ភាគ២៧: ដាស់តឿន

868 57 1
                                    

  ល្ងាចឡើង ក្រោយបញ្ចប់សង្រ្គាមស្នេហ៍រួចរាល់ ជុងគុគ ក្រោកឡើងដើម្បីលួចទៅជួបប៉ារបស់គេម្តងទៀត អំឡុងពេលនាយគេង ដូច្នេះគេអាចមានពេលលួចទៅជួបគាត់។

  ជិះមកដល់ឃ្លាំងចាស់ គេប្រាប់កូនចៅរបស់ថេដូចពាក្យលើកមុន ម្តងនេះពួកគេមិនបានជំទាស់ គេបើកទ្វារឲ្យចៅហ្វាយតូចចូលទៅជួបប៉ាមិនបាច់សួរនាំដេញដោលច្រើន។

  ''លោកប៉ា...''ជុងគុគ ស្រែកទៅកាន់គាត់ រួចរត់ទៅឱបគាត់ដូចជាលើកមុន ម្តងនេះប៉ារបស់គេឱបតបតគេវិញ ធ្វើឲ្យគេចម្លែកចិត្តប្រលែងគាត់ពីការឱប ក្រឡេកមើលទៅគាត់ ស្រាប់តែភ្ញាក់ព្រើត ចូលមកមិនបានចាប់អារម្មណ៍ថាខ្លួនរបស់គាត់ទាំងមូលលែងមានច្រវ៉ាក់ដាក់លើខ្លួនទៀតហើយ។

  ''ប៉ា...នេះ...នេះបានន័យថាមិច?''
  ''ថេហ្យុង បញ្ជាកូនចៅរបស់គេឲ្យដោះលែងប៉ា ឈប់ឲ្យដាក់ច្រវ៉ាក់តទៀត ប៉ុន្តែនៅតែឃុំទុកនៅទីនេះដដែល''

  ''គេដោះលែងពេលណាទៅប៉ា?''
  ''ថ្ងៃមិញនេះឯង''អាល្អិតគិត។ ឬមួយថ្ងៃមិញគេបម្រើនាយបានល្អ ទើបនាយឲ្យកូនចៅដោះលែងប៉ាគេនោះ តែមិនបាច់ខ្វល់ទេ ឲ្យតែគាត់លែងដូច មុន យ៉ាងណាក៏គ្រាន់ដែរ។

  ''ចឹងល្អហើយ ដើម្បីកុំឲ្យប៉ាពិបាកដូចមុន នេះកូនបានធ្វើអាហារឲ្យប៉ាណា ប៉ាឆាប់ញ៉ាំទៅ''គេដើរ មកយកកន្ត្រក់ដាក់អាហារទុកពីមុខគាត់ រួចចាប់កាន់ប្រអប់បាយហុចឲ្យគាត់ញ៉ាំ។

  ''កូនប៉ាធ្វើអាហារឆ្ងាញ់ណាស់''
  ''បើឆ្ងាញ់ប៉ាញ៉ាំឲ្យច្រើនៗទៅណា ពេលណាកូនទំនេរ កូននឹងមកធ្វើឲ្យប៉ាញ៉ាំញឹកញាប់''
  ''កុំសូវមកពេកអីកូនប្រុស''
  ''ហេតុអីទៅប៉ា...''
  ''បើគេដឹង កូននឹងត្រូវពិបាក''
  ''គេមិនដឹងទេប៉ា ទោះគេដឹង គេមិនធ្វើបាបកូនទេកូនមិនបាននាំប៉ារត់គេចឯណា...''គេញញឹម លើក ទឹកចិត្តកុំឲ្យគាត់បារម្ភ។

  បើសិនជានាយដឹងថាគេលួចមកជួបប៉ាជាញឹក ញាប់នោះ គេមិនអាចស្មានដឹងនោះទេថានាយនឹងធ្វើបាបដាក់ទោសឬខឹងគេដូចម្តេច អ្វីដែលត្រូវគិតពេលនេះ គេចង់មកលេងគាត់ឲ្យបានញឹកញាប់ជាងមុនទៀត មកសួរសុខទុក្ខគាត់ មកនិយាយ លេងជាមួយគាត់ឲ្យមានគ្នា កុំឲ្យគាត់អប់សុខឬធុញថប់ បើសិននាយចាប់បានពេលណា គេនឹងដោះ ស្រាយបញ្ហានេះដោយខ្លួនឯង។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Où les histoires vivent. Découvrez maintenant