ព្រឹកថ្ងៃថ្មី៚
ជុងគុគក្រោកឡើងធ្វើការរបស់គេដូចជាសព្វដង ពេលរួចការងារនៅផ្ទះធំ គេចេញមកធ្វើការនៅចម្ការបន្តទៀត។
''យឺតទៀតហើយឯងនេះ''សៀម៉ី ថាឲ្យ តែនាងដឹងថាជុងមានការងារច្រើននៅផ្ទះធំ។ នាងជាកម្មករនៅទីនេះរយះពេលពីរឆ្នាំហើយ មិនដែលស្គាល់ថាផ្ទះធំមុខយ៉ាងម៉េចទេ នាងស្នាក់នៅតែផ្ទះកម្មករដែលចៅហ្វាយបានរៀបចំឲ្យ។
''ស្អែកយើងនឹងខំឲ្យលឿនជាងនេះ''
''តាមដំណើរទៅឯង មើលទៅឯងស្គមច្រើន ណាស់ ប្រហែលហត់ខ្លាំងហើយ''''តិចតួចទេ ព្រោះវាជាតួនាទី''ជុងគុគ ញញឹមស្រាល បន្តកាត់ផ្លែឈើដែលជាការងាររបស់គេ នៅកាន់តែយូរ ការងារនេះសម្រាប់គេកាន់តែងាយ ស្រួលជាងមុន មិនដូចកាលគេមកដំបូងទេ។
''ណែ...''លីណា ដើរមកឈរក្បែរជុងគុគ។
''មានការអី?''
''ម្សិលមិញមិត្តចៅហ្វាយនាំឯងទៅណាខ្លះ?''
''មិនពាក់ព័ន្ធនឹងនាងទេ''
''ឯងនេះចង់ចាប់ទាំងចៅហ្វាយទាំងមិត្តចៅ
ហ្វាយទៀត អាក្រក់ណាស់''''ចង់ចាប់អ្នកណាក៏ជារឿងរបស់ខ្ញុំ មិនទាក់ទងនឹងនាង គិតតែខំធ្វើការរបស់នាងឲ្យបានល្អទៅ កុំខំចាក់រុកឈ្នានីសជាមួយខ្ញុំពេក''ជុងគុគ ស្តីថាឲ្យលែងខ្លាចរអា ចាប់ពីពេលនេះទៅ គេលែងឲ្យនាងជាន់គេបានទៀតហើយ។
''ឯង....''លីណា ខឹងញ័រសាច់ទទ្រឺក តែមិនអាចធ្វើអ្វីបាន ចង់ចូលទៅចាប់ទះមាត់ឲ្យបែក តែឃើញមេការដើរមកត្រួតពិនិត្យ ទើបនាងគេចខ្លួនមកធ្វើការរបស់ខ្លួនបន្តវិញ។
''អស្ចារ្យណាស់ជុងគុគ'' សៀម៉ី លួចផ្តល់មេដៃជាការសរសើរ នាងចង់ឲ្យជុងគុគក្រោកឡើងតស៊ូបែបហ្នឹង មិនចង់ឲ្យធ្វើខ្លួនដូចពេលដំបូងៗដែលចូលមកទីនេះឡើយ។
''ធម្មតាទេឯង ហិហិ'' ពួកគេចាប់ផ្តើមធ្វើការងាររៀងៗខ្លួន ដើម្បីឲ្យទាន់ពេលយកផ្លៃទំពាំងបាយ ជូរដាក់កេសយកទៅឲ្យភ្ញៀវដែលកម្ម៉ងដឹកទៅល្ងាចនេះ។
លុះដល់ម៉ោងសម្រាកថ្ងៃត្រង់ដើម្បីញ៉ាំបាយ គ្រប់គ្នាគេមកញ៉ាំអស់ហើយ នូវឡើយតែជុងគុគដែលត្រូវធ្វើការលើសពូកគេកន្លះម៉ោង ពេលរួចម៉ោងរបស់គេ គេខំជិះម៉ូតូមករោងអាហារដូចកម្ម ករដទៃ តែពេលមកដល់ អាហារដែលដាក់ឲ្យកម្មករពួកគេញ៉ាំអស់ហើយ។
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )