«គីម ជុងគុគ»
«អ្ហឹម..»សំឡេងរបស់ថេហ្យុង ធ្វើឲ្យជាតិថ្នាំសន្លប់នោះសាប គេបើកភ្នែកយឺតៗ ដើម្បីឲ្យសាំនឹងជាតិថ្នាំ ក្រឡេកមើលឆ្វេងស្តាំ បានឃើញបុរសប្លែកមុខមកពីណាក៏មិនដឹងគេងក្បែរគេ ថែមទាំងថេហ្យុងកំពុងឈរនៅពីមុខគេទៀត។«នេះ! នេះមានរឿងអីហ្នឹង? ថេហ្យុងលោក…»
ពេលមានស្មារតីគ្រប់គ្រាន់ គេចាប់ផ្តើមភ័យស្លន់ស្លោដូចមានរងពង ខ្លួនប្រាណក៏អាក្រាត ចុះប្រុសដែលគេងក្បែរគេនេះជាអ្នកណា ពេលនេះគេរង្វេងអស់ហើយ។«មានអ្វីបកស្រាយទេ គីម ជុងគុគ»សំឡេងស្អកៗសួរដោយកំហឹង ដៃក្តាប់សឹងតែបែក ឈាម មនុស្សដែលគេងកើយទ្រូងគេរាល់យប់ លួចណាត់ប្រុសពីរនាក់មកដេកជាមួយ សាហាវពេកហើយ។
«មានរឿងអី ថេហ្យុង មិនដូចលោកបានឃើញទេ ខ្ញុំមិនដឹងថានៅទីនេះដោយរបៀបណាទេ គ្រប់យ៉ាងមិនដូចលោកឃើញទេ ហ្ហឹកៗ លោកត្រូវជឿខ្ញុំ»កែវភ្នែករបស់នាយគេយល់បានច្បាស់ថានាយកំពុងតែយល់ច្រឡំខុសលើគេពេលឃើញគេក្នុងសភាពបែបនេះ។
«យល់ច្រឡំអីទៀត ឃើញច្បាស់ប៉ុណ្ណឹងហើយឯងនៅប្រកែកទៀតមែនទេ? ខ្វះកន្លែងនាំប្រុសមកដេកជាមួយណាស់មែនទេជុងគុគ ហេតុអីនាំប្រុសស្នេហ៍ឯងពីរនាក់មកគេងក្នុងចម្ការចៅហ្វាយចឹង?»លីណា ធ្វើជានិយាយ ដើម្បីឲ្យថេហ្យុងកាន់តែឆេះដុំលើសដើម នឹងមានកំហឹងកាន់តែខ្លាំង។
«មានរឿងអី នេះពួកលោកជាអ្នកណា? អូនសម្លាញ់ ពួកគេជាអ្នកណា?»បុរសដែលគេងជាមួយរាងតូចនោះភ្ញាក់ឡើង ព្រោះមានសំឡេងមករំខាន។
«ពួកលោកជាអ្នកណា? ហេតុអីនាំខ្ញុំមកទីនេះ ថេហ្យុងលោកកុំយល់ច្រឡំអី គ្រប់យ៉ាងខ្ញុំអាចបកស្រាយបាន លោកត្រូវជឿសម្តីខ្ញុំណា…»ជុងគុគចង់និយាយបកស្រាយឲ្យនាយយល់ តែនាយស្ងាត់ឈឹងមិនព្រមតបអីបន្តិចសោះ កែវភ្នែកសម្លឹងមកគេចង់ស៊ីសាច់ហុតឈាម ឃើញហើយគួរឲ្យខ្លាច។
«ឆាប់ប្រាប់មក ពួកឯងជាអ្នកណាហ៊ានចូលមកក្នុងចម្ការរបស់យើង ថែមទាំងហ៊ានយកមនុស្សរបស់យើងមកដេកជាមួយទៀតពួកអាចង្រៃ?» ថេហ្យុង
ESTÁS LEYENDO
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Acción«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )