ភាគ៣៦: ឈ្នាន់

745 62 0
                                    


''ទៅរស់នៅក្នុងផ្ទះចៅហ្វាយ ក្នុងនាមជាប្រពន្ធ ឬជាស្រីបម្រើរបស់ចៅហ្វាយក៏បាន...''

''មិនគិតថាសំណើររបដនាងលើសពេកទេហេ៎ស''ខ្វាងស៊ុកលូកមាត់តវ៉ា។ ចេះគិតគំនិតនេះចេញមកទៅកើត គិតថាថេហ្យុងជឿសម្តីរបស់នាងនិយាយមែនទេ ទាំងដែលគេបានដឹងការពិតពីនាងអស់ហើយ ហៅមកនេះគឺមកសួរនាងបញ្ជាក់ តែមិនគិតថានាងចង់មានឋានៈលើសពីកម្មករសោះ គួរឲ្យចង់សើចមែន។

''ខ្ញុំគិតថាប៉ុណ្ណឹងមិនច្រើនពេកទេ ចៅហ្វាយអាចចិញ្ចើមខ្ញុំធម្មតា គ្រាន់តែខ្ញុំចង់ទៅរស់នៅក្នុងផ្ទះធំដូចជុងគុគប៉ុណ្ណោះ! ជុងគុគអាចនៅទីនោះបាន ហេតុអីខ្ញុំដែលនៅទីនេះតាំងពីតូចមិនអាចនៅបាន ឬចៅហ្វាយស្រឡាញ់វា?''

''នាងដូចជាជ្រុលពេកហើយលីណា''ខ្វាងស៊ុកបន្តថាឲ្យនាងមិនឈប់។ ស្រីម្នាក់នេះកាន់តែបាន ដៃទៅហើយតើ ឃើញចៅហ្វាយគេមិនម៉ាត់ៗ ជីកឬសជីកគល់មិនឈប់។

''បាន! យើងអនុញ្ញាតឲ្យនាងទៅនៅផ្ទះយើង''
''ពិតមែនហេ៎សចៅហ្វាយ''លីណានិយាយដោយក្តីរំភើប។ មិនគិតថាសំណើររបស់នាងគេអាចយល់
ព្រមដោយងាយៗចឹងសោះ។

''យើងមិនចូលចិត្តនិយាយដដែលៗទេ''
''ចៅហ្វាយមិចក៏បែបហ្នឹង ក្រែងចៅហ្វាយដឹងហើយមិនចឹងថានាង...''ខ្វាងស៊ុករកនិយាយបន្ត តែថេហ្យុងកាត់សម្តី៖

''យើងធ្វើអី យើងចេះគិតហើយ ឯងចេញទៅសិនទៅខ្វាងស៊ុក''
''តែចៅហ្វាយ...''
''លែងស្តាប់សម្តីយើងហើយមែនទេ?''
''អត់ទេ! សុំទោសចៅហ្វាយ''គេឱនសុំទោស មុននិងដើរចេញទៅវិញទាំងមិនយល់ថាចៅហ្វាយគេចង់បានអីឲ្យប្រាកដ ដែលព្រមឲ្យស្រីពិសពុលដូចលីណាទៅរស់នៅក្នុងផ្ទះធំនោះ។

''ចៅហ្វាយឲ្យខ្ញុំទៅនៅផ្ទះធំនៅពេលណា ក្នុង
ឋានៈជាអ្វីដែលទៅ?''

''ថ្ងៃនេះក៏បាន តាមចិត្តនាង! តែយើងចង់ឲ្យស្រីដែលឈ្មោះជាសៀម៉ីទៅនៅទីនោះជាមួយនាងដូចគ្នា''

''មិនអាចទេ! រឿងអីដែលសៀម៉ីត្រូវរស់នៅទីនោះដែរ? នាងមិនអាចរស់នៅទីនោះបានទេ មិនអាចមានសិទ្ធិជាស្រីបម្រើរបស់ចៅហ្វាយឡើយក្រៅពីខ្ញុំ''

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Opowieści tętniące życiem. Odkryj je teraz