ភាគ៣: កិច្ចសន្យា

1.1K 75 0
                                    


  «ពីរលានដុល្លារ ឯងមានសមត្ថភាពសងទេ?»
  «ពីរ...ពីរលានដុល្លារ?»ជុងគុគ ចំហរមាត់ចង់ដល់ដីពេលឮលុយដែលប៉ារបស់ខ្លួនគេងប្រវ័ញ្ចពីនាយ។

   ពីរលានដុល្លារលោកអើយ ហេតុអីវាច្រើន យ៉ាងនេះ ខំគិតថាលុយតែបន្តិចបន្តួច គេអាចមានលុយសងខ្លះ តែនេះបានឮចេញពីមាត់របស់នាយនៃចំនួនទឹកលុយដែលប៉ាខ្លួនជំពាក់ គេចង់គាំងបេះដូង។

  «គាំងហើយមែនទេ? ហឹសៗ ឯងគិតថាសមត្ថភាពក្មេងដូចជាឯងមានសមត្ថភាពសងលុយយើងមែនទេ នេះសំណាងហើយគ្រាន់តែលុយតិចតួច បើសិនយើងមិនចាប់បានទេ ពេលនេះមិនដឹងថាប៉ារបស់ឯងលួចគេងលុយយើងអស់ប៉ុណ្ណាទេ លុយទាំងអស់នោះ សរុបទាំងការទាំងដើម»

  «ប៉ា...»
   ជុងគុគ ងាកមើលមុខឪពុក ចង់ឲ្យគាត់យល់ន័យថាគេគ្មានលុយដើម្បីសងលុយនាយទេ វាច្រើន ពេក សមត្ថភាពគេមិនអាចសងលុយចំនួនច្រើមមហាសាលបែបហ្នឹងឡើយ។

  «មិនអីទេកូន ទុកឲ្យប៉ាស្លាប់នៅទីនេះហើយ អ្នកប្រុស បើខ្ញុំគ្មានលុយសង អ្នកប្រុសអាចសម្លាប់ខ្ញុំចោលឥឡូវនេះបាន ជាការសងដែលខ្ញុំគេងលុយអ្នកប្រុស តែមេត្តាអ្នកប្រុសដោះលែងកូនប្រុសខ្ញុំទៅ សម្លាប់តែខ្ញុំបានហើយ»

  «អត់ទេប៉ា កូនមិនទៅណាចោលប៉ាទេ ប៉ាមិនអាចស្លាប់គ្រាន់តែរឿងប៉ុណ្ណឹងទេ»

  «លោកគិតថាជីវិតលោកស្មើរនិងលុយនោះមែនទេ? ទោះលោកស្លាប់ តម្លៃជីវិតរបស់លោកវាមិនស្មើរលុយរបស់យើងដែលលោកលួចទៅទេ គិតថាស្លាប់ហើយវានិងចប់រឿងមែនទេ?» នាយបន្ទន់ជង្គង់ចុះចាប់ផើយសក់បុរសចំណាស់ដៃជាប់ចំណងដោយសារតែកូនចៅរបស់គេជាអ្នកដាក់។

  «កុំធ្វើបាបប៉ាខ្ញុំ លែងគាត់ភ្លាម»
  ជុងគុគ ព្យាយាមរុញខ្លួនរបស់នាយឲ្យចេញ តែមិនបានផល នាយបែរជាមកសម្លក់មុខរបស់គេជំនួសទៅវិញ។

  «បិទមាត់ទៅក្មេងតូច បើឯងមិនចង់ឲ្យប៉ាឯងស្លាប់នៅទីនេះទេ ធ្វើខ្លួននៅឲ្យស្ងៀម កុំរឹងទទឹងជាមួយយើង ប្រយ័ត្នយើងទ្រាំមិនបានសម្លាប់ពួកឯងទាំងពីរនាក់ចោល»

  «លោកមិនហ៊ានទេ បើលោកហ៊ានតែសម្លាប់ពួកយើង លោកនិងជាប់គុក ប៉ូលីសច្បាស់ជាមកចាប់មនុស្សអាក្រក់ដូចពួកលោកដាក់គុកជាមិនខាន»

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Où les histoires vivent. Découvrez maintenant