បន្ទាប់ពីជុងគុគចេញទៅផុត ថេហ្យុងយកសោរឡានបើកចេញទៅខាងក្រៅដូចគ្នា។ គេមិនបាននាំខ្វាងស៊ុកទៅជាមួយ គឺទៅម្នាក់ឯង ទៅក្លឹបផឹកស្រា ដើម្បីបំភ្លេចទុក្ខសោកទាំងអស់។
«ចៅហ្វាយគាត់ទៅណា លោកមានដឹងទេ?»សៀ
ម៉ីសួរទៅខ្វាងស៊ុក។ ដែលពួកគេទាំងពីរឈរនៅពីមុខ ទ្វារសម្លឹងមើលថេហ្យុងបើកឡានចេញទៅ។
«គ្មានទៅកន្លែងណាក្រៅពីក្លឹបទេ»
«ទៅផឹកមែនទេ?»
«នាងគិតថាគាត់ទៅលេងស្រីហេ៎ស?»
«មិនដឹងទេ បើមិនមែនធ្លាប់ចូលក្លឹបផង»
«រឿងស្រីញីអូនបងគាត់ឈប់អស់ហើយ នូវឡើយតែរឿងមនុស្សប្រុស»
«លោកបានន័យថាមិច?»នាងជ្រួញចិញ្ចើម។
«មានន័យថាគាត់ឈប់លេងស្រី តែលេងមនុស្សប្រុសជំនួសនោះអី»
«មិនជឿទេ»
«អេ...នាងនេះ សួរខ្ញុំ ដល់ខ្ញុំប្រាប់ការពិតហើយបែរជាមិនជឿទៅវិញ»
«មកពីលោកនិយាយកុហក»
«ហេតុអីគិតថាខ្ញុំកុហក?»
«ចៅហ្វាយឯណាទៅលេងមនុស្សប្រុសនោះ»
«អៅ...អាល្អិតជុងគុគនិងហើយ»
«ជុងគុគយ៉ាងមិច?»
«ក្រែងជុងគុគជាមនុស្សប្រុសមិនចឹង គាត់លេងជា មួយតែអាល្អិតម្នាក់ទេ ប្រុសផ្សេងគាត់មិនប៉ះពាល់ ភ្នែកក៏មិនយកមើលផង»
«អរ...ចឹងទេហេ៎ស»
«ហ្នឹងហើយ»
«ចឹងខ្ញុំសុំទៅធ្វើការសិនហើយណា..»
«អ្នកណាឃាត់នាង?»
«គេគ្រាន់តែប្រាប់តើ»
«តែខ្ញុំមិនចង់ដឹង»
«ណែលោក...»
«យ៉ាងមិច?»ខ្វាងស៊ុកញាក់ចិញ្ចើមឌឺ។
«អាប្រុសឆ្កួត»នាងជេរគេនៅក្នុងចិត្តរួចដើរចេញទៅធ្វើការរបស់ខ្លួនបន្ត។ គ្រាន់តែប្រាប់សោះក៏ខុសដែរ មាត់ប្រហុកបែបនេះវសមហើយដែលអត់សង្សារនោះ។
«គួរឲ្យស្រលាញ់ណាស់»គេលួចញញឹម សម្លឹងមើលនាងពីក្រោយមិនដាក់ភ្នែក។ គិតទៅនាងគួរឲ្យស្រលាញ់ដែរតើ ពេលខឹងបែបហ្នឹងទៀត រឹតតែគួរឲ្យស្រលាញ់លើសដើម ថ្ងៃក្រោយចាំឧស្សាហ៍ញ៉ោះបន្តិច ដើម្បីញ៉ែនាងយកធ្វើសង្សារ...។ក្រឡេកមកមើលជុងគុគឯណេះវិញ គេអង្គុយលើ សាឡុងឱបប៉ារបស់គេជាប់ ខានជួបយូរ នឹកណាស់ ចង់ឱបឲ្យបាត់នឹក។
«ឱបប៉ាសម្បើមម៉្លេះកូន?»
«កូននឹកប៉ា នឹកខ្លាំងណាស់»
«ឥឡូវនេះប៉ានៅជាមួយកូនហើយតើ ហ្ហឹម..»
«ពីពេលនេះទៅ ពួកយើងមិនបែកគ្នាទៀតទេ»
«ហ្ហឹម..»យ៉ុនគីដែលសម្លឹងមើលញញឹមបិទមាត់មិនជិត។ ប្រហែលនេះជាលើកទីមួយ ដែលគេបាន ឃើញស្នាមញញឹមរបស់អាល្អិត។
«និយាយគ្នាសិនទៅណា បងទៅក្រៅមួយភ្លេត»
«បាទបង»នាយញញឹម រួចដើរចេញទៅខាងក្រៅ។
«គេជាអ្នកណាកូនជុង?»លោកគីម
«គាត់ជាមិត្តភក្តិរបស់ថេហ្យុង ឈ្មោះយ៉ុនគី»
«មិត្តអ្នកប្រុស ហេតុអីគេជួយកូនចឹង?»
«គឺ...គាត់មានចិត្តលើកូន គាត់ចិត្តល្អ តាមជួយកូនមករហូតតាំងពីស្គាល់គ្នា គាត់មិនដូចថេហ្យុងទេ»
«ចុះកូនស្រលាញ់គេទេ?»
«អត់ទេ កូនធ្លាប់បដិសេធគាត់រួចហើយ»
«ចុះគេវិញ គេកាត់ចិត្តពីកូនដែរទេ?»
«គាត់ថាបំភ្លេចកូនបានហើយ គាត់រាប់អានកូនត្រឹមតែជាប្អូនប្រុសម្នាក់ ចាំមើលថែការពារកូនដូចបង ប្រុសចឹង»
«បើជាមិត្តអ្នកប្រុស ហេតុអីប៉ាមិនដែលស្គាល់»
«គឺគាត់ទើបតែមកពីបរទេសនិងណាប៉ា...»
«អូហ៍..ចុះពួកយើងនៅទីនេះយូរប៉ុណ្ណា?»
«កូនក៏មិនដឹងដែរ តែបងយ៉ុនគាត់ថានៅពេលណាក៏បាន គាត់មិនប្រកែកទេ»
«មិនអាចនៅផ្ទះគេយូរបានទេកូន»
«ហេតុអីទៅប៉ា?»
«ប៉ាក្រែងចិត្តគេ»
«ក្រែងចិត្តអីទៅ បងយ៉ុនគាត់ទទួលមើលខុសត្រូវលើកូន ថែមទាំងកូនរបស់កូនទៀតផង»
«កូនរបស់កូន?»ឮពាក្យនេះ គាត់ចាប់ផ្តើមឆ្ងល់ភ្លាម
«មែនហើយ កូនភ្លេចប្រាប់ប៉ា កូនមានទម្ងន់ណាប៉ា ប៉ាបានក្លាយជាលោកតារបស់គេហើយ»អាល្អិតយក ដៃរបស់គាត់មកដាក់លើពោះខ្លួនឯង។
«កូនមានទម្ងន់ជាមួយអ្នកណា ឬជាមិត្តរបស់អ្នក ប្រុសថេយ៍មិញហ្នឹង?»
«អត់ទេប៉ា មិនមែនគាត់ទេ»
«ចុះប៉ាក្មេងជាអ្នកណា?»
«គឺ...គឺថេហ្យុង»តបហើយ គេឱនមុខចុះសម្រក់ទឹក ភ្នែកហូរដូចទឹក។
«បើកូនមានកូនជាមួយអ្នកប្រុសថេហ្យុង ហេតុអីគេនៅតែដេញកូនចេញពីគេទៀត?»
«កូន...កូនមិនបានប្រាប់គេទេ ថាកូននេះជាកូន របស់គេ»
«ហេតុអីកូនលាក់បាំងគេ?»
«គេមិនជឿកូន គេដឹងថាកូនមានទម្ងន់ តែគេគិតថាកូននេះមិនមែនជាកូនរបស់គេ គេគិតថាកូននេះជាកូន របស់អ្នកផ្សេង ហ្ហឹកៗ...»
«គេគិតបែបហ្នឹង ហេតុអីកូនមិនបកស្រាយ ព្រមឲ្យគេយល់ច្រឡំលើកូនបានយ៉ាងមិច កូនកំពុងតែមាន កូនជាមួយគេណា...»គាត់ក្រសោបស្មាអាល្អិតទាំងសងខាង។
«បកស្រាយដើម្បីអីទៅប៉ា...យ៉ាងណាគេមិនជឿកូនទៅហើយ ទោះប្រាប់ការពិតដល់គេទៀត គេក៏មិនជឿដដែល សុខចិត្តមិនប្រាប់បែបនេះវិញល្អជាង»
«ហ្ហឹម...បើកូនសម្រេចចិត្តចឹងទៅហើយ ប៉ាមិនឃាត់កូនទេ យ៉ាងណាមានប៉ានិងមើលថែកូន រួមជា មួយចៅរបស់ប៉ា»
«ប៉ាមិនខឹងកូនទេហេ៎ស?»គេចង់សំដៅលើរឿងមានកូនមិនប្រាប់ថេហ្យុង និងបណ្តោយខ្លួនឯងឲ្យមានកូនអត់ឪពុក។
«រឿងអីប៉ាត្រូវខឹងកូន កូនជាកូនរបស់ប៉ា កូនរបស់កូនជាចៅរបស់ប៉ា ប៉ាជាតារបស់គេ ប៉ាស្រលាញ់គេ
និងព្រមមើលថែកូននិងចៅប៉ាដោយខ្លួនឯង»គាត់ ញញឹមអង្អែលក្បាលអាល្អិតថ្នមៗដោយក្តីស្រលាញ់។
«ហ្ហឹកៗ..កូនស្រលាញ់ប៉ា»ជុងគុគឱបគាត់ម្តងទៀត ដោយការត្រេកអរ។ ខំគិតថាគាត់ខឹងស្អប់ខ្លួនហើយតើ តែបណ្តោយខ្លួនឲ្យមានទម្ងន់អត់ប្តី ហើយត្រូវឲ្យគាត់មកពិបាកចិញ្ចើមចៅទៀត។ តែគាត់មិនបានខឹង មានតែលើកទឹកចិត្តបន្ថែម។
«ប៉ាក៏ស្រលាញ់កូន ឈប់យំទៅណា មានប៉ាចាំមើលថែកូននិងចៅហើយ កូនកុំពិបាកចិត្តអី ដរាបណាប៉ានៅមានជីវិត ប៉ានិងធ្វើឲ្យកូនមានស្នាមញញឹមរាល់ថ្ងៃ»
«បាទប៉ា...»ឪពុកកូនពួកគេឱបគ្នាទៅវិញទៅមក
ដោយក្តីស្រលាញ់មានឲ្យគ្នាយ៉ាងជ្រាលជ្រៅ។ ថ្ងៃនេះគាត់មានសេរីភាពពីការឃុំឃាំងរបស់ថេហ្យុង ជាឱកាសដែលគាត់ត្រូវធ្វើតួនាទីជាប៉ាចិញ្ចើមកូន លែងឲ្យកូនរងទុកដោយសារខ្លួនទៀត។ ព្រោះតាំង ពីដើមមក ជុងគុគរងទុក្ខលំបាកដោយសារគាត់ច្រើនមកហើយ លើកនេះគាត់មិនបណ្តោយឲ្យកូនលំបាក ដោយសារតែខ្លួនទៀតទេ។ ត្រូវធ្វើយ៉ាងណាបំពេញតួនាទីជាប៉ាដ៏ល្អ ថ្ងៃនេះ ថ្ងៃស្អែកមើលមិនឃើញឡើយ មិនដឹងថាគាត់ស្លាប់ថ្ងៃណា ទាន់នៅមានជីវិត ធ្វើយ៉ាងណាបំពេញក្តីសុខកូនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន...។#ថេយ៍ស៊ី
ESTÁS LEYENDO
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Acción«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )