ភាគ៦: ស្នាមថើបដំបូង

1.1K 71 2
                                    


  ថេហ្យុង នាំ ជុងគុគ មកកន្លែងព្យាបាលរបួសកន្លែងកម្មករ បើយកទៅភូមិគ្រឹះត្រូវចំណាយ ពេលយូរ ខ្លាចថាអាក្មេងនេះស្លាប់មុននិងទៅ ដល់។

  «ឯងនេះកំពូលនាំបញ្ហាដាក់យើងមែន»
  ក្រោយគ្រូពេទ្យលាងរបួសនិងរុំដៃឲ្យរាងតូចរួចហើយ នាយក៏និយាយទៅកាន់រាងតូចបែបស្តីបន្ទោស។

  «ខ្ញុំសុំទោស»
  ជុងគុគ បានត្រឹមតែឱនមុខចុះ ព្រោះគេពិតជាបង្កបញ្ហាដល់នាយពិតមែន មកតែមួយថ្ងៃទេ តែធ្វើឲ្យនាយឈឺក្បាលដល់ទៅពីរដង។

  «សុំទោសហើយអាចធ្វើឲ្យវេលាយើងមកវិញទេ? ស្អីបន្តិចក៏សុំទោសៗ»
  «ឲ្យខ្ញុំធ្វើយ៉ាងម៉េច?»
  «ខួរឯងមានគិតមើលខ្លួនឯងទៅ»
  «អរគុណ! ដែលបាននាំខ្ញុំមកលាងរបួស ខ្ញុំលាទៅសិនហើយ»អាល្អិតមិនដឹងជាធ្វើយ៉ាងម៉េច មានតែគេចខ្លួនចាកចេញទៅ តែត្រូវឈប់ដំណើរវិញ ក្រោយឮសម្តីនាយនិយាយ៖

  «យើងបានអនុញ្ញាតឲ្យឯងទៅហើយឬនៅ?»
  «តែខ្ញុំត្រូវទៅធ្វើការ»
  «ការងាររបស់ឯងគឺនៅជាមួយយើង»
  «លោកមានអ្វីឲ្យខ្ញុំបម្រើមែនទេ?»
  «មាន!»
  «បើចឹងក៏និយាយមក»
  «ទៅសម្អាតភូមិគ្រឹះរបស់យើង»
  «តែខ្ញុំមិនទាន់រួចការងារនៅខាងនេះទេ»
  «ឯងហ៊ានជំទាស់សម្តីយើងហេ៎ស?»
  នាយកញ្ឆក់ដើមដៃរាងតូចឲ្យអឹបនិងខ្លួនរបស់គេ ចំណែកកម្លាំងដៃវិញរឹតច្របាច់កាន់តែខ្លាំង។

  «ខ្ញុំសុំទោស ខ្ញុំឈឺ...ខ្ញុំមិនបានជំទាស់សម្តីលោកទេ»នាយតូចព្យាយាមយកដៃចេញពីការចាប់រឹតរបស់នាយ តែមិនអាចឡើយ កដៃគេចាប់ផ្តើមមានស្នាមម្រាមរបស់នាយយ៉ាងច្បាស់។

  «ឃើញយើងធ្វើល្អមួយពេល ចង់ខ្លាំងដាក់យើងឬ? ឯងថ្លើមធំពេកហើយ កូនទន្សាយតូច»
  «ខ្ញុំមិនបានថ្លើមធំទេ ហ្អឹកៗ ខ្ញុំឈឺ...លែងណា»

  «ឯងត្រូវចាំ ប៉ារបស់ឯងនៅក្នុងកណ្តាប់ដៃរបស់យើង កុំចង់ធ្វើខ្លាំងជាមួយយើង បើមិនចង់ឲ្យប៉ាឯងស្លាប់»

  «កុំធ្វើបាបប៉ាខ្ញុំអី លោកអាចធ្វើបាបខ្ញុំជំនួសបាន តែកុំធ្វើបាបគាត់ ធ្វើបាបខ្ញុំជំនួសមក»

  «ល្អ! ឯងអ្នកនិយាយខ្លួនឯងទេ ឆាប់មកនេះ» រាងក្រាស់ចាប់អូសដៃរាងតូចទាំងទីណាត់ទី ណែង ចេញពីកន្លែងមើលជំងឺឲ្យកម្មករឡើង ឡានទៅកន្លែងមួយ។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Tempat cerita menjadi hidup. Temukan sekarang