ភាគ៧១:រកជំនួយ

803 59 1
                                    

ផាំង ផាំង...

សំឡេងកាំភ្លើងពីរគ្រាប់ឮដំណាលគ្នា។ ថេហ្យុងនិងជុងគុគសម្លឹងមុខគ្នាចុះឡើង រួមជាមួយយ៉ុនគីនិងខ្វាងស៊ុក ចង់ដឹងថាអ្នកណាជាអ្នកត្រូវគ្រាប់។
«ថេហ្យុង...»ឃើញថេហ្យុងដួលព្រុសលើដី ទើបដឹងថាអ្នកដែលត្រូវគ្រាប់នោះគឺជាគេ។
  «ថេហ្យុង ថេហ្យុងបើកភ្នែកឡើង»ជុងគុគត្រសងកាយរបស់នាយឲ្យគេងលើភ្លៅ។ គេអង្រួនរាងកាយរបស់នាយឲ្យក្រោក ទឹកភ្នែករបស់គេស្រក់ចុះទាំងផ្ទាំង ព្រោះនាយរត់មករងគ្រាប់ជំនួសគេ។
  «ហាសហា ពួកឯងត្រូវតែស្លាប់ទាំងអស់គ្នា ជុងគុគ យើងនិងសម្លាប់ឯង»លីណាលើកកាំភ្លើងតម្រង់ទៅគេម្តងទៀត ម្តងនេះមិនឲ្យបាញ់ខុសដូចលើកមុនទៀតទេ។
  ផាំង...
  មួយគ្រាប់ចំកណ្តាលក្បាល អ្នកដែលត្រូវនោះ គឺលីណា ក៏ព្រោះតែ យ៉ុនគីរហ័សបាញ់មុននាង ទើបធ្វើឲ្យនាងដាច់ខ្យល់ស្លាប់នៅមួយកន្លែង។
  «លោកយ៉ុន ហេតុអីបាញ់នាង?»ខ្វាងស៊ុក
  «បើមិនចាត់ការនាងទេ អ្នកបន្ទាប់អាចជាជុងគុគ»
  «ចាប់នាងទាំងរស់យកទៅឲ្យប៉ូលីសក៏បាន មិនបាច់ដល់ថ្នាក់សម្លាប់នាងចឹងទេ»
  «ឯងមិនបាច់ខ្វល់ទេ»
  «តែលោក...»ខ្វាងស៊ុក
  «ពួកបងឈប់ប្រកែកគ្នាទៅ ហ្ហឹកៗ មកជួយថេហ្យុង សិនមក គេហូរឈាមច្រើនណាស់»ឮដូចនេះ ពួកគេទាំងពីរក៏ព្រមឈប់ប្រកែកគ្នា ហើយនាំគ្នាមកមើលថេហ្យុងដែលត្រូវគ្រាប់ដេកសន្លប់ស្តូលស្តឹង។
  «ធ្វើយ៉ាងមិចទៅបងប្រុស ថេហ្យុងគេអាចស្លាប់ទេ ហ្ហឹកៗ គេមិនដឹងខ្លួនទេបង...»ជុងគុគស្រែកយំកាន់តែខ្លាំង។ រាងកាយបុរសដែលខ្លួនស្រលាញ់ កំពុងគេងសន្លប់មិនដឹងអី។
  «ខ្វាងស៊ុក! ឆាប់នាំអាថេយ៍ទៅពេទ្យទៅ ខាងនេះ ទុកឲ្យយើងអ្នកចាត់ការ»យ៉ុនគី
  «បាទលោក»នាយងួកក្បាលជាចម្លើយ រួចគ្រាហ៍ថេហ្យុងដើរសំដៅទៅឡាន ហើយបើកនាំចេញទៅ ដោយមានជុងគុគជិះទៅជាមួយ។
  «កុំបន្ទោសយើង ដែលសម្លាប់នាង ព្រោះមកពីនាងចង់សម្លាប់មិត្តនិងប្អូនរបស់យើងមុន ដូច្នេះយើងមិនអាចទុកនាងបានទេ»គេសម្លឹងមើលរាងកាយរបស់នាងដែលដេកស្លាប់ទាំងបិទភ្នែកមិនជិត។ មុនដំបូងគេមិនចង់សម្លាប់នាងទេ ចង់ទុកឲ្យនាងទៅទទួល
កម្មនៅក្នុងគុគ។ តែនាងប្រហឺន ហ៊ានប៉ះពាល់មនុស្សរបស់គេ ដូច្នេះគេមិនអាចទុកនាងបានទេ។
  «ចាត់ការកន្លែងនេះឲ្យរៀបរយ មុនពេលប៉ូលីស
មកដល់»
  «បាទលោក...»កូនចៅទាំងអស់គ្នាឱនគោរពយល់តាមសម្តី។ យ៉ុនគីដើរចេញទៅបើកឡានសំដៅទៅមន្ទីពេទ្យ ទុកឲ្យកូនចៅរបស់ថេហ្យុងនៅសម្អាតនៅ ទីនេះ...។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Tahanan ng mga kuwento. Tumuklas ngayon