគេមិនញ៉ាំ ពួកយើងញ៉ាំក៏បាន''
''អូខេ!''នាងដើរទៅយកបង្គាមួយថង់មកលាងទឹកយកមកស្ងោរសិនទើបបក តែមុននឹងធ្វើ ពួកគេក៏បន្តសួរនាំពីគ្នាខ្លះៗដែរ៖
''អាល្អិត!''
''បាទបង''
''ឯងឈ្មោះអីទៅ? បងមិនទាន់ស្គាល់ឈ្មោះឯងទេ មួយថ្ងៃហើយណា...''
''ខ្ញុំឈ្មោះជុងគុគ ចុះបងស្រីនោះ?''
''បងឈ្មោះយូមី ជាកូនម៉ាក់អ៊ុន តែគាត់បានលា ចាកលោកហើយ តាំងពីបងអាយុ15ឆ្នាំ តែអ្នក ប្រុសមើលថែបងមករហូត រហូតបងអាយុ30ឆ្នាំ នេះឯង''
''ចុះបងគ្មានគ្រួសារទេហេ៎ស?''
''បងគ្មានទេ! មានតែចៅហ្វាយទេដែលចិញ្ចឹមបង មើលថែបង ឲ្យកន្លែងស្នាក់នៅ ផ្តល់អាហារហូបចុកឲ្យបងមកដល់សព្វថ្ងៃ''
''គេចិត្តល្អដែរហេ៎ស?''ជុងគុគ យកសម្តីនាងមកគិត មិនសូវជឿនាងនិយាយប៉ុន្មានទេ នាយនេះហេ៎សដែលចិត្តល្អ? ចិត្តអាក្រក់ទៅមិនថាទេ។
''មែនណា បងដឹងថាឯងគិតអី តែការពិតអ្នកប្រុសជាមនុស្សល្អណាស់ គាត់មិនចិត្តអាក្រក់ដាក់អ្នកណាទេ''
''បើដូចបងនិយាយ ហេតុអីយប់មិញគេធ្វើបាបខ្ញុំខ្លាំងម៉្លេះ?''
''អើ...''នាងឆ្លើយមិនចេញ មិនដឹងថាតបបែបណា បើយប់មិញអ្នកប្រុសរបស់នាងឃោឃៅដូចឃើញពិតមែននោះ។
''កុំនិយាយអី ធ្វើអាហារបន្តទៅបង''ជុងគុគ ប្តូររឿង ឃើញទឹកមុខនាងតានតឹង គេមិនចង់ឲ្យនាងគិតច្រើន គិតមិនល្អលើអ្នកប្រុសខ្លួនឯង។
នាយអាចចិត្តល្អជាមួយអ្នកដទៃ តែជាមួយគេមិនដូចអ្នកផ្សេងទេ ដោយសារគេជាកូនចោរដែលលួចគេងលុយនាយ ដូច្នេះនាយគ្មានថ្ងៃធ្វើល្អជា មួយគេទេ នាយច្បាស់ជាធ្វើអាក្រក់ដាក់គេ សមហើយដែលគេត្រូវនាយធ្វើបាបបែបហ្នឹង។ តែគេមិនខឹងនាយទេ ទោះខឹង ក៏គ្មានប្រយោជន៍ មាន តែខាំមាត់ស៊ូទ្រាំ ទ្រាំដើម្បីថ្ងៃមុខ តែពីរឆ្នាំប៉ុណ្ណោះ គេអាចមានសេរីភាពពីនរកមួយនេះ ត្រូវទន្ទេចពាក្យថា ទ្រាំ ទ្រាំដើម្បីលោកប៉ារបស់គេ។សូមរងចាំភាគបន្ត
#ថេយ៍ស៊ី
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )