ជុងគុគនាំសៀម៉ីមកកន្លែងផ្សេងគេចចេញពីរោងអាហារ ខ្លាចថាមានរឿងកាន់តែវែងឆ្ងាយ។
''អរគុណឯងណាស់សៀម៉ី ដែលជួយយើង''
''ជាមិត្តនឹងគ្នា ត្រូវតែជួយគ្នាចឹងហើយ តែយើងគុំនិងនាងលីណាយូរហើយ មុនពេលឯងមិនទាន់មកដល់ទីនេះ នាងជាមនុស្សល្អណាស់ មិនដូចពេលនេះទេ''''ប្រហែលនាងស្អប់យើងហើយ''
''ចឹងទេដឹង''
''ចឹងយើងទៅធ្វើការសិនហើយ ស្អែកចាំជួបគ្នាណា បាយៗ''''អូខេ!''ជុងគុគ ញញឹម ទាញម៉ូតូជិះសំដៅទៅផ្ទះធំទៅធ្វើការបន្តនៅទីនោះថែមទៀត។
''លំបាកឯងហើយជុងគុគ''
.....
មកដល់ក្នុងផ្ទះក្រោយប្រើពេលជិះម៉ូតូមកយ៉ាងយូរ មកដល់គេចូលមកផ្ទះបាយដើម្បីរកអ្វីញ៉ាំបន្ថែម នៅរោងអាហារញ៉ាំមិនបានបីម៉ាត់ផងក៏មានរឿងកើតឡើងបាត់។
''ជុងគុគ! មកវិញហើយហេ៎ស?''យូមី ដើរចូលមកព្រមជាមួយភីសាមួយប្រអប់ធំ។
''បាទបង''ជុងគុគ ឆ្លើយជាមួយនាង តែភ្នែកកំពុងសម្លឹងមើលរករបស់ញ៉ាំ គេបើកទូរទឹកកកដើម្បីរកអាហារក្រែងលោមានសល់ខ្លះ។
''ឯងរកអ្វីហ្នឹង?''
''រករបស់ប្រុងធ្វើម្ហូបនឹងណាបង''
''នេះមកញ៉ាំភីសាជាមួយបងមក ចៅហ្វាយគាត់ទិញមកឲ្យ''ឮដូចនេះ ជុងគុគរហ័សដើរមកអង្គុយលើតុបើកប្រអប់ភីសាយកមួយស្លាយញាត់ចូលមាត់យ៉ាងស្រេកឃ្លាន។''ជុងគុគ! ញ៉ាំមួយៗ កុំបង្ខំពេក''យូមី ជួយរឹតខ្នងអាល្អិត បើឃើញញ៉ាំមើលតែគេដណ្តើម។
''ឃ្លានខ្លាំងណាស់បង''គេឆ្លើយងួរៗ ដោយសារ តែជាប់របស់ញាត់ញ៉ាំ។
''ទៅចម្ការមិនបានញ៉ាំអីទេហេ៎ស?''
''អត់បានទេ''
''ម៉េចចឹង?''
''អស់អីញ៉ាំនឹងណា''
''អឺៗ ញ៉ាំឲ្យច្រើនទៅចឹង''នាងយកតែមួយ ក្រៅ ពីនោះទុកឲ្យគេញ៉ាំ បើមើលទៅដូចអត់បានញ៉ាំអីបីយប់បីថ្ងៃចឹងនោះ។កន្លះម៉ោងក្រោយ....
ប្រើពេលត្រឹមតែកន្លះម៉ោង ភីសាមួយប្រអប់ធំអស់យ៉ាងលឿនដោយស្នាដៃជុងគុគ។
''ឆ្អែតហើយបង ខ្ញុំទៅធ្វើការបន្តសិន''គេអង្អែលពោះខ្លួនឯងលេង រួចងើបចេញទៅខាងក្រៅធ្វើ ការបន្ត។
BẠN ĐANG ĐỌC
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Hành động«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )