ក្រោយញ៊ាំអាហារជាមួយគ្នារួចរាល់ហើយ ក៏ដល់ ពេលដែលជុងគុគត្រូវជូនដំណើរយ៉ុនគីត្រឡប់ទៅផ្ទះវិញ។
«ត្រូវគ្នាជាមួយអាថេយ៍ហើយមែនទេ ជុងគុគ?»គេ អាចដឹងមុនហើយ តែគេសួរពើរ ចង់ដឹងប្អូនសម្លាញ់ប្រាប់ខ្លួនឬអត់។
«ពួកយើងយល់ចិត្តគ្នាហើយបងប្រុស»
«តាំងពីពេលណា?»
«ព្រឹកមិញនេះឯង»
«ល្អណាស់! បងមិនចង់ឲ្យពួកឯងលាក់បាំងចិត្តខ្លួន ឯងទៀតទេ វាធ្វើឲ្យម្នាក់ៗឈឺចាប់ ដោយសារតែលាក់បាំងអារម្មណ៍របស់ខ្លួនឯងនេះហើយ»
«ប្រហែលជាលែងមានទៀតហើយ ព្រោះពួកយើងយល់ពីចិត្តខ្លួនឯង ព្រមបំភ្លេចរឿងអតីតកាលចោល រួចចាប់ផ្តើមជីវិតសារជាថ្មីជាមួយគ្នា»
«ត្រូវចាំណាជុង...មិនថាមានរឿងអីកើតឡើងទេ ឯងនៅមានបងប្រុសម្នាក់នេះចាំមើលថែ និងជួយផ្តល់កម្លាំងចិត្តឲ្យឯង ហើយនៅខាងឯងជានិច្ច»នាយ
ចាប់ស្មាអាល្អិតទាំងសងខាង។
«អរគុណណាស់បងយ៉ុន»ជុងគុគឱបនាយ ព្រមជាមួយទឹកភ្នែក។ ទោះនាយមិនមែនជាបងប្រុសបង្កើត តែតាំងពីស្គាល់នាយមក នាយធ្វើល្អជាមួយគេគ្រប់ពេល មើលថែគេ នៅការពារគេ រហូតគេបាបក្លាយជាប្អូនរបស់នាយនេះឯង។
«ចុះពេលណាឯងយករឿងនេះទៅប្រាប់លោកពូ»
«ប្រហែលជាស្អែកនេះ»
«អ្ហឹម...ល្អណាស់ បងរងចាំណា»
«បាទ បងប្រុស»
«បើវាធ្វើបាបឯងទៀត កុំភ្លេចប្រាប់បងឮទេ?»
«ហឹសៗ គ្មានទៀតទេបង»
«មិនដឹងដែរ មនុស្សដូចអាថេយ៍នេះ ម្តងខ្មោចចេញ ម្តងខ្មោចចូល»អាងតែសាមីខ្លួនគេមិននៅ បានដៃនិយាយដើមឈ្ងុយតែម្តង។
«បងប្រុសចេះតែនិយាយទៅកើត បងវិញទេ ពេលណាមានគូរដូចគេ នេះបងប្រុសអាយុច្រើនហើយណា ពេលណាគិតគូរទៅ?»
«ពេលណាដល់គូរ គឺពេលហ្នឹងហើយ»ខកស្នេហ៍ជាមួយជុងគុគមក គេហាក់មើលអ្នកណាមិនចូលភ្នែក សោះ មានតែទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់គូរជីវិត ឲ្យគេចុះ។
«និយាយដូចអត់និយាយទៅកើត»
«មិនបាច់ខ្វល់ទេអាល្អិត សំខាន់ឲ្យតែជីវិតឯងមាន ក្តីសុខ នោះបងអស់បារម្ភហើយ»
«បងប្រុស..»មើលនាយនិយាយចុះ ធ្វើឲ្យគេចង់យំ ទៀតហើយ។
«ចឹងបងទៅសិនហើយ រាងយប់ដែរហើយ»
«បាទបង សុវត្ថិភាពតាមផ្លូវណា...»
«អ្ហឹម..»គេងួកក្បាល រួចដើរចូលឡានហើយបើក ចេញទៅ រហូតទាល់តែផុតកន្ទុយភ្នែក ទើបជុងគុគ ទៅបន្ទប់។
«ហេតុអីជូនដំណើរវាយូរម្លេះ?»ឃើញជុងគុគបើក ទ្វារមក ថេហ្យុងសួរទៅអាល្អិតបែបងរទឹកមុខស្អុយបែរ។
«គាត់សួរនាំអូនតិចតួច»
«វាសួរអូនរឿងអី?»
«រឿងទូទៅនិងឯង»
«មិនមែននិយាយដើមបងណាហី...»
«បងឯងមានដើមឲ្យអូននិយាយឬ?»គេដាក់ខ្លួនអង្គុយលើពូកក្បែរនាយ។
«មានតើ»
«អ្វីទៅ?»
«គឺ...បងស្រលាញ់អូន»នាយឱនមកខ្សឹបក្បែរត្រចៀកអាល្អិត ធ្វើឲ្យជុងគុគអៀនចង់ជ្រែកខ្លួនចូល ក្នុងពូក។
«ឆ្កួត..និយាយស្អីក៏មិនដឹង»
«បងនិយាយការពិតតើ ឬអូនមិនជឿ?»
«មិនដឹងទេ»អៀនពេក គេរុញនាយចេញ។
«បងនិយាយមែនណា បងស្រលាញ់អូន»
«ដឹងហើយ និយាយដដែលៗទៅកើត»
«បងនិងនិយាយរាល់ថ្ងៃ ថាបងស្រលាញ់អូន»
«មួយថ្ងៃនិយាយប៉ុន្មានដង»
«និយាយទាល់តែអូនធុញ»
«អូនមិនធុញទេ តែអូនចង់ឲ្យបងនិយាយថា
ស្រលាញ់អូនរហូត»អាល្អិតក្រសោបផ្ទៃមុខរបស់នាយ កែវភ្នែកសម្លឹងគ្នាដោយក្តីប្រាថ្នា។
«បងនិងនិយាយរាល់ថ្ងៃ»
«ហិហិ គួរឲ្យស្រលាញ់ណាស់ សឺតត...»ឃើញមុខ ដ៏ស្រស់សង្ហារបស់នាយនៅចំពោះមុខ អត់មិនបានគេថើបថ្ពាល់របស់នាយទាំងសងខាងជាច្រើនខ្សឺត។
«តោះទៅងូតទឹកពីរនាក់»
«ប្រាកដហើយថាងូតទឹក?»
«ប្រាកដហើយ អូនគិតថាបងនិងធ្វើអីលើសហ្នឹងមែនទេ?»
«អ៎..អត់ទេ»
«ហឹសៗ នេះអូនគិតដល់ណាហើយហ្នឹង?»ឃើញ អាល្អិតឆ្លើយរដាក់រដុប ហើយថ្ពាល់ក៏ក្រហមទៀត គេអាចស្មានដឹងថា ជុងគុគគិតដល់រឿងនោះ។
«មិនបានគិតស្អីទេស»
«ចុះហេតុអីថ្ពាល់អូនក្រហមម្លេះ?»
«មកពីបងញ៉ោះអូន»គេតបទាំងពេបមាត់។
«ឈប់ញ៉ោះក៏បាន តោះបងបីទៅងូតទឹក និងបាបសម្រាកគេង»
«បាទ»ថេហ្យុងក៏លើកបីអាល្អិតទៅបន្ទប់ទឹក។
ប្រើពេលងូតទឹកមួយម៉ោង ទម្រាំតែរួចរាល់ មិនត្រឹមតែងូតឯណា នាយនៅឆ្លៀតធ្វើរឿងនោះ ទាំងដែល បាននិយាយហើយ ថាមិនធ្វើអីគេ តែចុងក្រោយដដែល។
«ហត់ណាស់ មកពីបងឯងហ្នឹង»ពេលនាយបីគេ
ដាក់លើគ្រែ គេស្តីបន្ទោសឲ្យនាយទាំងមុខក្រញ៉ូវ។
«បងទប់ចិត្តមិនបាន ឃើញអូនគ្មានសម្លៀកបំពាក់នៅចំពោះមុខហើយ អ្នកណាទៅទ្រាំបានទៅ សឺត»
«មិនបាច់មកថើបលួងចិត្តទេ នេះមានប៉ះពាល់ដល់ កូនឬអត់ក៏មិនដឹង»គេអង្អែលពោះខ្លួនឯងតិចៗ។
«មិនប៉ះពាល់ទេ បងហ៊ានធានា»
«លើកក្រោយមិនឲ្យទៀតទេ ឈឺ...»
«ធ្វើយូរៗទៅ គង់តែទម្លាប់ទេ»
«កុំសង្ឃឹមថាមានលើកក្រោយទៀតនោះ ឆឹស» គេទាញភួយមកដណ្តប់គ្របពីលើខ្លួនឈឹង។ ស្អប់ហា៎
ប្រុសឆ្កួតឡប់នេះ ចេះធ្វើចឹងទៅកើត។
«សឺតត...សុបិន្តល្អអូនសម្លាញ់»...
ព្រឹកប្រលឹមស្រាងៗ ថេហ្យុងងើបតាំងពីម៉ោង៦ ដើម្បីបញ្ចេញថ្វីដៃធ្វើម្ហូបឲ្យជុងគុគញ៊ាំ។ អាចថានេះជាលើកទីមួយសម្រាប់គេ ដែលធ្វើវាសម្រាប់អាល្អិត
«ឲ្យខ្ញុំជួយទេចៅហ្វាយ?»សៀម៉ី
«មិនអីទេ យើងអាចធ្វើបាន នាងទៅធ្វើការរបស់នាងចុះ»
«ចាសចៅហ្វាយ...»ឱទានរួច នាងក៏ដើរទៅធ្វើអ្វីផ្សេងជំនួស។
៣០នាទីកន្លងផុតទៅ អាហារដែលថេហ្យុងធ្វើក៏រួចល្មម គេធ្វើមិនច្រើនទេ មានតែបបរ និងស៊ុបមាន់ខ្មៅក្តៅៗ ជំនួយដល់កូនក្នុងពោះ។
គេយកអាហារដាក់នៅលើថាស រួចលើកយកទៅខាងលើបន្ទប់ ដែលមានអាល្អិតកំពុងតែសម្រាក។
ក្រាក...
«ជុងហា៎..ភ្ញាក់ឡើង»គេដាក់ថាសអាហារនៅលើតុ រួចដាក់ខ្លួនអង្គុយលើពូក យកដៃដាស់អាល្អិតថ្នមៗ។
«ហ្ហឹម...អូនងងុយណាស់ថេយ៍ កុំដាស់អូន»
«តែព្រឹកហើយណា ក្រោកឡើង បងខំធ្វើបបរនិងស៊ុបសម្រាប់អូន»
«ក្រោកក៏បាន..»ឃើញនាយមានទឹកចិត្តធ្វើឲ្យ ទោះជាងងុយក៏ព្យាយាមក្រោក ដើម្បីញ៊ាំអាហារថ្វី ដៃនាយជាលើកដំបូង។
«ឆ្ងាញ់ទេ?»ដួលបបរបញ្ចុកអាល្អិតមួយម៉ាត់។
«ឆ្ងាញ់ណាស់ បងពូកែធ្វើមែន»
«បងធ្វើវាសម្រាប់អូនជាពិសេស»
«ពិសេសកំរិតណាទៅ?»
«វាពិសេសសម្រាប់មនុស្សដែលបងស្រលាញ់»
«ហឹសៗ ឡប់សតិ បញ្ចុកអូនឲ្យលឿនមក និងបានងូតទឹក ថ្ងៃនេះបងត្រូវទៅជួបលោកប៉ាអូន»
«បងដឹងហើយ បងក៏ចង់ទៅជួបលោកប៉ាអូននៅថ្ងៃនេះដែរ»
«ចុះបងចង់ជួបគាត់ធ្វើអី?»
«ដើម្បីដណ្តឹងអូនពីគាត់ហ្នឹង»
«ដណ្តឹងអូន?»គេចង្អុលមុខខ្លួនឯង។
«បាទ! ហេតុអីអូនភ្ញាក់ផ្អើលម្លេះ?»
«តែពេលនេះពួកយើងកំពុងរស់នៅជាមួយគ្នាហើយតើ»
«រស់នៅមិនគ្រប់គ្រាន់ទេ បងចង់ផ្តល់កិត្តិយសឲ្យអូន ចង់រៀបការជាមួយអូនស្របច្បាប់ យកអូនមកធ្វើជាប្រពន្ធពេញសិទ្ធិរបស់បង»
«ថេយ៍...»ពាក្យសម្តីរបស់នាយ គេរំភើបរហូតដល់ស្រក់ទឹកភ្នែក។ ព្រោះគេគិតថា នាយយកគេលេងសើច គ្រាន់តែចង់បានកូន បើកូនកើតមក តែមិននឹកស្មានថា បានឮពាក្យទាំងនេះចេញពីមាត់នាយសោះ
«កុំយំអីអូនសម្លាញ់ ឆាប់ញ៊ាំ ពួកយើងនិងបានទៅជួបប៉ាអូន»គេជូតទឹកភ្នែកឲ្យនាយតូច។
«បាទ...»....
#ថេយ៍ស៊ី
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )